ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើកត្តាអ្វីដែលរុញចិត្តរបស់យើងម្នាក់ៗឱ្យមកធ្វើការរាល់ថ្ងៃនេះ!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពីតូចដល់ធំដឹងក្តី ត្រូវរៀន ហើយនៅពេលគ្រប់អាយុ អាចចូលធ្វើ អ្នកខ្លះរៀនបណ្តើរធ្វើការបណ្តើរ រីឯអ្នកខ្លះក៏មិនចង់ទៅធ្វើ ដោយមានហេតុផលនេះ ហេតុផលនោះជាដើម។…

រាជធានីភ្នំពេញ ៖ ពីតូចដល់ធំដឹងក្តី ត្រូវរៀន ហើយនៅពេលគ្រប់អាយុ អាចចូលធ្វើ អ្នកខ្លះរៀនបណ្តើរធ្វើការបណ្តើរ រីឯអ្នកខ្លះក៏មិនចង់ទៅធ្វើ ដោយមានហេតុផលនេះ ហេតុផលនោះជាដើម។

យោងតាមការថ្លែងរបស់លោក គ្រូ ឃីម សុខហេង បានឱ្យដឹងថា មនុស្សយើងម្នាក់ៗ បន្ទាប់ពីបានរៀនបានសូត្រ អ្នកខ្លះចង់មានការងារល្អធ្វើ អ្នកខ្លះទៀតចង់ធ្វើអាជីវកម្មទៅតាមសមត្ថភាពរបស់ពួកគេ។

យ៉ាងណាមិញ ការចូលបំរើការងារកន្លែងណាមួយ ឬនៅក្នុងក្រុមហ៊ុនមួយ ប្រាកដណាស់ថាមនុស្សម្នាក់ៗ សុទ្ធតែមានបំណងអ្វីមួយត្រឡប់មកវិញ អ្នកខ្លះរកការងារធ្វើក៏ព្រោះមិនចង់ឱ្យគេតិះដៀល រីឯអ្នកខ្លះទៀត មានបន្ទុកគ្រួសារជាដើម។

នៅខាងក្រោមនេះ គ្រូ ឃីម សុខហេង ដែលជាស្ថាបនិកវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ បានលើកយកហេតុផលមួយចំនួន ដែលនាំឱ្យមនុស្សធ្វើការស្វែងរក ការងារធ្វើ។ ការដែលមកចូលបំរើការនេះ គឺសុទ្ធមានហេតុផល ទើបបានជាបណ្តាលឱ្យចិត្តមនុស្ស ត្រូវតែរិះរកអ្វីមួយសម្រាប់ធ្វើ ។ លោកគ្រូ ឃីម សុខហេង «ខ្ញុំសូមចែករំលែក កត្តាខ្លះដែលនាំឱ្យមនុស្ស ចូលបំរើការងារក្នុងស្ថានប័ន្នក្រុមហ៊ុនណាមួយ ដូចខាងក្រោម»។

កត្តាទី១៖ យើងមកធ្វើការ ដើម្បីកុំឱ្យគេដៀលយើង ថាយើងជាមនុស្សឥតបានការ។ កុំឱ្យគេដៀលថា មុខប៉ុណ្ណឹងដែរ ដេកចាយលុយឪពុកម្តាយ អ្នកខ្លះមានអារម្មណ៍បែបនេះ។

កត្តាទី២៖ យើងមកធ្វើការ ដោយសារយើងបានរៀន រៀនហើយបើមិនយកចំណេះដឹងទៅធ្វើការ រៀនធ្វើអ្វី? អ្នកខ្លះ គឺមានហេតុផលនេះទើបចេញមកធ្វើការ។

កត្តាទី៣៖ យើងមកធ្វើការ ពីព្រោះ ការរៀនតែនៅក្នុងសាលា វាមិនដូចយើងមកធ្វើការដោយផ្ទាល់នោះទេ ព្រោះពេលយើងធ្វើ គឺយើងអាចប្រឡូកក្នុងទីលានប្រយុទ្ធជាក់ស្តែង នោះអ្វីដែលយើងធ្វើទៅ យើងអាចនឹងកើនចំណេះ កើនជំនាញ កើនបទពិសោធន៍។ ហើយពេលដែលយើងមកធ្វើការទៅ យើងស្គាល់អ្នកដទៃ ផ្សេងៗដែលយើងមិនធ្លាប់ស្គាល់ពីមុន នេះក៏ជាកត្តាដែលជំរុញយើងឱ្យមកធ្វើការដែរ។ ហើយរៀងរាល់ថ្ងៃ ខ្លួនយើងបានរីកចំរើននឹង ក៏ព្រោះតែយើងមកធ្វើការនេះឯង។

កត្តាទី៤៖ អ្នកខ្លះមកធ្វើការ ក៏ដោយសារជីវភាពគ្រួសារ ព្រោះយើងប៉ុណ្ណឹងដែរ ដេកស៊ីដោយសារគ្រួសារមិចកើត។ ហើយបើជាបរុសវិញ គឺជាតួអង្គឬជាបង្គោលម្នាក់ ជាអ្នករកលុយឱ្យគ្រួសារ រឿងអ្វីដែលយើងអាចមិនទៅធ្វើការ ឬរកស៊ី ក្នុងនាមយើងជាឪពុកគេម្នាក់ដែរ ត្រូវមានការទទួលខុសត្រូវ រកផ្ទះឱ្យប្រពន្ធកូននៅ រកលុយឱ្យប្រពន្ធកូនចាយ ម្យ៉ាងវិញទៀត យើងនឹងរវល់បែបណាក៏រវល់ទៅ តែត្រូវមានពេលសម្រាប់គ្រួសារផង។
កត្តាទី៥៖ មនុស្សខ្លះ មកធ្វើការមិនមែនតែដើម្បីលុយនោះទេ ប៉ុន្តែគេចង់ឱ្យសកម្មភាពរបស់គេ វាជះឥទ្ធិពលជាវិជ្ជមានដល់មនុស្ស និងក្នុងសង្គម។


ប្រសិនជាយើងមិនមានលុយទាល់តែសោះ អានឹងគឺយើងចាំបាច់ណាស់ត្រូវគិតពីរឿងរកលុយដោយ សុចរិត ទៀងត្រង់ បើទោះបីជាពិបាកបន្តិចក៏យើងត្រូវតែប្រឹងដែរ ប៉ុន្តែមិនមែនដើម្បីតែលុយទោះ បីជាអំពើនឹងទោះទុច្ចរិតក៏យើងនៅតែធ្វើដែរនោះទេ អានឹងវាត្រូវឆ្លងកាត់ក្បាល ឆ្លងកាត់ការចំរោះការរែង គំនិតនឹងសកម្មភាពរបស់យើង ដើម្បីទៅរកលុយនោះដែរ។

លោកបានបន្ថែមថា ឧទាហរណ៍ថា អ្នកចង់ជិះ រ៉រូយ តំលៃ ៨០ម៉ឺនដុល្លារអាមេរិក អ្នកចង់សម្រេចបំណងដូចនេះ អ្នកត្រូវរក្សាចំណេះជំនាញ ការគិតនិងរបៀបគិត ធ្វើការដូចសព្វថ្ងៃ យើងធ្វើមួយជីវិតនឹងគឺគ្មានថ្ងៃស្គាល់ ១ លានដុល្លារអាមេរិកទេ ចឹងដើម្បីឱ្យស្គាល់ ៣លានដុល្លារអាមេរិក រយៈពេលដែលយើងនៅអាចមានសង្ឃឹមថា ៣០ ឆ្នាំទៀតចុះ នោះយើងត្រូវផ្លាស់ប្តូររបៀបគិត របៀបប្រព្រឹត្តិរបស់យើង ក្នុងទីផ្សារការងារ៕

អត្ថបទសរសេរ ដោយ