ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស្តេប និង ជា វណ្ណារិទ្ធ បានប៉ះ និងតេស្ត OPPO A93 លើកដំបូង ហើយនាំគ្នាសរសើរពេញៗមាត់ ពិសេសថែមទាំងរង់ចាំថ្ងៃចេញលក់ផ្លូវការនឹងអ៊ុតតម្លៃ ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពីថ្ងៃទី 18 ខែតុលានេះ OPPO  ដែលក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខទទួលបានចំណាត់ថ្នាក់លេខ 1 នៅអាស៊ីអាគ្នេយ៍កាលពីត្រីមាសទី 2 ឆ្នាំ 2020 និងលេខ  1 នៅកម្ពុជាកាលពីត្រីមាសទី…

រាជធានីភ្នំពេញ ៖ នៅពីថ្ងៃទី 18 ខែតុលានេះ OPPO  ដែលក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខទទួលបានចំណាត់ថ្នាក់លេខ 1 នៅអាស៊ីអាគ្នេយ៍កាលពីត្រីមាសទី 2 ឆ្នាំ 2020 និងលេខ  1 នៅកម្ពុជាកាលពីត្រីមាសទី 3 ឆ្នាំ 2019 បានរៀបចំធ្វើតេស្តដំបូងជាផ្លូវការនូវស្មាត ហ្វូនស៊េរី A គឺ OPPO A93 ក្នុងកម្មវិធីមួយដែលមានឈ្មោះថា VIP Experience នៅឯមជ្ឈមណ្ឌលសេវាជួសជុល (OPPO Service Center) ដែលមានទីតាំងនៅបណ្តោយវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ)។ នៅក្នុងកម្មវិធីនោះផងដែរ មានបងប្អូនមិត្តអ្នកសារព័ត៌មានល្បីៗជាច្រើនស្ថាប័ន អ្នកតំណាងក្រុមហ៊ុន ពិធីករ ជា វណ្ណរិទ្ធ និងតារាចម្រៀង​ Step ក៏បានចូលរួមជាភ្ញៀវកត្តិយស និងជាសក្ខីភាពក្នុងការធ្វើតេស្ត និងសាកប្រើនូវអ្វីដែលអស្ចារ្យលើសពីការរំពឹងទុក នៃបងធំត្រកូល A គឺ OPPO A93 លើកដំបូងជាផ្លូវក្នុងប្រទេសកម្ពុជាផងដែរ ។

This image has an empty alt attribute; its file name is ff155b326790956774105532d7a18fe5-1024x682.jpg

ក្នុងកម្មវិធីនោះផងដែរ បើយោងតាមសម្តីតារាចម្រៀង Step បានសម្តែងចំណាប់អារម្មណ៍ជាពិសេសថា “សម្រាប់ OPPO A93 បំពាក់ជាមួយអេក្រង់ភ្លោះមុខ 6.43 ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ធ្វើឲ្យរូបភាពច្បាស់ដិតបែបធម្មជាតិ ។ មិនតែប៉ុណ្ណោះ OPPO A93 បំពាក់មកជាមួយកាមេរ៉ា AI Portrait 6 គ្រាប់ឯណោះ ។ ក្នុងនោះក៏មានមុខងារជាច្រើនដូចជា​ AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty, និង​ AI Ultra Clear Mode ។ រីឯ កាមេរ៉ាមុខបែបទម្លុះអេក្រង់ទំហំ 16MP+2MP​ ក៏អាចថតជាមួយមុខងារយ៉ាងច្រើនដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty និង AI Color Portrait ផងដែរ” ។

This image has an empty alt attribute; its file name is 6d6820af9580b2b31ec893862cc71c88-1024x683.jpg

ពិធីករ ជា វណ្ណរិទ្ធ ក៏បាននិយាយពីមុខងារពិសេសៗយ៉ាងដូច្នេះថា “សម្រាប់រូបរាង OPPO A93 វិញគឺមានកម្រាស់ស្តើងត្រឹមតែ 7.48mm ។ មិនតែប៉ុណ្ណោះ ក៏បំពាក់ជាមួយមុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោរអេក្រង់បានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទីទៀតផង ។ អ្វីដែលកាន់តែពិសេស សម្រាប់អ្នកចូលចិត្តលេងហ្គេមពិតជាពេញចិត្តជាមួយ RAM 8GB+ ROM 128GB និងបន្ទះឈីប Mediatek Helio P95។ លើសពីនេះ OPPO A93 ក៏បំពាក់មកជាមួយនឹងកម្លាំងសាកថ្មល្បឿនលឿន 18W ដោយគ្រាន់តែសាកថ្ម 5 នាទីនិយាយទូរស័ព្ទបាន 2 ម៉ោង ឬលេង Instagram, មើល Youtube បាន 1 ម៉ោង ហើយសាកពេញ​ 100% ប្រើពេលត្រឹមតែ 120 នាទីប៉ុណ្ណោះ” ។

This image has an empty alt attribute; its file name is fd12010b456cedb03d8b4113fada4cb3-1024x1024.jpg

បន្ទាប់ពីពិធីករ ជា វណ្ណារិទ្ធ និងលោក ​Step បានធ្វើការរៀបរាប់នូវមុខងារ និងលក្ខណៈពិសេសជាច្រើនរបស់ OPPO A93 រួចមក ធ្វើឲ្យអ្នកចូលរួមនិងបងៗអ្នកសារព័ត៌មានជាច្រើនលាន់មាត់សរសើរ ពីសមត្ថភាពរបស់ស្មាតហ្វូននេះមិនដាច់ពីមាត់តែម្តង ។ ក្នុងនោះផងដែរ បើតាមដឹងស្មាតហ្វូន OPPO A93 នេះអាចនឹងមានតម្លៃប្រមាណខ្ទង់ $300 តែប៉ុណ្ណោះ! ពិតជាពិសេសមែនទែន សម្រាប់អ្នកចង់ដូរទូរស័ព្ទឡើងស៊េរី ព្រោះទូរស័ព្ទនេះផលិតមកជាមួយគុណភាពល្អលើសពីតម្លៃហ្មង៎!

This image has an empty alt attribute; its file name is b0a110e538c0f7d2781dd738a5d1226e-1024x682.jpg

ជាងនេះទៅទៀតវាគ្មិនកិត្តិយស និងជាអ្នកតំណាងឱ្យក្រមហ៊ុន OPPO បានលើកឡើងអំពីចំណុច 6 យ៉ាង ដែលគួរជ្រើសប្រើ OPPO A93  ដូចខាងក្រោមនេះ ៖   · ចំណុចខ្លាំងទី 1: អេក្រង់ទម្លុះភ្លោះមុខ Super AMOLED ទំហំ 6.43” · ចំណុចខ្លាំងទី 2: កាមេរ៉ា​ AI Portrait 6 គ្រាប់ ដែលសមត្ថភាពខុសៗគ្នានិងមុខងារសំបូរបែបថ្មីៗប្លែក​  · ចំណុចខ្លាំងទី 3: រូបរាង និងរចនាបថ ស្តើងស្រាលជាមួយនឹងកម្រាស់ត្រឹមតែ 7.48mm · ចំណុចខ្លាំងទី 4: OPPO A93 បានបំពាក់មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោរអេក្រង់បានយ៉ាងលឿននិងមានសុវត្ថិភាពក្នុងរយៈពេល 0.3 វិនាទី ។ · ចំណុចខ្លាំងទី 5: កម្លាំងម៉ាស៊ីននិងល្បឿន​ វាបានបំពាក់មកនូវបន្ទះឈីប MKT Helio P95 ដែលរួមជាមួយនឹងបច្ចេកវិទ្យា MediaTek HyperEngine ផ្តល់ជូននូវបណ្តាញភ្ជាប់ឆ្លាតវៃ ​rapid touchscreens ដែលអ្នកនឹងទទួលបានសកម្មភាព ល្បឿន រហ័ស និងរលូន ជាពិសេសនៅក្នុងស្ថានភាពលេងហ្គេម ឬផ្ទុកទិន្នន័យធំច្រើន ពិសេស រ៉េមក៏ធំ 8GB រ៉មក៏ធំ 128GB ។

This image has an empty alt attribute; its file name is 2fa47bf6c0eb68179e04fb89d9b99c5c.jpg

· ចំណុចខ្លាំងទី 6: ថាមពលថ្មទំហំ 4000mAh រួមមកជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 18W ដែលអាចសាកថ្ម 5 នាទី និយាយទូរស័ព្ទបាន 2 ម៉ោង ឬប្រើប្រាស់ Instagram បាន 1 ម៉ោង ឬមើល Youtube បាន 1 ម៉ោង និងសាកពេញ​ 100% ត្រឹមតែ 120 នាទីប៉ុណ្ណោះ ។ តើលោកអ្នកបានត្រៀមខ្លួនឬនៅ ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូន OPPO A93 ជាមួយនឹងតម្លៃពិសេស ហើយគុណភាពល្អគ្មានគូប្រៀបនេះ?​ ធានាថាស្មាតហ្វូននេះគឺជាតម្រូវការ ព្រមទាំងដកជាប់ក្នុងចិត្តបងប្អូនកម្ពុជាទាំងអស់គ្នា ដែលសមស្របនឹងចំណូលនិងស្ថានការណ៍សេដ្ឋកិច្ចសព្វថ្ងៃ ។

This image has an empty alt attribute; its file name is ff641a697c0e441da76306196601b785-1024x682.jpg

ដល់ពេលប្តូរស៊េរីថ្មីទៀតហើយគ្នាយើង ប្រញាប់ទៅកក់ទុកបណ្តើរៗតាមហាងទូរស័ព្ទទៅ ក្រែងលអស់ស្តុក ព្រោះរបស់ល្អជាមួយនឹងគុណភាពលើសពីតម្លៃកម្រនឹងរកបានណាស់ ​ជាមួយនឹងតម្លៃខ្ទង់ $300 តែប៉ុណ្ណោះរួមជាមួយមុខងារ និងបច្ចេកវិទ្យាទំនើបៗបែបនេះ ។ តោះ! កក់ OPPO A93 ទុកមុន ដើម្បីក្លាយជាម្ចាស់មុនគេ របស់ល្អកំពុងរង់ចាំលោកអ្នកនឹងជាម្ចាស់!បើម្លឹងៗ រឿងអីមិនអស្ចារ្យ មិនសាកមិនដឹង កុំជោរជាមួយបងធំត្រកូល​ A គឺ OPPO A93 តម្លៃសាហាវត្រូវចិត្តក្នុងគ្រាលំបាក !៕ អត្ថបទសហការ

សូមទស្សនាវីដេអូសង្ខេបខ្លីអំពីកម្មវិធីតេស្តផ្លូវការលើកដំបូងថា តើពិសេសកម្រិតណា ៖

https://www.youtube.com/watch?v=EJEYdK3_I2A
This image has an empty alt attribute; its file name is db2ffce45e62aca943af2a0a1863fb48-1024x682.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ