ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

The World This Week

8 ឆ្នាំ មុន

សេដ្ឋកិច្ច​តំបន់​អា​ស៊ី
ប៉េ​កាំ​ង ៖ តាម​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា បរិមាណ​អតិថិជន​ដែល​មាន​ទុន​សកម្ម​អាច​វិនិយោគ​បាន​ចន្លោះ​ពី​១០០.០០០​ដុល្លារ

សេដ្ឋកិច្ច​តំបន់​អា​ស៊ី
ប៉េ​កាំ​ង ៖ តាម​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា បរិមាណ​អតិថិជន​ដែល​មាន​ទុន​សកម្ម​អាច​វិនិយោគ​បាន​ចន្លោះ​ពី​១០០.០០០​ដុល្លារ និង​១​លាន​ដុល្លារ​អាច​នឹង​កើនឡើង​១០,១%​ធៀប​នឹង​ឆ្នាំទៅ ហើយ​ស្មើនឹង​១៥,៣​លាន​ដុល្លារ​នៅ​ដំណាច់ឆ្នាំ​នេះ ។ 

បាងកក ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ​បាន​បង្ហើប​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រសួង​នឹង​កោះហៅ​អ្នកតំណាង​មក​ពី​រោងចក្រ​ស្ល​ឬ​ចម្រាញ់​ដូងប្រេង និង​អ្នក​ដាំ​ដុះ​មក​ពិភាក្សា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​បញ្ចុះតម្លៃ​ប្រេង ។ ក្នុង​នោះ​ទីភ្នាក់ងារ​សាធារណៈ​នឹង​បង្កើន​បរិមាណ​ទិញ​ពី​អ្នក​ដាំ​ដុះ​ក្នុង​តម្លៃ​ចន្លោះ​ពី​៣,៣៨​បាត​(០,១០​ដុល្លារ​)​ទៅ​៤​បាត​(០,១២​ដុល្លារ​) ក្នុង​មួយ​គីឡូក្រាម ។

ហូ​ជី​មិ​ញ ៖ តាម​ការ​ឱ្យ​ដឹង​ពី​សហព័ន្ធ​អ្នក​ផលិត​និង​វិ​និយោជិត​នៃ​ឧស្សាហកម្ម​សាច់​បញ្ជាក់​ថា បរិមាណ​នៃ​សាច់​ជ្រូក គោ និង​បសុសត្វ​អឺរ៉ុប​ដែល​បាន​នាំ​ចូល​ប្រទេស​វៀតណាម​កើនឡើង​ដូច​កាំ​ជ្រូ​ច​ប្រមាណ​ជា​៦.០០០​តោន​កាលពី​ឆ្នាំទៅ ធៀប​នឹង​បរិមាណ​៨០០​តោន​ក្នុង​ឆ្នាំ​២០១២ ។ គួរ​បញ្ជាក់​ថា វៀតណាម កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក គឺជា​អ្នក​នាំ​ចូល​ផលិតផល​សាច់​ធំ​ជាងគេ​បំផុត​ពី​សហគមន៍​អឺរ៉ុប ។  

ណៃ​ពិដោ ៖ ក្រសួងពាណិជ្ជកម្ម​មី​យ៉ា​ន់​ម៉ា​និយាយ​ថា រដ្ឋាភិបាល​ដាក់​ទិស​ដៅ​នាំ​ចេញ​គ្រាប់​សណ្ដែកខៀវ​ឱ្យ​បាន​១០​ម៉ឺន​តោន​ទៅ​ទីផ្សារ​អឺរ៉ុប​ក្នុង​អំឡុង​ឆ្នាំ​សារពើពន្ធ​២០១៥-២០១៦ ។

សេដ្ឋកិច្ច​តំបន់​អឺរ៉ុប
   ក្រុង​ឡុ​ង ៖ តាម​ការ​ស្ទង់​មតិ​របស់​សម្ព័ន្ធ​ឧស្សាហកម្ម​អង់គ្លេស​បង្ហាញ​ថា កំណើន​នៃ​ការ​លក់រាយ​របស់​អង់គ្លេស​មានការ​ស្ងប់ស្ងាត់​បន្តិច​ដោយ​ពុំ​បាន​រំពឹង​ទុក​ក្នុង​ខែមេសា ប៉ុន្តែ​ភាព​សុទិដ្ឋិនិយម​របស់​បណ្ដា​ហាង​នានា​អំពី​ការ​លក់​នៅ​ខែ​ខាង​មុខ​បាន​កើនឡើង​យ៉ាង​ខ្លាំង ។

ស្ដុក​ខុល ៖ សមាគម​ឧស្សាហកម្ម​ទេសចរណ៍​បាន​វាយតម្លៃ​ថា បរិមាណ​នៃ​ភ្ញៀវ​ទេសចរ​នៅ​ស៊ុ​យ​អែ​ត​កំពុង​កើនឡើង​យ៉ាង​លឿន ក្នុង​នោះ​អ្នកទេសចរ​បរទេស​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចំណាយ​សរុប​១៣,៣​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៥ នេះ  ។

ម៉ា​ឌ្រី​ដ ៖ ទិន្នន័យ​ផ្លូវការ​មួយ​បង្ហាញ​ថា ភាព​អត់​ការងារ​ធ្វើ​កម្រិត​ខ្ពស់​របស់​អេ​ស្ប៉ា​ញ​បាន​កើនឡើង​បន្តិច​ម្ដង​ៗ​ក្នុង​ត្រីមាស​ដំបូង​នេះ គឺ​កើន​២៣,៧៨%​ធៀប​នឹង​កំណើន​២៣,៧%​កាលពី​ត្រីមាស​មុន  ។

ប៊ែ​ន ៖ ក្រុមហ៊ុន​ផលិត​អាហារ​វេច​ខ្ចប់​ធំ​បំផុត​លើ​ពិភពលោក​Nestle របស់​ស្វ៊ី​ស​បានឱ្យ​ដឹង​ថា កំណើន​នៃ​ការ​លក់​របស់​ខ្លួន​ប្រសើរ​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ត្រីមាស​ដំបូង​នេះ ទោះជា​អត្រា​ប្ដូរ​ប្រាក់​រំខាន់​ដល់​ការ​លក់​ក៏​ដោយ​។

សេដ្ឋកិច្ច​មជ្ឈិម​បូព៌ា
តេ​ហេ​រ៉​ង់ ៖ ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ឧស្សាហកម្ម ពាណិជ្ជកម្ម​សេរី​របស់​អឺ​រ៉​ង់​គ្រោង​នឹង​បង្កើត​តំបន់​កា​ហ្សា​រ​ឱ្យ​ភ្ជាប់​ជាមួយនឹង​តំបន់​សេរី​ដើម្បី​ពង្រីក​សហប្រតិបត្តិការ​អន្តរជាតិ ។

ហ្ស៊េ​រុយ​សា​ឡិ​ម ៖ តាម​របាយការណ៍​ពី​ការិយាល័យ​ស្ថិតិ​កណ្ដាល​បង្ហាញ​ថា គិត​ចាប់ពី​ថ្ងៃ​ទទួល​បាន​ឯករាជ្យ​របស់​ខ្លួន​ឆ្នាំ​១៩៤៨​អត្រា​ប្រជាជន​អី​ុ​ស្រា​អែ​ល​បាន​កើនឡើង​២% ស្មើនឹង​៨.៣៤៥.០០០​នាក់ ខណៈ​ឆ្នាំ​១៩៤៨​មាន​ត្រឹម​៨០៦.០០០​នាក់​ប៉ុណ្ណោះ ។

គែរ ៖ យោង​តាម​អគ្គទេសាភិបាល​ធនាគារកណ្ដាល​អេ​ហ្សុ​ី​ប​បានឱ្យ​ដឹង​ថា បំណុល​ក្រៅប្រទេស​សរុប​របស់​ខ្លួន​បាន​ថយ​ចុះ​មក​នូវ​៤០,២​ពាន់​លាន​ដុល្លារ​នៅ​ដំណាច់ខែ​កុម្ភៈ​កន្លង​មកនេះ ធៀប​នឹង​បរិមាណ​៥០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំទៅ  ។

អា​ប៊ុ​យ​ដា​ប៊ី ៖ ក្នុង​អំឡុង​នៃ​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មុខរបរ​នៅ​អា​រ៉ាប់​រួម​ប្រចាំឆ្នាំ​២០១៥ អាជ្ញាធរ​ទឹក និង​អគ្គិសនី​បាន​ប្រកាស​ពី​ការងារ​ថ្មី​ចំនួន​៣០០​មុខ​តំណែង​សម្រាប់​ប្រជាជន​អា​រ៉ាប់​រួម ។

សេដ្ឋកិច្ច​បច្ចេកវិទ្យា
Apple  ៖ ក្រុមហ៊ុន​Apple របស់​សហរដ្ឋអាមេរិក​លក់​ទូរស័ព្ទ​iPhone នៅ​ប្រទេស​ចិន​ក្នុង​អំឡុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៥ នេះ បាន​ច្រើន​ជាង​ក្នុង​ដែនដី​កំណើត​របស់​ខ្លួន​ជា​លើក​ដំបូង ក្នុង​នោះ​ចំណូល​ក៏​បាន​កើនឡើង​៧១% ឬ​ស្មើនឹង​១៦,៨​ពាន់​លាន​ផង​ដែរ​ក្នុង​ទីផ្សារ​ចិន ។

Samung ៖ ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ថា Sumsung បាន​យក​កៅអី​នាំមុខ​នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​លើ​ពិភពលោក​មក​វិញ​នៅ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ឆ្នាំ​នេះ ខណៈ​ពេល​ដែល​កំណើន​នៃ​ទីផ្សារ​លក់​បាន​ធ្វើ​ឱ្យ​ខ្លួន​វ៉ា​ដាច់​Apple ។ ក្នុង​នោះ​Sumsung លក់​បាន​៨២,៤​លាន​គ្រឿង ខណៈ​Apple លក់​បាន​៦១,២​លាន​គ្រឿង​ប៉ុណ្ណោះ ។

HTC ៖ ក្រុមហ៊ុន​HTC កាលពី​ថ្ងៃ​ពុធ​បាន​ប៉ាន់​ប្រមាណ​ពី​ចំណូល​ដែល​រំពឹង​ទុក​របស់​ខ្លួន​សម្រាប់​ត្រីមាស​ទី​២ ឆ្នាំ​នេះ​នឹង​មាន​កម្រិត​ទាប​ជាង​មុន បន្ទាប់​ពី​ជួប​ការ​ខកចិត្ត​នៃ​ម៉ូ​ដែល​ស៊េរី​ថ្មី​ដែល​ទើប​បង្ហាញខ្លួន ខណៈ​ក្រុមហ៊ុន​កំពុង​ពុះពារ​ប្រកួតប្រជែង​ជាមួយ​Apple និង​Sumsung ។

Albaba  ៖ ក្រុមហ៊ុន​Alibaba បាន​និយាយ​ថា ខ្លួន​នឹង​សម្រួលការ​ជួល​បុគ្គលិក​សម្រាប់​ឆ្នាំ​នេះ ស្រប​ពេល​ដែល​លោក​ប្រធាន​Jack Ma គិត​ថា​កម្លាំង​ពលកម្ម​៣០.០០០​នាក់​គឺ​ពិតជា​មាន​សក្ដានុពល​គ្រប់គ្រាន់​ដើម្បី​រក្សា​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ។

Xiaomi   ៖ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​យក្ស​Xiaomi របស់​ចិន​បាន​បង្ហាញ​វត្តមាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន​ម៉ូ​ដែល​Mi4i នៅ​ក្នុង​រដ្ឋធានី​ញូ​ដេ​លី ប្រទេស​ឥណ្ឌា ។

iOS  ៖ ក្រុមហ៊ុន​វិភាគ​កម្មវិធី​ទូរស័ព្ទ​ចល័ត​Apple Annie របស់​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា ការ​Downloads iOS ប្រចាំត្រីមាស​បាន​កើនឡើង​៣០%​រវាង​ត្រីមាស​ទី​១​ឆ្នាំ​២០១៤ និង​២០១៥ មាន​ន័យ​ថា ប្រទេស​ចិន​វ៉ា​ដាច់​សហរដ្ឋអាមេរិក​ជា​អ្នក​Download កម្មវិធី​iOS​ច្រើន​ជា​គេ​លើ​ពិភពលោក ៕