ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ថា​សេដ្ឋកិច្ច​អ៊ុយ​ក្រែ​ន​នឹង​រួញ​ខ្លី​7,5%​ឆ្នាំ​នេះ

8 ឆ្នាំ មុន

គៀវ ៖ ធនាគារពិភពលោក​កាលពី​ថ្ងៃ​ពុធ បាន​សម្រាល​នូវ​ចក្ខុវិស័យ​មួយ​ភាគ​ធំ​របស់​ខ្លួន​ចំពោះ ជម្លោះ​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន​ដោយ​បាន​ព្យាករ​ទុក​ថា សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​រួញ​ខ្លី​៧,៥%​ក្នុង​ឆ្នាំ​២០១៥ ។

គៀវ ៖ ធនាគារពិភពលោក​កាលពី​ថ្ងៃ​ពុធ បាន​សម្រាល​នូវ​ចក្ខុវិស័យ​មួយ​ភាគ​ធំ​របស់​ខ្លួន​ចំពោះ ជម្លោះ​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន​ដោយ​បាន​ព្យាករ​ទុក​ថា សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​រួញ​ខ្លី​៧,៥%​ក្នុង​ឆ្នាំ​២០១៥ ។

ការ​ផ្លាស់​ប្តូរ​ទស្សនៈ​បែប​នេះ គឺ​ស្រប​ពេល​ដែល​អង្គការ​ផ្តល់​ប្រាក់​កម្ចី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​បាន​ទម្លាក់​ការ​ប៉ាន់​ប្រមាណ​នៃ​ចក្ខុវិស័យ​សេដ្ឋកិច្ច​ឆ្នាំ​២០១៥​របស់​ខ្លួន ពី​ការ​វាយតម្លៃ​ទុក​នៃ​ភាព​រួម​តូច​២,៣% កាលពី​ពេល​មុន ។ មួយវិញទៀត ការ​ព្យាករ​ថ្មី​នេះ គឺ​ហាក់​មិន​មាន​ភាព​វិជ្ជមាន​ជាង​ការ​ប៉ាន់​ប្រមាណ​ទុក​របស់​រដ្ឋាភិបាល​សាមី និង​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ដែល​ធ្លាក់​ចុះ​៥,៥%​ក្នុង GDP ។ ម្យ៉ាង​ការ​ព្យាករ​ទុក​នេះ​ក៏​ប្រាប់ ឬ​ផ្តល់​សញ្ញា​ជា​មុន​ពី​ភាព​រួញ​ខ្លី​នៃ​ទិន្នផល​សេដ្ឋកិច្ច​អ៊ុយ​ក្រែ​ន​នៅ​តែ​បន្ត​កើត​មាន​ខណៈ​កាលពី​ឆ្នាំ​២០១៤ បាន​ធ្លាក់​ចុះ​៦,៨% រួច​មក​ហើយ​នោះ ។

ទោះជា​យ៉ាងណា ធនាគារពិភពលោក​បាន​ថ្លែង​ថា IMF យល់ព្រម​លើ​កិច្ចព្រមព្រៀង​ជួយ​សង្គ្រោះ​ក្នុង​ទំហំ​ទឹកប្រាក់​១៧,៥​ពាន់​លាន​ដុល្លារ​ក្នុងអំឡុងពេល​ជាង​៤​ឆ្នាំ ។ លើស​ពី​នេះ​ខ្លួន​ក៏​បាន​ទស្សន៍​ទាយ​ទុក​ថា ប្រទេស​នេះ​ត្រូវ​តែ​បង្កើន​ទឹកប្រាក់​សរុប​ឱ្យ​បាន​៤០​ពាន់​លាន​ដុល្លារ​ដើម្បី​ចៀសវាង​ការ​ដួល​រលំ​ផ្នែក​ហិរញ្ញវត្ថុ ៕