ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឈាម​អាច​បញ្ជាក់​ពី​និស្ស័យ​និង​អត្ត​ចរិត​មនុស្ស

8 ឆ្នាំ មុន

ជនជាតិ​ជប៉ុន​មាន​ជំនឿ​ថា លក្ខណៈ​អត្ត​ចរិត​របស់​បុគ្គល នីមួយ​ៗ ពាក់ព័ន្ធ​នឹង​ក្រុម​ឈាម​រហូត​ធ្វើ​ឱ្យ​មាន​ក្បួនតម្រា​ពី​របៀប​រើស​គូស្រករ គិត​ទៅ​តាម​ក្រុម​ឈាម​ទៀត​ផង ។

ជនជាតិ​ជប៉ុន​មាន​ជំនឿ​ថា លក្ខណៈ​អត្ត​ចរិត​របស់​បុគ្គល នីមួយ​ៗ ពាក់ព័ន្ធ​នឹង​ក្រុម​ឈាម​រហូត​ធ្វើ​ឱ្យ​មាន​ក្បួនតម្រា​ពី​របៀប​រើស​គូស្រករ គិត​ទៅ​តាម​ក្រុម​ឈាម​ទៀត​ផង ។

+​ឈាម​ក្រុម A មាន​អត្ត​ចរិត​ដូច​ខាងក្រោម ៖
-Kichoumen ៖ ខ្មីឃ្មាត និង​មាន​របៀបរៀបរយ​ល្អ ។
-Komakai ៖ ល្អិតល្អន់ និង​ទទួលខុសត្រូវ​ខ្ពស់ ។
-Yokukiga Tsuku ៖ ឆាប់​ដឹង​, ពូកែ​សង្កេត និង​មាន​ភាព​រហ័សរហួន​លើ​ការងារ ។
-Sensai ៖ ល្អិតល្អន់ និង​មានចិត្ត​ស្រទន់ ។
-Jikan nikibishii ៖ គោរព​ពេលវេលា រួម​ទាំង​ឧស្សាហ៍​ព្យាយាម ។
-Kireizuki ៖ មាន​អនាម័យ និង​ស្រស់ស្រាយ ។

+​ឈាម​ក្រុម O មាន​លក្ខណៈ​អត្ត​ចរិត​ដូច​តទៅ ៖
-Oozappa ៖ ធ្វើ​អ្វីមួយ​ដោយ​គ្មាន​ភាព​ល្អិតល្អន់ និង​មិន​យកចិត្តទុកដាក់ ។
-Ooraka ៖ ចិត្ត​ទូលាយ ជា​មនុស្ស​ចូល​ចិត្តការ​សប្បាយ ។
-dare to demo umaku Yareru ៖ ចុះសម្រុង​ជាមួយ​អ្នក​ផ្សេង​បាន​យា​៉​ង​ងាយស្រួល មាន​សម្ព័ន្ធ​ភាពល្អ ។

+​ឈាម​ក្រុម B
-maipeesu ៖ ធ្វើ​តាម​ចំណង់ចិត្ត​របស់​ខ្លួន​មានការ​ជឿជាក់​លើ​ខ្លួនឯង មាន​អារម្មណ៍​ជា​សិល្បករ ។
-Kawarimono ៖ គោល​គំនិត​រមែង​ខុស​ប្លែក អ្នក​ដទៃ​ទៀត ចូល​ចិត្ត​តែ​វត្ថុ ប្លែក​ៗ​ក្នុង​សកម្មភាព ។
-Tanki ៖ អារម្មណ៍​ឆេវឆាវ ឆាប់​ខឹង ប៉ុន្តែ​ឆាប់​ស្រុះស្រួល ។
-Utsurigi ៖ ឆាប់​ប្តូរ​ចិត្ត និង​មានចិត្ត​លង់​លើ​ជំនឿ ។

+​ឈាម​ក្រុម AB អត្ត​ចរិត​បង្ហាញ​ដូច​ខាងក្រោម ៖
-Nijuu jinkaku ៖ ជា​មនុស្ស​មាន​បុគ្គលិកលក្ខណៈ​២​ផ្សំ​បញ្ចូល​គ្នា​រវាង A និង B ។
-Kawarimono ៖ គំនិត​ខុស​ប្លែក​ពី​អ្នក​ដទៃ ។
-Geijutsu no Sainou ga aru ៖ មាន​ទេព​កោសល្យ​ផ្នែក​សិល្បៈ និង​ជា​សិល្បករ ។
-Tensai ៖ ឆ្លាត​វៃ និង​អច្ឆរិយ ។

+​លក្ខណៈ​នៃ​ការ​ចាប់​ជា​គូស្រករ
-​ក្រុម A,A ៖ អាច​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រកបដោយ​ភាព​ប្រាកដប្រជា ។
-​ក្រុម A,B ៖ អ្នក​ទាំង​២​មាន​អារម្មណ៍ និង​អត្ត​ចរិត​ខុស​គ្នា ។
-​ក្រុម A,O ៖ បើសិនជា​មាន​បញ្ហា​អ្វី ពួក​គេ​រមែង​នាំ​គ្នា​ដោះស្រាយ ។
-​ក្រុម A,AB ៖ និយាយ​ច្រើន ប៉ុន្តែ​ឆាប់​ស្រុះស្រួល​គ្នា
-​ក្រុម B,B ៖ ដឹង​ពី​អារម្មណ៍​គ្នា​ទៅ​វិញ​ទៅ​មក
-​ក្រុម B,O ៖ ស្រស់ស្រាយ និង​រីករាយ​ជា​ប្រចាំ ។
-​ក្រុម B,AB ៖ គ្រាន់តែ​ឃើញ​ភ្នែក​ក៏​ត្រូវ​រូ​៉​វ​គ្នា និង​មានជោគ​ជតា​ល្អ​ដូច​គ្នា ។
-​ក្រុម O,O ៖ ជា​គូស្នេហ៍​លុះ​គ្រា​អវសាន​។
-​ក្រុម O,AB ៖ គំនិត​ផ្សេង​ពី​គ្នា ចូល​ចិត្ត អ្វី​ៗ​មិន​ដូច​គ្នា ប៉ុន្តែ​ក៏​ស្រឡាញ់​គ្នា ។
-​ក្រុម AB,AB ៖ មាន​លក្ខណៈ​ចុះសម្រុង​គ្នា​ល្អ និង​មាន​អារម្មណ៍​ស្របគ្នា​៕