ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​សម្លៀក​បំពាក់​មី​យ៉ា​ន់​ម៉ា​ជួប​បញ្ហា​ដោយសារ​ប្រាក់​ឈ្នួល​កម្មករ

8 ឆ្នាំ មុន

ណៃ​ពិដោ ៖ ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា ចំណូល​ពី​ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ធ្លាក់​ចុះ​៨៩៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៤-២០១៥ ដែល​បញ្ចប់​ទៅ​កាល

ណៃ​ពិដោ ៖ ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា ចំណូល​ពី​ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ធ្លាក់​ចុះ​៨៩៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៤-២០១៥ ដែល​បញ្ចប់​ទៅ​កាលពី​ដំណាច់​ខែមីនា កន្លង​មកនេះ គឺ​តិច​ជាង​ឆ្នាំ​មុន​៣០% ។

ទិន្នន័យ​ក្រសួង​បង្ហាញ​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា នាំ​ចេញ​សម្លៀក​បំពាក់​បាន​ក្នុង​ទំហំ​ទឹកប្រាក់​១,៣​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ឆ្នាំ​២០១៣-២០១៤ ។ លោក U Win Myint អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា មានការ​តវ៉ា​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​របស់​កម្មក​រោងចក្រ​កាត់ដេរ និង​ការ​ធ្វើ​កូដកម្ម​ការងារ​ទៀត​ផង ។ ដូច្នេះ ដំណើរការ​នាំ​ចេញ​ក៏​ដូច​ជា​ការ​បញ្ជា​ទិញ​ត្រូវ​បាន​ពន្យារពេល​នៅ​ដើមឆ្នាំ​នេះ ។ បច្ចុប្បន្ន​ឧស្សាហកម្ម​កាត់ដេរ​ដែល​កំពុង​ផលិត​សម្លៀក​បំពាក់​នៅ​ក្នុង​ប្រទេស គឺ​ប្រមាណ​ជា​ក្នុង​រង្វង់​៣០០​រោងចក្រ​ក្នុង​នោះ​រោងចក្រ​ចំនួន​២៨​ជា​ការ​វិនិយោគ ឬ​បណ្តាក់ទុន​របស់​បរទេស រួម​មាន វិនិយោគិន​មក​ពី​ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាងត្បូង និង​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ។ រោងចក្រ​របស់​ចិន​៣ និង​កូរ៉េ​ខាងត្បូង​២ មាន​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន ហើយ​បាន​ធ្វើ​កូដកម្ម​កាលពីដើម​ឆ្នាំ ។

លោក U Khin Hlaing សមាជិក​ប្រតិបត្តិ របស់​សមាគម​រោងចក្រ​កាត់ដេរ​មី​យ៉ា​ន់​ម៉ា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ការ​បញ្ជា​ទិញ​ត្រូវ​បង្កក ឬ​រីងស្ងួត ដោយសារ​ទីផ្សារពលកម្ម​មិន​អាច​ទទួល​បាន ។ យើង​ក៏​ខ្វះ​កម្មករ​ជំនាញ ហើយ​យើង​មិន​អាច​ផ្គត់ផ្គង់​ដល់​អ្នកបញ្ជា​ទិញ​បាន​ទាន់​ពេលវេលា​ទៅ​ទៀត ៕