ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បើករថយន្ត​តាម​កៀរ​ម៉ូតូគេ​ហើយ​ ហាម​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​ថត

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​រថយន្ត​ស៊េរី​ទំនើប​ក្នុង​ស្ថានភាព​ស្រវឹង​បើក​ឆ្លងស្ពាន​ទៅ​កៀរ​ម៉ូតូ​ម្តង​ហើយ​ម្តងទៀត​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​ខឹង​ដេញ​តាម​កាក់​សួរនាំ​ និង​ចង់​ឲ្យ​អ្នក​បើករថយន្ត​សុំ​ទោស បែរជា​អ្នក​បើករថយន្ត​ហៅ​មិត្ត​ភ​ក្កិ​ដែល​ជា​

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​រថយន្ត​ស៊េរី​ទំនើប​ក្នុង​ស្ថានភាព​ស្រវឹង​បើក​ឆ្លងស្ពាន​ទៅ​កៀរ​ម៉ូតូ​ម្តង​ហើយ​ម្តងទៀត​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​ខឹង​ដេញ​តាម​កាក់​សួរនាំ​ និង​ចង់​ឲ្យ​អ្នក​បើករថយន្ត​សុំ​ទោស បែរជា​អ្នក​បើករថយន្ត​ហៅ​មិត្ត​ភ​ក្កិ​ដែល​ជា​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​មក​ជួយ​អន្តរាគមន៍​ និងរុញ​ម៉ាស៊ីនថត​របស់​អ្នក​យក​ព័ត៌មាន​ហាម​មិន​ឲ្យ​ថត​រថយន្ត​របស់​គាត់​ទៀត។ 

ហេតុ​ការណ៍​នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៩ ​មេសា នៅ​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី តាម​ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2M 3899 បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​ជាង​៤០​ឆ្នាំ​ក្នុង​ស្ថានភាព​ស្រវឹង​បើក​ឆ្លងស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ពី​លិចទៅ​កើត ពេលដល់​លើ​ស្ពាន​បាន​បើក​ទៅ​កៀរ​ម៉ូតូ​២​គ្រឿង ​តែ​មិន​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ទេ គ្រាន់តែ​បើក​ប៉ះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មួយ​គ្រឿង​ ហើយ​បាន​បើក​ទៅ​កៀរ​ម៉ូតូ​យា​ម៉ា​ហា​ស៊ី​រ៉ូ​ស ពណ៌​ខ្មៅ​លាយ​ក្រហម អត់​ស្លាក​លេខ ជិះ​២​នាក់ ប្តី​ប្រពន្ធ ។

បន្ទាប់​ពី​កៀរ​ម៉ូតូ​២​គ្រឿង​ហើយ ​រថយន្ត​មិន​បាន​ឈប់​ទេ​បាន​បើក​ទៅ​មុខ​ទៀត​ជិត​ដល់​គល់​ស្ពាន​ស្រាប់តែ​រថយន្ត​បាន​បើក​កៀរ​ម៉ូតូ​យា​ម៉ា​ហា​ស៊ី​រ៉ូ​ស​ម្តងទៀត​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​ខឹង​បាន​ជិះ​ម៉ូតូ​ទៅ​កាក់​ពីមុខ​ដើម្បី​សួរនាំ​ហេតុ​អី​បានជា​បើក​កៀរ
ម៉ូតូ​របស់​គាត់ ហើយ​ម្ចាស់​ម៉ូតូ​មិន​ចង់បាន​អ្វី​ទេ គ្រាន់តែ​ចង់​ឲ្យ​អ្នក​បើករថយន្ត​សុំ​ទោស​មួយ​ម៉ាត់ បែរជា​អ្នក​បើករថយន្ត​មិន​ព្រម​សុំ​ទោស​ទេ បាន​ទូរស័ព្ទ​ហៅ​មិត្ត​ភ​ក្កិ​ដែល​ជា​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​មក​ជួយ​អន្តរាគមន៍​​និង​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ដាក់​ទៅ​លើ​ម្ចាស់​ម៉ូតូទៀត​។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រី​ម​មិន​បាន​ឈប់​ទេ​បាន​ជិះ​ចេញ​ទៅ​បាត់​ហើយ នៅ​សល់​តែ​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​យា​ម៉ា​ហា​ស៊ី​រ៉ូ​ស​​ និង​រថយន្ត​បង្ក​នៅ​ជជែក​គ្នា​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​នៅ​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ទម្រាំ​តែ​ភាគី​ខាង​រថយន្ត​យល់ព្រម​សុំ​ទោស​ម្ចាស់​ម៉ូតូ​ដើម្បី​បញ្ចប់រឿង ។ លុះ​ពេល​ឃើញ​អ្នក​យក​ព័ត៌មាន​ទៅ​ថត​ ​​អ្នក​បើករថយន្ត​បានហាម​មិន​ឲ្យ​ថត​រថយន្ត​របស់​គាត់​ទេ ព្រោះ​ដោះស្រាយ​ចប់​ហើយ ព្រមទាំង​បាន​រុញ​ម៉ាស៊ីន​ថត​របស់​អ្នក​យក​ព័ត៌មាន​ទៀត ចំណែក​អ្នក​ដែល​មក​ជួយ​អន្តរាគមន៍​ក៏​បាន​រារាំង​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​ថតរូប​ភាព​យក​ទៅ​ផ្សព្វផ្សាយ​ដែរ ៕
​​