ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ជា​ពី​កូ​វី​ដ Zlatan ដាក់​២​គ្រាប់​ជួយ AC Milan យកឈ្នះ Inter Milan

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ Zlatan Ibrahimovic បាន​ក្លាយជា​តួអង្គ​ឯក​ក្នុង​ជំនួប Milan Derby បន្ទាប់​ពី​រកបាន ២​គ្រាប់​ក្នុង​ការ​ប្រកួត​ដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​ទី​៤ ខណៈ​ដែល…

អ៊ី​តា​លី ៖ Zlatan Ibrahimovic បាន​ក្លាយជា​តួអង្គ​ឯក​ក្នុង​ជំនួប Milan Derby បន្ទាប់​ពី​រកបាន ២​គ្រាប់​ក្នុង​ការ​ប្រកួត​ដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​ទី​៤ ខណៈ​ដែល AC Milan បាន​ផ្តួល Inter Milan ដោយ​លទ្ធផល ២-១ ដើម្បី​បន្ត​កាន់កាប់​តំណែង​កំពូល​តារាង Serie A​។

ខ្សែប្រយុទ្ធ​ជើង​ចាស់​សញ្ជាតិ​ស៊ុ​យ​អែ​ត​វ័យ ៣៩​ឆ្នាំ​ដែល​ទើបតែ​ជា​សះស្បើយ​ពី​វីរុស Covid-19 បន្ទាប់​ពី​បាន​ឆ្លង​វា​កាលពី​ចុងខែ​កញ្ញា​កន្លង​ទៅ។ បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​១៣ ហើយ​៣​នាទី​ក្រោយមក​ក៏​បន្ថែម​បាន​មួយ​គ្រាប់​ទៀត ខណៈ​ដែល​មួយ​គ្រាប់​ពី​ក្រុម Inter Milan រកបាន​ដោយ​កីឡាករ Romelu Lukaku ​។

សូម​បញ្ជាក់​ថា​ក្នុង​ការ​ប្រកួត​នេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​អាច​ចូល​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន San Siro ប្រមាណ ១,០០០​នាក់ ដោយ​អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​អ៊ី​តា​លី ដោយ​ស្ថិត​ក្រោម​ការ​រឹត​បន្តឹង​យ៉ាង​ខ្លាំង ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស Covid-19៕