ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! លោក​កឹ​ម សុខា យក​សម្ភារៈ​ជូន​ពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​នៅ​ខណ្ឌដង្កោ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណ​សង្គ្រោះ​ជាតិ​បាន​ចុះ​យក​សម្ភារៈ​ចែក​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ យោង​តាម​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណ​សង្គ្រោះ​ជាតិ​បាន​ចុះ​យក​សម្ភារៈ​ចែក​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

យោង​តាម​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០២០ លោក​កឹ​ម សុខា​បាន​សរសេរ​ថា សូម​ឲ្យ​ស្មារតី​ដ៏​ថ្លៃថ្លា សាមគ្គី​ជាតិ ខ្មែរ​ជួយ​ខ្មែរ មាន​ឋិត​ឋេ​រ​បន្ត​ទៀត​ជា​និរន្តរ៍ ។ លោក​បញ្ជាក់​ថា​៖«​ថ្ងៃនេះ​ខ្ញុំ និង​សហការី បាន​នាំ​យក​ជំនួយ​មនុស្សធម៌​របស់​បងប្អូន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក កា​ណា​ដា និង​អូស្ត្រាលី ដែល​បាន​ផ្តល់​មក​តាម​រយៈ​ខ្ញុំ បន្ត​ចែក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​» ។

សូម​ជម្រាប​ថា បើ​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០២០ អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំនន់​ទឹកភ្លៀង​មាន​ចំនួន​១៨​នាក់ ក្មេង​៨​នាក់ មនុស្ស​ចាស់​៩​នាក់ ក្នុង​ខេត្ត​ចំនួន​៦​មាន​រួម​មាន​៖​បន្ទាយ​មាន​ជ័យ ព្រះ​សីហ​នុ ពោធិ៍សាត់ ប៉ៃលិន កំពង់ធំ កណ្តាល ។

អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា​ជំនន់​ទឹកភ្លៀង​បាន​វា​ប្រហារ​ខេត្ត​ចំន​នួ​១៩​រាជធានី ខេត្ត (​គិត​ពី​ថ្ងៃ​ទី​១ ខែកញ្ញា ដល់ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០-​ព្រឹក​)​ប៉ះពាល់ ១៩ រាជធានី -​ខេត្ត ស្មើ ៧១​ក្រុង​/​ស្រុក​/​ខណ្ឌ ២៨២​ឃុំ​/​សង្កាត់ រួម​មាន​៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ ភ្នំពេញ បាត់ដំបង ស្វាយ​រៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះ​សីហ​នុ កោះកុង ព្រះ​វិហារ ស្ទឹង​ត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ ។ ប៉ះពាល់​ប្រជាជន​ប្រមាណ ៥៣.១៦៩ គ្រួសារ ស្មើ​ប្រមាណ ២១២,៦៧៦ នាក់ ។

ប្រជាជន​ជម្លៀស​ប្រមាណ ៦,២៩៨​គ្រួសារ ស្មើ​ប្រមាណ ២៥,១៩២​នាក់ ប្រជាជន​ស្លាប់ ១៨​នាក់ (​ក្មេង ៨​នាក់​)​។ ផ្ទះ​ប៉ះពាល់​ប្រមាណ ៥១,១៣៣​ខ្នង ផ្ទះ​ខូចខាត​៥២​ខ្នង សាលារៀន​លិច​ទឹក ៤៣៩​កន្លែង ។ ស្រូវ​លិច​ទឹក​ប្រមាណ ១៣៧,១៦០​ហិ​កតា ក្នុង​នេះ ខូចខាត​ប្រមាណ ៦,២៣១​ហិ​កតា​។ ដំណាំ​រួម​ផ្សំ​លិច​ទឹក ៦៧,៤៩០​ហិ​កតា ក្នុង​នេះ ខូចខាត​ប្រមាណ ២៩,៩៤៧​ហិ​កតា​។

ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួ​ស​ក្រហម​ប៉ះពាល់​ប្រមាណ ២៨៤ គ​.​ម​។ ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ ១,៤៥៩ គ .​ម និង ៣១​ខ្សែ​។​ស្ពាន​លិច​ទឹក​ប្រមាណ ២៤​កន្លែង ។ ទំនប់​ប៉ះពាល់​ប្រមាណ ២២.១ គ .​ម ប្រឡាយ​មេ ប្រឡាយ​រង ប្រឡាយ​ស្រោចស្រព ប៉ះពាល់​ប្រមាណ​៧៩.៦​គ​.​ម​និង​ច្រាំង​ទន្លេរ​ប៉ះពាល់​៤១០​គ​.​ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ