ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Eaton សហការ​ជាមួយ T.O គ្រុប​នាំ​យក​នូវ​ឧបករណ៍​រក្សា​ទុក​ថាមពល​មក​កាន់​ទីផ្សារ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន គ្រប់គ្រង​ថាមពល Eaton បាន​កំណត់​យក​ក្រុមហ៊ុន T.O គ្រុប ជា​ដៃគូ​ក្នុង​ការ​ដោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ទូទៅ ក៏​ដូច​ជា​អ្នក​ចែកចាយ​ផ្ដាច់មុខ​នូវ​ផលិតផល

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន គ្រប់គ្រង​ថាមពល Eaton បាន​កំណត់​យក​ក្រុមហ៊ុន T.O គ្រុប ជា​ដៃគូ​ក្នុង​ការ​ដោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ទូទៅ ក៏​ដូច​ជា​អ្នក​ចែកចាយ​ផ្ដាច់មុខ​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​នៅ​កម្ពុជា ។ នៅ​ព្រឹក​ថ្ងៃ​ទី ៣០ មេ​សា ២០១៥ តំណាង​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​ការ​សហការ​គ្នា នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ដើម្បី​បង្កើន​ការ​ចែកចាយ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រុមហ៊ុន Eaton ទៅ​ដល់​អតិថិជន ទូ​ទាំង​ប្រទេស​កម្ពុជា​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព ។

លោក Pichai Suthijintatip នាយក​ប្រចាំ​តំបន់​អាស៊ី​មជ្ឈិមបូព៌ា របស់​ក្រុមហ៊ុន Eaton បាន​មាន​ប្រសាសន៍​ថា ភាព​ជា​ដៃគូ​របស់​ក្រុមហ៊ុន Eaton និង​ក្រុមហ៊ុន​T.O គ្រុប កម្ពុជា គឺជា​ជំ​ហ៊ាន​ដំបូង​របស់​យើង ដើម្បី​ឆ្ពោះទៅ​រក​ការ​គាំទ្រ​យ៉ាង​ពេញលេញ​ដល់​កំណើន​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ទន្ទឹម​នឹង​ភាព​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ក្នុង​ប្រទេស​កម្ពុជា អតិថិជន​គ្រប់​ផ្នែក​អាជីវកម្ម​នានា​កំពុង​ត្រូវការ​នូវ​ដំណោះស្រាយ​លើ​ការ​រក្សា​ទុក​ថាមពល​ថ្មី លឿន និង​គួរ​ជាទី​ទុកចិត្ត ។ ដូច្នេះ​ហើយ តាម​រយៈ​ការ​ពង្រីក​បណ្ដាញ​ចែកចាយ​យ៉ាង​ទូលំទូលាយ​ជាមួយ​T.O គ្រុប ឥលូវ​នេះ​យើង​អាច​ចែកចាយ​ទៅ​កាន់​អតិថិជន និង​អ្នក​ប្រើប្រាស់​របស់​យើង​បាន​កាន់តែ​លឿន ។

លោក​ហេង ចំរើន អគ្គនាយក​ក្រុមហ៊ុន T.O គ្រុប កម្ពុជា បាន​មាន​ប្រសាសន៍​ដែរ​ថា អតិថិជន​របស់​យើង​មាន​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ជា​ច្រើន រួម​ទាំង​វិស័យ​ធនាគារ​និង​សេវា​ហិរញ្ញវត្ថុ ការ​ដឹក​ជញ្ជូន វិស័យ​កាត់ដេរ​និង​ផលិតកម្ម វិស័យ​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ី​ន​ធើ​ណេ​ត គម្រោង​មូលនិធិ​របស់​រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល សណ្ឋាគារ​និង​ភោជនីយដ្ឋាន និង​ហាង​ចែកចាយ​បន្ត ។ ទន្ទឹម​នឹង​ភាព​រីក​ចម្រើន​ជា​បន្តបន្ទាប់​នៃ​អាជីវកម្ម របស់​អតិថិជន​យើង ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Eaton បាន​ធានា​ដល់​ការ​ឆ្លើយ​តប​យ៉ាង​មាន​ប្រសិទ្ធភាព​ដល់​តម្រូវការ​របស់​អតិថិជន​នូវ​ដំណោះ​ស្រាយ​លើ​ការ​រក្សា​ទុក​ថាមពល​ដ៏​គួរ​អោយ ទុកចិត្ត​បំផុត ។

ជាមួយនឹង​កំណើន​យ៉ាង​លឿន​នៃ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ការ​ពឹងផ្អែក​លើ​កម្មវិធី​សម្រាប់​អាជីវកម្ម សំខាន់​ៗ​ក៏​បាន​កើនឡើង​យ៉ាង​លឿន​ផង​ដែរ ។ ហើយ​ប្រសិនបើ​កម្មវិធី​នោះ​មិន​មានដំណើរ​ការ​ត្រឹមតែ​ពីរ បី​វិនាទី​ក្រុមហ៊ុន​នឹង​បាត់បង់​ចំណូល ក៏​ដូច​ជា​ទំនុកចិត្ត​ពី​អតិថិជន និង​ដៃគូ​របស់​ខ្លួន ។ ជាមួយនឹង​ការ​កើនឡើង​នៃ​បរិមាណ​ទិន្នន័យ តម្រូវការ​ដើម្បី​ធ្វើ​អោយ​អាជីវកម្ម​សំខាន់​ៗ រក្សា​ដំណើរការ​ជា​និច្ច ក៏​បាន​កើនឡើង​ផង​ដែរ ។ ឧបករណ៍​រក្សា​ទុក​ថាមពល UPS របស់ Eaton ជា​ដំណោះស្រាយ​ជួយ​ដល់​អាជីវកម្ម​លោក​អ្នក ក្នុង​ការ​រក្សា​ទុក​ថា​ម​ព​ដែល​ទុកចិត្ត​បំផុត ដើម្បី​រក្សា​ដំណើរការ​កម្មវិធី​អោយ​នៅ​ដំណើរការ​និង​ធានា​ដល់​ដំណើរការ​អាជីវកម្ម និង​ផលិតភាព​យ៉ាង​មាន​ប្រសិទ្ធភាព ៕