ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អសម្រាប់កូនតូច!ថ្នាក់គំនូរអនឡាញអប់រំសិល្បៈនឹងចាប់ផ្តើមសប្តាហ៍ក្រោយ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងនៅទីក្រុងភ្នំពេញ បានឲ្យដឹងថាក្នុងន័យជម្រុញនិងលើកកម្ពស់ឲ្យកុមារតូចៗដែលជាសិស្សសាលាបឋមទាំងអស់អាចផ្សារភ្ជាប់នឹងសិល្បៈនោះ ថ្នាក់គំនូរអនឡាញអប់រំសិល្បៈនឹងចាប់ផ្តើមសប្តាហ៍ក្រោយនេះសម្រាប់ប្អូនតូចៗ ដូច្នេះហើយពួកគេអាចរីករាយសប្បាយ ពីការរៀនសិល្បៈនិងវិវត្តការបង្ហាញអារម្មណ៍របស់ពួកគេ។ យើងខ្ញុំនឹងបើកកម្មវិធីអនឡាញថ្មី ទាក់ទងនឹងការអប់រំសិល្បៈ…

រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងនៅទីក្រុងភ្នំពេញ បានឲ្យដឹងថាក្នុងន័យជម្រុញនិងលើកកម្ពស់ឲ្យកុមារតូចៗដែលជាសិស្សសាលាបឋមទាំងអស់អាចផ្សារភ្ជាប់នឹងសិល្បៈនោះ ថ្នាក់គំនូរអនឡាញអប់រំសិល្បៈនឹងចាប់ផ្តើមសប្តាហ៍ក្រោយនេះសម្រាប់ប្អូនតូចៗ ដូច្នេះហើយពួកគេអាចរីករាយសប្បាយ ពីការរៀនសិល្បៈនិងវិវត្តការបង្ហាញអារម្មណ៍របស់ពួកគេ។

យើងខ្ញុំនឹងបើកកម្មវិធីអនឡាញថ្មី ទាក់ទងនឹងការអប់រំសិល្បៈ នៅក្រោមចំណងជើង គំនូរនៅផ្ទះតាមស្ទាយយ៉ាម៉ាដា ដែលបានសហការផលិតជាមួយសាលាសិល្បៈ យ៉ាម៉ាដានិង CBS Digital នឹងចាប់ផ្តើមពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០នេះតទៅ។

កម្មវីធីថ្មី «ថ្នាក់គំនូរអនឡាញ គំនូរនៅផ្ទះតាមស្ទាយយ៉ាម៉ាដា» នឹងធ្វើឡើងជារៀងរាល់ថ្ងៃ ច័ន្ទ វេលាម៉ោង ៧ល្ងាច តាមគេហទំព័រ The Japan Foundation Asia Center, Phnom Penh Liaison Office Youtube Channel: https://www.youtube.com/channel/UC0gO2waTgAUr OMMtpnDhOnQ ជា
ដើម ។

សិល្បៈគឺជាវិធីមួយដែលមនុស្សបង្ហាញពីគំនិត និងអារម្មណ៍ផ្ទាល់ខ្លួន។ សំរាប់កុមារា កុមារី សិល្បៈគឺជារបស់មួយយ៉ាងសំខាន់ ដើម្បីបង្កើតចរិកលក្ខណៈរបស់ពួកគេ។ យើងខ្ញុំចង់ផ្តល់ជូនថ្នាក់អនឡាញនេះ សំរាប់សិស្សសាលាបឋមទាំងអស់និងលើសពីនេះ ដូច្នេះហើយពួកគេអាចរីករាយសប្បាយ ពីការរៀនសិល្បៈនិងវិវត្តការបង្ហាញអារម្មណ៍របស់ពួកគេ។

ជាមួយនឹងបេសកកម្មលើកម្ពស់នៃការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងជប៉ុន មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនបានបញ្ចប់កម្មវិធីនេះ ជាផ្លែផ្កាដោយសិល្បករខ្មែរនិងលោកយ៉ា ម៉ាដា ដែលជាជាងគំនូរស្ទាយជប៉ុន ហើយគាត់បានធ្វើការក្នុងប្រទេសកម្ពុជានិងប្រទេសជប៉ុនសំរាប់ការងារសិល្បៈ និងការអប់សិល្បៈ។

សូមជម្រាបជូនថា លោកយ៉ាម៉ាដា តាកាកាស៊ូ គឺជាវិចិត្រករគំនូរជនជាតិជប៉ុន និងជាអ្នកដឹកនាំសាលាសិល្បៈយ៉ាម៉ាដា នៅប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៩៤ នៅពេលដែលគាត់បានមកទស្សនាប្រាសាទអង្គរវត្ត គាត់បានភ្ជាប់អារម្មណ៍នៅក្នុងការងារសិល្បៈនៅប្រទេសកម្ពុជា។ គាត់បានបង្រៀនសិល្បៈ ដល់និស្សិតនិងសិល្បករខ្មែរ ដែលក្នុងនាមជាសាស្រ្តាចារ្យ ចុះកម្មសិក្សានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការរួមចំណែករបស់លោកចំពោះមិត្តភាពប្រជាជនកម្ពុជា និងជប៉ុនតាមរយៈសិល្បៈ គាត់ត្រូវទទួលស្គាល់ពីរដ្ឋាភិបាលជប៉ុន ហើយគាត់បានទទួលការសរសើរពីរដ្ឋមន្ត្រីការបរទេសក្នុងឆ្នាំ ២០១៩៕

អត្ថបទសរសេរ ដោយ