ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​តំបន់​ទំនាប​មួយ​ចំនួន មានការ​ប៉ះពាល់​ខ្លះ​ដល់​លំនៅ​ដ្ឋា​ន​ពលរដ្ឋ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​មន្ត្រី​ចុះ​ដោះស្រាយ​ការពារ​ជំនន់​ទឹកភ្លៀង នៅ​ភូមិ​ទួល​ទទឹង​២ ក្នុង​ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​មន្ត្រី​ចុះ​ដោះស្រាយ​ការពារ​ជំនន់​ទឹកភ្លៀង នៅ​ភូមិ​ទួល​ទទឹង​២ ក្នុង​ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​១៦ តុលា​២០២០​នេះ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។ នៅ​ព្រឹក​នេះ​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​តំបន់​ទំនាប​តាម​ឃុំ​មួយ​ចំនួន​ជាប់​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃ​នប់ មានការ​ប៉ះពាល់​ខ្លះ​ដល់​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​។

ជាមួយ​គ្នា​នេះ លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ២០២០​នេះ​ក្រោយ​ពី​រលឹម​មិន​ដាច់​នៅ​ពេល​យប់ មក​ដល់​ព្រឹក​នេះ ភ្លៀង​បាន​ធ្លាក់​ខ្លាំង​មួយ​ឆាវ​ៗ​ខ្លាំង បាន​ធ្វើ​ឲ្យ​តំបន់​ទំនាប​នៅ​តាម​ឃុំ​មួយ​ចំនួន​ជាប់​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃ​នប់ បាន​រង​ការ​ប៉ះពាល់​ខ្លះ​ដល់​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​។ បើ​តាម​លោក​អភិបាលស្រុក​បញ្ជាក់​ថា តាម​បទបញ្ជា​របស់​ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រធាន​គណ​បញ្ជាការ​ឯកភាព​ខេត្ត អាជ្ញាធរ និង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ប្រចាំការ ឃ្លាំមើល​តាម​ចំណុច​ងាយ​រង​គ្រោះ និង​ជួយ​សង្គ្រោះ​ពលរដ្ឋ​ក្នុង​ករណី​ចាំបាច់​។

ទោះជា​យ៉ាងនេះ​ក្តី បើ​តាម​លោក​អភិបាលស្រុក បាន​អះអាង​ថា គិត​ត្រឹម​មុន​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ ក្រៅពី​ទឹក​ហូរ​ចូល​តាម​ភូមិ​ខ្លះ​ដោយសារ​លំហូរ​ទឹកភ្លៀង មិន​ទាន់​មាន​ជំនន់​ទឹកភ្លៀង ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ កើតឡើង​ក្នុង​មូលដ្ឋាន​ឃុំ​ណាមួយ​នៅឡើយ ទោះបីជា​អាកាសធាតុ​នៅ​បន្ត​អួអាប់​មាន​ភ្លៀងរ​លឹប​ជាប់​គ្នា​យ៉ាងណា​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ