ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​បរទេស​របស់​ឥណ្ឌូ​ណេ​ស៊ី​កើនឡើង​22,8%​ក្នុង​ត្រីមាស​ទី​1

8 ឆ្នាំ មុន

ហ្សា​ការ​តា ៖ តាម​តួលេខ​ដែល​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​សម្របសម្រួល​វិនិយោគ​បង្ហាញ​ថា ឥណ្ឌូ​ណេ​ស៊ី​ទទួល​បានការ​បណ្តាក់ទុន​បរទេស​ចំនួន​៦,៣៦​ពាន់​លាន​ដុល្លារ​នៅ​ចន្លោះ​ខែមករា និង​មីនា

ហ្សា​ការ​តា ៖ តាម​តួលេខ​ដែល​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​សម្របសម្រួល​វិនិយោគ​បង្ហាញ​ថា ឥណ្ឌូ​ណេ​ស៊ី​ទទួល​បានការ​បណ្តាក់ទុន​បរទេស​ចំនួន​៦,៣៦​ពាន់​លាន​ដុល្លារ​នៅ​ចន្លោះ​ខែមករា និង​មីនា ឆ្នាំ​២០១៥ កើនឡើង​២២,៨% ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។

ចំណែក​វិនិយោគ​ក្នុងស្រុក​ក៏​បាន​កើនឡើង​១៤%​ដែរ ស្មើនឹង​៣,២៧​ពាន់​លាន​ដុល្លារ ។

លោក​Franky Sibarani ប្រធាន​ក្រុមប្រឹក្សា​សម្របសម្រួល​វិនិយោគ​បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គារ ថា ការ​វិនិយោគ​ភាគច្រើន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​កោះ​Java ហើយ​ក្នុង​នោះ​ឧស្សាហកម្ម​រ៉ែ និង​អាហារ គឺជា​មុខ​ជំនួញ​វិនិយោគ​ច្រើន​ជាងគេ ៕