ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​នូ​ឡាយ​ហ្វ៍​ប្រកាស​លក់​ផលិតផល​ថ្មី​សម្រាប់​ម្ចាស់​អាជីវកម្ម ធានា​រ៉ាប់រង​ជូន​បុគ្គលិក​របស់​ខ្លួន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​បាន​ប្រកាស​លក់​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី ដែល​មានឈ្មោះ​ថា គម្រោង​ធានា​រ៉ាប់រង​អាយុ​អាយុជីវិត​ជា​ក្រុម ជាមួយ​មេ​នូ​ឡាយ​ហ្វ៍ សម្រាប់​ម្ចាស់​អាជីវកម្ម

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​បាន​ប្រកាស​លក់​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី ដែល​មានឈ្មោះ​ថា គម្រោង​ធានា​រ៉ាប់រង​អាយុ​អាយុជីវិត​ជា​ក្រុម ជាមួយ​មេ​នូ​ឡាយ​ហ្វ៍ សម្រាប់​ម្ចាស់​អាជីវកម្ម រឺ​ក្រុមហ៊ុន ដែល​មាន​បំណង​ធានា​ជូន​បុគ្គលិក​របស់​ខ្លួន  ។ ពិធី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី ២៩ មេ​សា ២០១៥ នៅ​សណ្ឋាគារ ឡឺ​រ៉ូ​យ៉ា​ល់ រាជធានី​ភ្នំពេញ ។

ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត​ថ្មី​នេះ​នឹង ផ្តល់​ការ​ការពារ​ដល់​និយោជិត​របស់​ក្រុមហ៊ុន និង​ក្រុម​គ្រួសារ របស់​ពួក​គេ​។ នៅ​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ គឺជា​ក្រុមហ៊ុន​ពហុ​ជាតិ ទី​មួយ​ហើយ ដែល​ផ្តល់​ជូន​អតិថិជន​នូវ​ធានា​រ៉ាប់រង​អាយុជីវិត​ជា​ក្រុម​នេះ​។

គម្រោង​ធានា​រ៉ាប់រង​អាយុជីវិត​ជា​ក្រុម​ជាមួយ មេ​នូ​ឡាយ​ហ្វ៍ ផ្តល់​អត្ថប្រយោជន៍​ជូន​ដល់​គ្រួសារ​របស់​និយោជិត​ណា​ម្នាក់​ក្នុង ករណី​និយោជិត​នោះ​ជួប​ប្រទះ​នូវ​ឧ​ប្ប​ទេវ​ហេតុ​អាក្រក់​ដោយ​ចៃដន្យ​តួយ៉ាង​ដូច​ជា​មរណៈភាព ឬ​ពិការ​ភាព​ទាំងស្រុង ដោយ សារ​ជម្ងឺ និង​គ្រោះថ្នាក់​។ សម្រាប់​ផលិតផល​ធានា​រ៉ាប់រង​នេះ និយោជិត​មាន​សិទ្ធ​ជ្រើសរើស​សមាជិក​ក្នុង​គ្រួសារ​របស់​ខ្លួន ដើម្បី​ក្លាយជា​អ្នក​ទទួលផល​ពី​ការ​ធានា​រ៉ាប់រង​អាយុជីវិត​។

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ បាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​អ្នក​សារព័ត៌មាន​ថា   “​សម្រាប់​និយោជក ឬ ថៅកែ​ក្រុមហ៊ុន​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឧបសគ្គ​ចំបង​សម្រាប់​ពួក​គេ​ខណៈ​ពេល​ដែល​អាជីវកម្ម របស់​ពួក​គេ​កំពុង​រីក​ចម្រើន​គឺ​លទ្ធភាព​ក្នុង​ការ​រក្សា​បាន​នូវ​បុគ្គលិក​ដែល​មាន​សមត្ថភាព ឲ្យ​នៅ​បន្ត​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​របស់ ខ្លួន​។ ថៅកែ​ក្រុមហ៊ុន ឬ ម្ចាស់​សហគ្រាស​ទាំងនោះ​អាច​បង្កើន​ភាព​ស្មោះស្ម័គ្រ​របស់​បុគ្គលិក​ខ្លួន​ដោយ​ជ្រើសរើស​ផ្តល់​ជូន ពួក​គេ​នូវ​ការ​ការពារ​អាយុជីវិត​ពេញលេញ​មួយ តួយ៉ាង​ដូច​ជា​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត​ជា​ក្រុម​ជាមួយ មេ​នូ​ឡាយ​ហ្វ៍ ដែល​អាច​ផ្តល់​នូវ​ការ​ការពារ​អនាគត​ហិរញ្ញវត្ថុ ជា​ប្រយោជន៍​សម្រាប់​គ្រួសារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ទាំងនោះ​”​។

គម្រោង​ធានា​រ៉ាប់រង​អាយុជីវិត​ជា​ក្រុម​ជាមួយ មេ​នូ​ឡាយ​ហ្វ៍ ត្រូវ​បាន​បង្កើត​ឡើង ហើយ​ត្រូវ​បាន​ប្រកាស​លក់​ជា​ផ្លូវការ​នា​ពេល នេះ​គឺ​មាន​គោលបំណង​ជួយ​គាំទ្រ​ដល់​ភាព​រីក​ចម្រើន​នៃ​អាជីវកម្ម​របស់ អតិថិជន​ដែល​ជា​ម្ចាស់ ឬ និយោជក​នៃ​ក្រុមហ៊ុន ពហុ​ជាតិ​ធំ​ៗ បណ្តា​សាជីវកម្ម​ក្នុងស្រុក ព្រមទាំង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អតិថិជន​ទាំងអស់ របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ការ​បញ្ចុះតម្លៃ​ជាមួយ​ហាង​ដៃគូ​របស់ មេ​នូ​ឡាយ​ហ្វ៍ ចំនួន​ជាង ៦០ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ៕