ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនស្រា​បៀរ​អង្គរ​រៀបចំ​កម្មវិធី​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ

8 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ នៅ​ទីធ្លា​អតីត​វី​រៈ​នគរបាល​ព្រំ​ដែនទឹក ឆ្នេរ​អូរ​ឈើទាល ស្ថិត​ក្នុង​សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា ២០១៥ ក្រុម​ហ៊ុន​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ

ខេត្តព្រះសីហនុ ៖ នៅ​ទីធ្លា​អតីត​វី​រៈ​នគរបាល​ព្រំ​ដែនទឹក ឆ្នេរ​អូរ​ឈើទាល ស្ថិត​ក្នុង​សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា ២០១៥ ក្រុម​ហ៊ុន​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​០១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បាន​រៀបចំ​កម្មវិធី​អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី ១២៩ ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​០១ ឧសភា ២០១៥ ។

​ពិធី​ខាងលើ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​លោក​ហេង សំ​អាន អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ, លោក​យ៉ូ​វ ខេមរា ប្រធាន​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះ​សីហ​នុ, លោក​លី​ម សេង​ហុង នាយក​បច្ចេកទេស និង​គ្រប់គ្រង​នៃ​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ, លោក​ឆេ​ង សុ​ភ័ក្ត្រ នាយក​រដ្ឋបាល​ជាន់ខ្ពស់​គ្រប់គ្រង​ធនធានមនុស្ស​នៃ​រោងចក្រ​ខាងលើ ។ អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស នា​ឱកាស​នោះ​មាន​លោក​ឧត្តម​សេនី​យ៍​ត្រី ហេង ប៊ុ​នទី មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ, លោកស្នងការ​រង​នគរបាល​ខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​និយោជក និយោជិត បងប្អូន ជា​កម្មករ កម្មការិនី ប្រមាណ​ជាង​២០០០​នាក់ បាន​មក​ចូលរួម​យ៉ាង​កុះករ ។

​ជា​កិច្ច​ស្វា​គម​ន៍​ចំពោះ​គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញ​មក​ចូលរួម លោក​ឆេ​ង សុ​ភ័ក្ត្រ នាយក​គ្រប់គ្រង​ធនធានមនុស្ស បាន​មាន​ប្រសា​ស​ន៍ឱ្យ​ដឹង​ថា ក្រោម​កិច្ច​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​រដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព នយោបាយ និង​សេដ្ឋកិច្ចជាតិ​មានការ​អភិវឌ្ឍ​ន៍​ឥត​ឈប់​ឈរ ។ ​ហើយ​សព្វ​ថ្ងៃនេះ បើ​និយាយ​រួម​ក្រុម​ហ៊ុន​ផលិតស្រាបៀរ​អង្គរ​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស​ប្រមាណ​ជាង​៨.០០០​នាក់ ក្នុង​នោះ​កម្មករ​និយោជិត​បំរើ​ការងារ​ពេញ​ម៉ោង​សរុប​​ចំនួន​២.០៨១​នាក់ ស្រី​មាន​៧៧៤​នាក់ និង​និយាយ​ដោយឡែក​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ​ខេត្ត​ព្រះ​សីហ​នុ មាន​កម្មករ និយោជិត សរុប​ចំនួន ១.២២៨​នាក់ ស្រី​១.២២៤​នាក់ ក្នុង​នោះ​អ្នក​ជំនាញការ​ជនជាតិ​បរទេស​ចំនួន​១៨​នាក់ ស្រី​០២​នាក់ ។

លោក​បាន​បន្ត​ទៀត​ថា ក្រុម​ហ៊ុម​បាន​យកចិត្តទុកដាក់​គិតគូរ អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បងប្អូន កម្មករ និង​និយោជិត ដោយ​បាន​ផ្តល់​នូវ​ប្រាក់​បៀវត្ស​សមរម្យ គិត​ជា​មធ្យម​ក្នុង​មួយ​នាក់​២៨៥​ដុល្លា​រសហរដ្ឋអាមេរិក​ក្នុង​មួយ​ខែ និង​មានការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​កម្មករ កម្មការិនី​ជា​រៀង​រាល់​ឆ្នាំ និង មាន​រៀបចំ​កម្មវិធី​ជប់លៀង​ផ្សេង​ៗ ជាក់ស្តែង​ដូច​ជា​ថ្ងៃ​ទី​០១ ឧសភា ដែល​ជា​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​ខាងលើ​នេះ និង​បាន​រៀបចំ​កម្មវិធី​ឱ្យ​និយោជក និយោជិត កម្មករ កម្មការិនី ធ្វើ​ដំណើរ​ទស្សនៈកិច្ច​នៅ​ក្រៅប្រទេស​ថែម​ទៀត​ផង ៕