ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ា​ន់​កង់​រថយន្ត​ខូច​កុំ​ព្យាយាម​ជួសជុល​គួរ​ផ្លាស់​ប្តូរ​ភ្លាម

8 ឆ្នាំ មុន

រថយន្ត​ភាគច្រើន​គឺ​អាស្រ័យ​លើ​ការ​សប់​បំប៉ោង​ខ្យល់​កង់ ដើម្បី​បំ​លាស់​ទី​ដោយ​ត្រឹមត្រូវ​និង​សុវត្ថិភាព ម្យ៉ាង​កង់​រថយន្ត​ក៏​វា​អាស្រ័យ​ទៅ​លើ​ការ​រៀបចំ​ឱ្យ​វា​បាន​សមរម្យ​ត្រឹមត្រូវ​ដែរ

រថយន្ត​ភាគច្រើន​គឺ​អាស្រ័យ​លើ​ការ​សប់​បំប៉ោង​ខ្យល់​កង់ ដើម្បី​បំ​លាស់​ទី​ដោយ​ត្រឹមត្រូវ​និង​សុវត្ថិភាព ម្យ៉ាង​កង់​រថយន្ត​ក៏​វា​អាស្រ័យ​ទៅ​លើ​ការ​រៀបចំ​ឱ្យ​វា​បាន​សមរម្យ​ត្រឹមត្រូវ​ដែរ ក្នុង​នោះ​ភារកិច្ច​របស់​យ៉ា​ន់​កង់ គឺ​ដើម្បី​រក្សា​នូវ​សម្ពាធ​ខ្យល់​បាន​ល្អ ។

ការ​ធ្វើ​ឱ្យ​ញ័រ​សម្បក​កង់ ឬ​បាត់បង់​សម្ពាធ​ខ្យល់​នឹង​នាំ​ឱ្យ​មាន​បញ្ហា​ដល់​សម្បក​ឬ​ក៏​យ៉ា​ន់​កង់​ជា​មិន​ខាន ។ យោង​តាម​ក្រសួង​ថាមពល​សហរដ្ឋអាមេរិក​ការ​សប់​បំប៉ោង​ខ្យល់​កង់​រថយន្ត​បាន​ត្រឹមត្រូវ​អាច​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​បាន​៣,៣%​ឯណោះ ។

ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​តម្រូវ​ឱ្យ​មានការ​ផ្លាស់​ប្តូ​រយ៉ា​ន់​កង់​រថយន្ត​៖

ក​/​ភាព​ត្រឹមត្រូវ
សម្បក​និង​យ៉ា​ន់​កង់ ទាមទារ​ភាព​ត្រឹមត្រូវ​ដែល​រក្សា​បាន​នូវ​ការ​បំប៉ោង​ខ្យល់​ជា​និច្ច ។ ហេតុ​ដូច្នេះ​ហើយ​ទើប​បណ្តា​ក្រុមហ៊ុន ឬ​រោងចក្រ​ផលិត​សម្បក​ទាំង​ទ្បា​យ​បាន​រាយ​នាម​ពី​ទំហំ​យ៉ា​ន់​កង់​នីមួយ​ៗ​សម្រាប់​ប្រើ​ជាមួយ​សម្បក​កម្រិត​ណា​ទើប​ត្រឹមត្រូវ ។ អ្នក​ចាំបាច់​ត្រូវ​តែ​ប្តូ​រយ៉ា​ន់ ឬ​សម្បក​ណាមួយ​ចេញ ប្រសិនជា​ទំហំ​ខ្នាត​មិន​ត្រូវ​គ្នា ។

ខ​/​ការ​ផលិត
ការ​បែកធ្លាយ​នៃ​សម្បក​កង់​ជា​ទូទៅ​មក​ពី​បញ្ហា​ផ្សេង​ៗ​របស់​សម្បក ប៉ុ​ុ​ន្តែ​បើ​តាម​ការ​សន្និដ្ឋាន​ពី​លោក Mike Allen អ្នកជំនាញ​ដ៏​មាន​ប្រជាប្រិយ​មួយ​រូប បាន​លើក​ទ្បើ​ង​ថា យ៉ា​ន់​កង់​ក៏​អាច​បង្ក​បញ្ហា​បាន​ដែរ ។ យ៉ា​ន់​កង់​ផលិត​ពី​លោហៈធាតុ​ក៏​អាច​ជា​អ្នក​នាំ​បញ្ហា​នៃ​ការ​បែកធ្លាយ​ក៏​មាន​ដែរ​។ តាម​សេចក្តីណែនាំ​របស់​លោក Allen គឺ​គួរតែ​ប្តូ​រយ៉ា​ន់​កង់​ប្រភេទ​នោះ​ចេញ ខណៈ​ពេល​វា​ខូច​ជា​ជាង​ជួសជុល​ប្រើ​បន្ត ។

គ​/​សេចក្តី​អន្តរាយ
ការ​រក​ឃើញ​ស្នាម​ប្រេះ ឬ​បែកធ្លាយ​នៅ​ជ្រុង​ឬ​គែម​យ៉ា​ន់​បញ្ជាក់​ឱ្យ​លោក​អ្នកដឹង​ថា​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​វា​ចេញ ។

ឃ​/​វិធានការ​បង្ការ
ពិនិត្យ​សម្បក​កង់​រថយន្ត​អ្នករក​មើល​បញ្ហា​នៃ​ការ​បំប៉ោង​ខ្យល់​ឱ្យ​បាន​ម្តង​ក្នុង​មួយ​ខែ ដើម្បី​ផ្តល់​នូវ​ព័ត៌មាន​ពី​បរិមាណ​នៃ​ការ​បាត់បង់​សម្ពាធ​ខ្យល់​នៃ​កង់​រថយន្ត ។ ការ​បាត់បង់​សម្ពាធ​ខ្យល់​ភាគច្រើន​នៅ​រដូវ​ត្រជាក់ ។ ចំណែក​ការ​បង្កើន​សម្ពាធ​ខ្យល់​ញឹកញាប់​តម្រូវ​ឱ្យ​មានការ​ពិនិត្យពិច័យ​លើ​សម្បក​និង​យ៉ា​ន់​កង់​យ៉ាង​ហ្មត់ចត់​ក្រែង​កើត​មាន​ហានិភ័យ​ពេល​ធ្វើ​ដំណើរ ៕