ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡើងទៅប្រហារដល់ក្នុងផ្ទះ​តាំង​ព្រឹក​ !

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ​គ្មាន​នរណា​ម្នាក់​ដឹង​ទេ​ថា​ ជន​រង​គ្រោះ​មានរឿង​អ្វី​ជាមួយនឹង​ជនសង្ស័យ​​​ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​ឡើង​ទៅ​កាប់​ប្រហារ​ជន​រង​គ្រោះ​ដល់​លើ​ផ្ទះ​បណ្តាលឱ្យ​បាត់​បង់​ជិវិត​យ៉ាង​អាណោចអាធ័ម ​។​ ក្រោយ​ធ្វើ​សកម្មភាព​ ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​ ។ ហេតុការណ៍ខាងលើ ​កើតឡើង​កាល​វេលា​ម៉ោង​៧ និង៣០​នាទី​ថ្ងៃ​ទី​១៧…

ខេត្តកំពង់ស្ពឺ​៖ ​គ្មាន​នរណា​ម្នាក់​ដឹង​ទេ​ថា​ ជន​រង​គ្រោះ​មានរឿង​អ្វី​ជាមួយនឹង​ជនសង្ស័យ​​​ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​ឡើង​ទៅ​កាប់​ប្រហារ​ជន​រង​គ្រោះ​ដល់​លើ​ផ្ទះ​បណ្តាលឱ្យ​បាត់​បង់​ជិវិត​យ៉ាង​អាណោចអាធ័ម ​។​ ក្រោយ​ធ្វើ​សកម្មភាព​ ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​ ។

ហេតុការណ៍ខាងលើ ​កើតឡើង​កាល​វេលា​ម៉ោង​៧ និង៣០​នាទី​ថ្ងៃ​ទី​១៧ ​តុលា​ នៅ​​ចំណុច​ភូមិ​ថ្មី ឃុំ​ជាំ​សង្កែ​ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។​ ជន​រង​គ្រោះ ​អាយុ៥២ ឆ្នាំ​មុខរបរ​កសិករ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា ​​ករណីនេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​រូប បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​​យ៉ាង​អាណោចអាធ័ម ​។

លោក​វរសេនីយ៍ទោ​ទិ​ត្យ​ វណ្ណៈ ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បាន​ប្រាប់​ថា ​ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​កាប់​ចំ​ថ្ងាសខាងឆ្វេង​នៅ​លើ​ផ្ទះ​របស់​ខ្លួន ហើយ​បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​បាន​គេចខ្លួន​បាត់​។ ចំពោះ​ជនសង្ស័យ ​កម្លាំង​កងរាជ​អា​វុធ​ហត្ថនឹង​នគរបាល​កំពុង​ស្រាវជ្រាវ​ដើម្បីចាប់ខ្លួន​ជន​យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។

លោក​វរសេនីយ៍ទោ​ទិ​ត្យ ​វណ្ណៈ ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា​ចំពោះ​ករណី​នេះ​​ សមត្ថកិច្ច​នៅ​មិន​ទាន់​ហ៊ាន​អះអាង​និង​បញ្ជាក់​ថា​ ឃាតកម្ម​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​ ទើប​ឈាន​ដល់​ការ​កាប់​ប្រហារ​បែប​នេះ​ ។ តែ​ទោះជា​យ៉ាងណា​ សមត្ថកិច្ច​នឹង​ខិត​ធិ​ខំធ្វើការ​ស្រាវជ្រាវ​ចាប់​ជន​បង្ក​យក​មក​សាកសួរ​ ។

អត្ថបទសរសេរ ដោយ