ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រកប​របរ​ចិញ្ចឹម​ត្រី​សមុទ្រ​ត្អូញត្អែ​រឿង​ទីផ្សារ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ចិញ្ចឹម​ត្រី​សមុទ្រ​បាន​លើក​ឡើង​ថា ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ទីផ្សារ​នាំ​ត្រី​ទៅ​ក្រៅប្រទេស​ត្រូវ​បាន​កាត់​ផ្តាច់​ទាំងស្រុង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​របស់​ពួក​គាត់​។ អ្នកស្រី បូ ណា និង​លោក…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ចិញ្ចឹម​ត្រី​សមុទ្រ​បាន​លើក​ឡើង​ថា ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ទីផ្សារ​នាំ​ត្រី​ទៅ​ក្រៅប្រទេស​ត្រូវ​បាន​កាត់​ផ្តាច់​ទាំងស្រុង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​របស់​ពួក​គាត់​។ អ្នកស្រី បូ ណា និង​លោក សុខ វណ្ណៈ ដែល​ជា​មេការ​អ្នក​ចិញ្ចឹម​ត្រី​នៅ​តំបន់​ទំនប់​រលក ស្ថិត នៅ​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ថៅកែ​របស់​ពួក​គាត់​បាន​ជួប​ផល​លំបាក ច្រើន​គឺ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ផល​នេសាទ​ដែល​ចិញ្ចឹម​បាន​ពិបាក​រក​ទីផ្សារ។

ជា​ពិសេស​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​គឺ​មិន​មាន​ទេ ដោយ​បច្ចុប្បន្ន​ពួក​គាត់​លក់​បាន​តែ​នៅ លើ​ទីផ្សារ​ក្នុងស្រុក​តែ​ប៉ុណ្ណោះ ហើយ​ទីផ្សារ​ក្នុងស្រុក​ដែល​មាន​តម្លៃ​ទាប​ជាង​ការ​នាំ​ចេញ​គឺ​លក់​បាន ត្រឹម​តម្លៃ​ចាប់ពី​៥​ដុល្លារ ទៅ​៨​ដុល្លារ និង​ជាង​២០​ដុល្លារ ទៅ​តាម​ប្រភេទ​ត្រី​គឺ​មាន​តម្លៃ​ខុស​គ្នា​ឆ្ងាយ ជាមួយនឹង​តម្លៃ​នាំ​ចេញ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ធ្លាក់​ចុះ​នូវ​សេដ្ឋកិច្ច​គ្រួសារ ក្នុង​ការ​ចិញ្ចឹម​ត្រី​ហើយ​អ្វី ដែល​គួរ​កត់សម្គាល់​ផង​ដែរ​នោះ​គឺ មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយសារ​តែ​អាកាសធាតុ​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​ៗ​គ្នា​ធ្វើ​ឲ្យ​ទឹក​ហូរ​នាំ​នូវ​សារធាតុពុល​ពី​ដីគោក​ចូល​ទៅ​ក្នុង​សមុទ្រ បណ្ដាល​ឲ្យ​ត្រី​របស់​ពួក​គាត់​មាន​ជំងឺ និង​ងាប់​ជា​បន្តបន្ទាប់​។

លោក ឯម ភា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល កំពង់សោម បាន​ឲ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន​នេះ នៅ​រដូវវស្សា ផល​នេសាទ​មានការ​កើនឡើង ជាង​នៅ​រដូវប្រាំង ហើយ​វារីវប្បកម្ម ចិញ្ចឹម​ត្រី​ទឹកប្រៃ ក្នុង​រយៈពេល​៩​ខែ មាន​ចំនួន ៥២៦ តោន រីឯ ផល​នេសាទ​សមុទ្រ​មាន​ចំនួន ៣៥៦៥០ តោន​។ វារីវប្បកម្ម ចិញ្ចឹម​ត្រី​ទឹកសាប មាន​ចំនួន ៤១៨ តោន ក្នុង​រយៈពេល ៩​ខែ និង​ផល​នេសាទ​ទឹកសាប ចិញ្ចឹម​តាម​វាលស្រែ​មាន​ចំនួន ៤០២​តោន និង មាន​បែរ​ចិញ្ចឹម​ត្រី​សមុទ្រ​សរុប​ចំនួន ១៧៦៧ បែ​។ ក្នុង​នោះ​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​ចិញ្ចឹម​ត្រី នៅ​ក្នុង​តំបន់​ទំនប់​រលក​មាន​ចំនួន​៦​ទីតាំង​មាន​បែ​ជាង​៣០០ ដោយ​ពួក​គាត់​ចិញ្ចឹម​ប្រភេទ​ត្រី​តុកកែ ត្រី​ឆ្ពង់ ត្រី​ផ្ទក់​សមុទ្រ ត្រី​ចាប និង​ត្រីអាំង​កឺ​យ ព្រោះ​ប្រភេទ​ត្រី​ទាំង​អស់នេះ មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​នៅ​ក្នុងស្រុក និង​ការ​នាំ​ចេញ​។

ទន្ទឹម​នឹង​នោះ​លោក​ប្រធាន​រដ្ឋបាល​ជលផល​ក៏​បាន​លើក​ឡើង បន្ថែម​ថា នា​ពេល​បច្ចុប្បន្ន​រដ្ឋបាល​ជលផល​បាន​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ ចិញ្ចឹម​ត្រី ទាំង​ទឹកសាប និង​ទឹកប្រៃ បង្កើន​ការ​ចិញ្ចឹម​វារីវប្បកម្ម ដើម្បី​បង្កើន​ជីវភាព​នៅ​ក្នុង​គ្រួសារ​។ លោក​បាន​លើក​ឡើង​ថា ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ មិន​ទាន់​បាន​ធូរស្បើយ ដូចនេះ​ហើយ​ទើប​មន្ត្រី ជំនាញ​ចុះ​ទៅ​ដល់​មូលដ្ឋាន​កន្លែង​ចិញ្ចឹម ដើម្បី​ផ្ដល់​បទ​ពិសោធន៍​ក្នុង​ការ​ចិញ្ចឹម​ដល់​ពួក​គាត់​ផង​ដែរ​៕ដោយ ៖ ឈុ​ន គឹ​ម​ហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ