ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង ​សំ​រិ​ន ​ប្រគល់​អង្ករ​២០០​តោន សម្រាប់​ចែ​ក​ជូន​ពលរដ្ឋ​រង​គ្រោះ​​ដោយ​ជំនន់​ទឹកភ្លៀង

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​ប្រគល់​អំណោយ​ជា​អង្ករ​ចំនួន​២០០​តោន មី​ចំនួន​២.៨០៨​កេស ទឹក​សុទ្ធ​ចំនួន​១.៤០០​កេស និង​ត្រីខ​ចំនួន​១០០​កេស…

​រាជធានី​ភ្នំពេញ ​៖ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​ប្រគល់​អំណោយ​ជា​អង្ករ​ចំនួន​២០០​តោន មី​ចំនួន​២.៨០៨​កេស ទឹក​សុទ្ធ​ចំនួន​១.៤០០​កេស និង​ត្រីខ​ចំនួន​១០០​កេស ដល់​តំណាងរាស្ត្រ ដើម្បី​យក​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​មាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិសាត់ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​ប៉ៃលិន ជាដើម​។

ការ​ប្រគល់​អំណោយ​ទាំង​អស់ខាងលើ​នេះ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែតុលា ឆ្នាំ​២០២០​នៅ​គេហដ្ឋាន​របស់​សម្តេចហេង សំរិន ​ផ្ទាល់ ជា​ការ​ចូលរួម​ចំណែក​រំលែក​ទុក្ខ​លំបាក​របស់​ប្រជា​ព ល​រដ្ឋ​ពី​សំណាក់​សម្តេច​ប្រ​ធា​ន​រដ្ឋសភា និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង​សំ​រិ​ន ព្រមទាំង​ទទួល​បាន​ពី​សប្បុរស​ជន​ផ្សេង​ទៀត​។

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​ហេង សំ​រិ​ន បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ បងប្អូន ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​អាយុជីវិត ខូចខាត​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ និង​ជា​ពិ សេស​សម្តេច​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​បាត់បង់ អាយុជីវិត​ដោយសារ​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​នេះ​។

សម្តេច​ប្រធានរដ្ឋសភា បាន​អរគុណ និង​កោតសរសើរ​ដល់​តំណាងរាស្ត្រ​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ អាជ្ញា​ធរមាន សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ជួយ​សង្គ្រោះ​ប្រជា​ពល រដ្ឋ​បាន​ទាន់​ពេលវេលា​។
ក្នុង​នាម​រដ្ឋសភា និង​ក្នុង​នាម​សម្តេច​ផ្ទាល់ សម្តេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល ជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​បាន​ឧបត្ថម្ភ​ដល់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​សង្គ្រោះ​ប្រ ជា​ពលរដ្ឋ​យើង ដែល​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់​។

សម្តេច​បាន​លើក​ឡើង​ថា «​កាយវិការ​ដ៏​ប្រពៃ​ទាំងនោះ​បាន​បង្ហាញ​ពី​វប្បធម៌​ចែករំលែក សាមគ្គីភាព និង​ការ​រួបរួម​គ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង ដែល​ជា​និច្ចកាល​តែងតែ​ជួ យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​គ្រប់​កាលៈទេសៈ ជា​ពិសេស​ក្នុង​ពេល​យើង​ជួប​គ្រោះអាសន្ន ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ជាដើម​»​។

សូម​ជម្រាប​ថា ចាប់ពី​ពេល​ដែល​ខេត្ត​ក្រុង​មួយ​ចំនូ​ន​របស់​កម្ពុជា ទទួល​រង​គ្រោះ​ដោយ ជំនន់​ទឹកភ្លៀង​នា​ពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ សមាជិក​សមាជិកា​រដ្ឋសភា បាន​ចុះ​ជួយ​អន្តរាគមន៍ សង្គ្រោះ​ពលរដ្ឋ​ចេញពី​តំបន់​រង​គ្រោះ​ទៅ​កាន់​ទៅ​ទីទួល​សុវត្ថិភាព ព្រមទាំង​ធ្វើ សកម្មភាព​មនុស្ស ធម៌ ចែក​នូវ​អំណោយ​សង្គ្រោះ​បន្ទាន់​ដល់​ពលរដ្ឋ នៅ​តាម​មណ្ឌល​ខេត្ត​ក្រុង​ដែល​ជួប​គ្រោះ​ធម្មជាតិ​នេះ បន្តបន្ទាប់​ផង​ដែរ​។

ដោយ​តាម​ការ​ព្យាករ​ណ៌ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ នេះ​រហូត​ដល់​ថ្ងៃ​ទី​២១ ខែតុលា ប្រទេស​កម្ពុជា អាច​ប្រឈម​នឹង​ព្យុះ​នាំ​មក​នូវ​ទឹកភ្លៀង ដែល​នឹង​បន្ត​ឱ្យ​មានការ​ជន់ លិច​បន្ថែម​ទៀត​នៅ​តាម​តំបន់​ផ្សេង​ៗ​ទៀត​នោះ នៅ​ក្នុង​ពិធី​ប្រគល់​អំណោយ​ដល់ តំណាងរាស្ត្រ​រាស្ត្រ​នៅ​ឯ​គេហដ្ឋាន របស់​សម្តេច​ក្នុង​រាជធានី​ភ្នំពេញ​នេះ សម្តេច​ប្រធានរដ្ឋសភា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន យកចិត្តទុកដាក់​ខ្ពស់​ថែម​ទៀត ជា​ពិសេស​ត្រូវ​ថែទាំ និង​យកចិត្តទុកដាក់​លើ​កុមារ និង​ក្មេង​តូច​ៗ ដើម្បី​ជៀស​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

ជា​ពិសេស ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ថែម​ទៀត លើ​កុមារ និង​ក្មេង​តូច​ៗ ដើម្បី​ជៀស​ផុត ពី​ការ​បាត់បង់​អាយុជីវិត​។

ជាមួយ​គ្នា​នេះ សម្តេច​ប្រធានរដ្ឋសភា បាន​លើកទឹកចិត្ត ដល់ តំណាងរាស្ត្រ​ទាំងអស់​បន្ដ​យកចិត្តទុកដាក់ តាមដាន ដំណើរ​វិវត្តន៍​នៃ​ចរន្ដទឹក សហការ​ជាមួយ អាជ្ញា​ធរមាន​សមត្ថកិច្ច សំដៅ​ធ្វើ​យ៉ាងណា​រំដោះ​ប្រជា​ពលរ​ដ្ឋ​ចេញពី​តំបន់ ដែល​រង​គ្រោះ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​លើកទឹកចិត្ត​ផង​ដែរ ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ទាំង​ទាហាន នគរបាល កងរាជអាវុធហត្ថ ប្រជា​ការពារ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​យកចិត្ដ​ទុក ដាក់​ការពារ​ទ្រ ព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ ដែល​ត្រូវ​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​។ ចំណែក​ក្រុម​គ្រូពេទ្យ ត្រូវ​បន្ត​តាមដាន និង​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ ដែល​មា​នប ញ្ហា​សុខភាព​នៅ​ពេល​នេះ​ឲ្យ​បាន​ល្អ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ