ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​យ៉ាងម៉េច​ទើប​ដឹង​ថា​ឧបករណ៍​បំ​ភាយ​ធាតុ​ត្រជាក់​របស់​រថយន្ត​ខូច​ឬ​មិនសូវ​ត្រជាក់?

8 ឆ្នាំ មុន

ចំពោះ​បញ្ហា​នេះ​មាន​ហេតុផល​ជា​ច្រើន​ដែល​ម៉ាស៊ីនត្រជាក់​របស់​រថយន្ត​មិន​ដំណើរការ ឬ​ក៏​ខូច​តែ​ម្តង ។ តាម​ធម្មតា​ឧបករណ៍​បំ​ភាយ​ធាតុ​ត្រជាក់ គឺជា​ផ្នែក​ធំ​មួយ​ដែល​ជា​អ្នក​បង្ក​បញ្ហា​បែប​នេះ ។

ចំពោះ​បញ្ហា​នេះ​មាន​ហេតុផល​ជា​ច្រើន​ដែល​ម៉ាស៊ីនត្រជាក់​របស់​រថយន្ត​មិន​ដំណើរការ ឬ​ក៏​ខូច​តែ​ម្តង ។ តាម​ធម្មតា​ឧបករណ៍​បំ​ភាយ​ធាតុ​ត្រជាក់ គឺជា​ផ្នែក​ធំ​មួយ​ដែល​ជា​អ្នក​បង្ក​បញ្ហា​បែប​នេះ ។ ស្រប​ពេល​ដែល​វា​ពុំ​ងាយស្រួល​ទ្បើ​យ​ក្នុង​ការ​ដឹង​ថា ម៉ាស៊ីនត្រជាក់​មាន​បញ្ហា​កើត​ទ្បើ​ង ដូចនេះ​សូម​ណែនាំ​របៀប​ធ្វើតេស្ត ដើម្បី​ឱ្យ​ដឹង​ថា ឧបករណ៍​បញ្ចេញ​ធាតុ​ត្រជាក់​របស់​រថយន្ត​ខូច​ឬ​យ៉ាងណា​៖

១-​បើក​ម៉ាស៊ីនត្រជាក់​របស់​រថយន្ត​ឱ្យ​ចេញ​ខ្យល់​ពេញលេញ ខណៈ​ពេល​ម៉ាស៊ីនរថយន្ត​កំពុង​ដំណើរការ ។ ចាប់អារម្មណ៍​ចំពោះ​ប្រភេទ​ខ្យល់​ដែល​បក់​ចេញ​មក​នោះ ។ ប្រសិនជា​ពុំ​មាន​ខ្យល់​បក់​ផាត់​ចេញ​មក​ប៉ះ​ដៃ​របស់​អ្នក​ទេ វា​ជា​ឱកាសល្អ​មួយ​ដែល​ឧបករណ៍​បញ្ចេញ​ធាតុ​ត្រជាក់​របស់​ម៉ាស៊ីនត្រជាក់​រថយន្ត​មាន​បញ្ហា ។ តែបើ​ពុំ​មាន​ខ្យល់​ទាំងស្រុង​នោះ​មាន​ន័យ​ថា ឧបករណ៍​បំពេញការងារ​ផ្តល់​ធាតុ​ត្រជាក់​កំពុង​តែ​មិន​ដំណើរការ​ជា​មិន​ខាន ។

២-​យកដៃ​របស់​អ្នក​ដាក់​លើ​រន្ធ​ម៉ាស៊ីនត្រជាក់ ខណៈ​ពេល​ខ្យល់​បញ្ចេញ​មក​ពេញលេញ ។ បន្ទាប់​ពី​ធ្វើការ​ផ្តោតអារម្មណ៍​លើ​ខ្យល់​ចេញ​មក​នោះ​ហើយ ចូរ​បន្ថយ​រន្ធ​ខ្យល់​ត្រជាក់ ឬ​ក៏​មូល​សា​រេ​សន្ទះ​នៃ​រន្ធ​ខ្យល់​ឱ្យ​បាំង​ខ្យល់​បន្តិច គឺ​លៃ​យ៉ាងណា​ឱ្យ​ល្បឿន​ខ្យល់​បុក​ចេញ​មក​ប៉ះ​អ្នក​ត្រឹម​ពាក់កណ្តាល​ទៅ​បាន​ហើយ ។ ប្រសិនជា​ពុំ​មានការ​ប្រែប្រួល​នៅ​ក្នុង​ល្បឿន​បក់​របស់​កង្ហារ​ម៉ាស៊ីនត្រជាក់​ទេ នោះ​ករណី​នេះ​មាន​ន័យ​ថា ឧបករណ៍​បញ្ចេញ​ធាតុ​ត្រជាក់​របស់​រថយន្ត គឺ​ជួប​បញ្ហា​ធំ​ហើយ ។

៣-​បិទ​ម៉ាស៊ីនរថយន្ត​ហើយ​បើក​គម្រប​ម៉ាស៊ីន ដើម្បី​ពិនិត្យពិច័យ​វា​បន្តិច ។ បើជា​អ្នក​ស្គាល់​ពី​ទីតាំង ឬ​ក៏​មាន​រូបភាព​នៃ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​របស់​រថយន្ត​ជាក់លាក់​ក្នុង​ដៃ​កាន់តែ​ប្រសើរ ។

៤-​ពិនិត្យ​មើល​បណ្តា​មុខតំណ​ដើម្បី​ឱ្យ​ច្បាស់​ថា វា​មិន​របូត​ឬ​ធូររលុង ។ ប្រសិនជា​វា​ធូររលុង​ឬ​របូត ចូរ​សា​រេ​វា​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ដេរ​បញ្ឆេះ​រថយន្ត​សា​ជា​ថ្មី ។ ពិនិត្យ​រន្ធ​ខ្យល់​ម៉ាស៊ីនត្រជាក់ ដើម្បី​ឱ្យ​ឃើញ​ថា វា​ជួប​បញ្ហា​ដូច​មុន​ទៀត​ឬ​យ៉ាងណា ។

៥-​ពិនិត្យ​ទៅ​លើ​បំពង់​ទុយោ​ម៉ាស៊ីនត្រជាក់ (​ជាតិ​ប្លា​ស្ទិ​ក​) ។ រក​មើល​ក្រែង​វា​មាន​ដាច់​រលត់ ឬ​ក៏​សឹក​រហូត​នាំ​ឱ្យ​បំពង់​ទុយោ​នោះ​ពុំ​អាច​បំពេញ​កិច្ចការ​របស់​ខ្លួន​បាន ៕