ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច! សម្តេច ទៀ បា.ញ់ បានមកដល់តំបន់ទឹកជំនន់ខ្លាំងនៅខណ្ឌដង្កោហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច ពិជ័យ​សេនា ទៀ បាញ់…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច ពិជ័យ​សេនា ទៀ បាញ់ លោក​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​លើ​ផ្លូវ​ចំការ​ដូង និង​ទីតាំង​ដែល​ត្រូវ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​មក​កាន់​ទីទួល​មាន​សុវត្ថិភាព នៅ​មុខ​ផ្សារ​ព្រែក​ជ្រៃ ខណ្ឌដង្កោ ។

រហូត​មក​ទល់​ម៉ោង​នេះ​កម្លាំង​សមត្ថកិច្ច នៅ​តែ​បន្ត ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​រង​គ្រោះ​ដែល មាន​ទាំង​មនុស្ស មាន​ទាំង​សម្ភារៈ​ផ្សេង​ៗ និង​សត្វ​ឆ្កែ ។

សូម​បញ្ជាក់ ៖ កាលពី​យប់មិញ​នៅ​វេលា​ម៉ោង ៦​និង​៤៨​នាទី​យប់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ចក្រ​កម្ពុជា​បាន អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជន់​លិច និង​បញ្ជា​ឱ្យ​កម្លាំង​ទាំងអស់​ត្រូវ​តែ​ខិតខំ​ជម្លៀស​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុត​ពី​កន្លែង​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ