ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ព្រះសង្ឃ​ និង​ពុទ្ធ​បរិ​ស័​ទ្យ វត្ត​សុវណ្ណ​គិរីស្រុក​ព្រះនេត្រព្រះ ​វេច​ខ្ចប់​អំណោយ​​ជួយ​ដល់​ជន​រងគ្រោះទឹកជំនន់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខណៈប្រទេសកម្ពុជាកំពុងតែជួបនៅគ្រោះទឹកជំនន់នោះ មិន​ថា​ព្រះសង្ឃ និង​គ្រហស្ថ សុទ្ធសឹងតែ​មាន​សទ្ធា និង​ទឹកចិត្ត​ជ្រះថ្លា​ចែករំលែក​ទាំង​ថវិកា ​និង​សម្ភារៈ ទោះ​តិច​ក្តី ច្រើន​ក្តី…

ខេត្តបន្ទាយមានជ័យ ៖ ខណៈប្រទេសកម្ពុជាកំពុងតែជួបនៅគ្រោះទឹកជំនន់នោះ មិន​ថា​ព្រះសង្ឃ និង​គ្រហស្ថ សុទ្ធសឹងតែ​មាន​សទ្ធា និង​ទឹកចិត្ត​ជ្រះថ្លា​ចែករំលែក​ទាំង​ថវិកា ​និង​សម្ភារៈ ទោះ​តិច​ក្តី ច្រើន​ក្តី ដើម្បី​យក​ទៅ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង តាម​បណ្តា​ខេត្ត​នានា​ដែល​រង​ផល​ប៉ះពាល់ ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយនាថ្ងៃទី១៦ ខែតុលានេះ

​ជាក់ស្តែង​រូបភាព​នេះ គឺ​សកម្មភាព​ព្រះសង្ឃ​ និង​ពុទ្ធ​បរិ​ស័​ទ្យ វត្ត​សុវណ្ណ​គិរី ភ្នំ​ជញ្ជាំង ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​វេច​ខ្ចប់​អំណោយ សម្រាប់​ចុះ​ជួយ​ដល់​ជន​រង​គ្រោះ​ចំនួន​១០៦ គ្រួសារ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០​ ។

សូមបញ្ជាក់ ៖ អំឡុងប្រទេសកម្ពុជាកំពុងតែរងគ្រោះទឹកជំនន់ ក៏មានសប្បុរសជនជាច្រើនបានចែករំលែក ថវិកា អង្ករ មី ត្រីខ និងរបស់របរផ្សេងៗទៀតផងដែរ ៕