ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​កែសម្រួល​ប្រភព​ពន្ធ​និង​ថ្លៃ​សេវា​ផ្សេង​ៗ

8 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ តាម​សេចក្តី​ថ្លែង​ការ​របស់​លោក លី​កឺ​ជាំ​ង នាយក​រដ្ឋមន្ត្រី​ចិន កាលពី​ថ្ងៃ​អង្គារ បានឱ្យ​ដឹង​ថា ចិន​នឹង​ធ្វើការ​កែទម្រង់​នូវ​ប្រភព​ពន្ធ​នៃ​ធនធានធម្មជាតិ​មួយ​ចំនួន

ប៉េ​កាំ​ង ៖ តាម​សេចក្តី​ថ្លែង​ការ​របស់​លោក លី​កឺ​ជាំ​ង នាយក​រដ្ឋមន្ត្រី​ចិន កាលពី​ថ្ងៃ​អង្គារ បានឱ្យ​ដឹង​ថា ចិន​នឹង​ធ្វើការ​កែទម្រង់​នូវ​ប្រភព​ពន្ធ​នៃ​ធនធានធម្មជាតិ​មួយ​ចំនួន ហើយ​ថែម​ទាំង​កាត់​បន្ថយថ្លៃ​សេវា​មិន​ចាំបាច់​ផ្សេង​ៗ​ចាប់ពី​ខែឧសភា តទៅ ។

ប្រភព​ពន្ធចំពោះ​លោហធាតុ​ដ៏​កម្រ​នឹង​ត្រូវ​បាន​ហូតពន្ធ​ទៅ​តាម​តម្លៃ​ជំនួស​បរិមាណ ។ អត្រាពន្ធ​ដែល​សមរម្យ​នឹង​ត្រូវ​លើកយក​មក​រក​ដំណោះស្រាយ ដោយ​មិន​ឱ្យ​ដាក់បន្ទុក​ច្រើន​ទៅ​លើ​បណ្តា​សហគ្រាស​ទ្បើ​យ ។ ម្យ៉ាងទៀត រដ្ឋាភិបាល​កណ្តាល (​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​) នឹង​លើកលែង​ការ​ទូទាត់​ថ្លៃ​សេវា​នៃ​ប្រភព​ពន្ធ​រ៉ែ​ផ្សេង​ៗ ហើយនឹង​ហាមប្រាម​នូវ​ការ​យក​ប្រភព​កម្រៃ​ឈ្នួល​ទាំង​ដោយ​ខុសច្បាប់​ផង​ដែរ ចំពោះ​ប្រភព​ពន្ធ​៣​តាម​រយៈ​រដ្ឋាភិបាល​តាម​តំបន់​ក្រោម​កម្រិត​ថ្នាក់​ខេត្ត ។

ក្រសួង​ហិរញ្ញវត្ថុ​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រភព​ពន្ធ​៣​នោះ​ក៏​នឹង​ត្រូវ​បាន​លើកលែង ឬ​រួច​ពន្ធ​ពី​តារាង​ពន្ធ​នាំ​ចេញ​ចាប់ពី​ខែឧសភា នេះ​តទៅ ៕