ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា បរិច្ចាគ​៥០០០​ដុល្លារ​ជូន​សម្តេច​តេ​ជោ​ជួយ​ពលរដ្ឋ​រង​គ្រោះ​​ទឹកជំនន់ ខណៈ​សម រ​ង្ស៊ី បន្ត​វាយប្រហារ​រឿង​ទឹកជំនន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក កឹ​ម សុខា អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​អំណាចតុលាការ​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ៥០០០ ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ​ ៖ លោក កឹ​ម សុខា អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​អំណាចតុលាការ​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ៥០០០ ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​ការ​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​កម្ពុជា ​។ ដែល​ការ​ចូលរួម​របស់​លោក​នា​ពេល​នេះ​ត្រូវ​បាន​មហាជន​មើលឃើញ​ថា ជា​បង្ហាញ​សញ្ញា​វិជ្ជមាន​ដែល​អតីត​មេ​បក្ស​ប្រឆាំង​បាន​រួម​ជាមួយ​រដ្ឋាភិបាល​ជួយ​ប្រជាពលរដ្ឋ​នាគ្រា​មាន​គ្រោះអាសន្ន ។

លោក កឹ​ម សុខា ដែល​ជា​អ្នកនយោបាយ​ខ្មែរ​មួយ​រូប​នៅ​ជាប់​បណ្តឹង​នៅ​តុលាការ​ពី​បទ «​ក្បត់ជាតិ​» បាន​ចូលរួម​ចែក​អំណោយ​ដល់​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​តាម​ខេត្ត​មួយ​ចំនួន ហើយ​នៅ​ថ្ងៃ​ទី ១៦ ខែតុលា​នេះ​ផង​ដែរ លោក​បាន​សម្តែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង និង​ក្រៅប្រទេស មានចិត្ត​សប្បុរសធម៌ អាណិត​ស្រឡាញ់​បងប្អូន​រួម​ជាតិ​យើង​ដែល​បាន និង​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់ ដែល​បាន​ចូលរួម​ជា​ថវិកា សម្ភារៈ តាម​រយៈ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​យក​ទៅ​ចែក​ជូន​ផ្ទាល់​ដល់ទី​កន្លែង​រង​គ្រោះ​កន្លង​មក និង​បន្ត​ទៀត​។

លោក កឹ​ម សុខា បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​លោក​អំពី​ការ​ចូលរួម​បរិច្ចាគ​ថវិកា​ជួយ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ដោយ​មាន​ខ្លឹមសារ​ថា «​ថ្ងៃនេះ យើងខ្ញុំ​ក៏​បាន​ផ្តល់​ជូន​តាម​រយៈ​រាជរដ្ឋាភិបាល​សម្រាប់​ចូលរួម ការងារ​សង្គ្រោះ​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​នេះ នូវ​ទឹកប្រាក់​ចំនួន ៥.០០០$ (​ប្រាំ​ពាន់​ដុល្លា​អា​មេ​រិ​ក​) ផង​ដែរ​។ យើង​ខិតខំ​រួម​គ្នា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដោយ​គ្មាន​ការ​រើសអើង មិន​គិត​ពី​និន្នាការ​នយោបាយ​» ។ ក្នុង​នោះ​ផង​ដែរ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​បន្ត​ទៀត ចំពោះ​មុខ​គ្រោះ​មហន្តរាយ​នេះ និង​សូម​ជូនពរ​ឲ្យ​ខ្មែរ​បាន​សុខ ចាក​ផុត​ទុក្ខ ។

សូម​រម្លឹក​ថា ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ​នេះ សប្បុរសជន​នានា ដែល​បាន​ចូលរួម​ថវិកា​ក្នុង​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ដែល​រហូត​មក​ដល់​ពេល​នេះ មាន​ប្រមាណ​ជាង ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ ដែល​ថវិកា​នេះ​រាជរដ្ឋាភិបាល​មិន​បាន​អំពាវនាវ​ទេ ប៉ុន្តែ​សប្បុរសជន​បាន​ស្ម័គ្រចិត្ត​ចូលរួម​ដោយ​ខ្លួនឯង​។

យ៉ាងណាមិញ ជុំវិញ​ការ​ចូលរួម​បរិច្ចាគ​ថវិកា​របស់​លោក កឹ​ម សុខា ក៏​មាន​ពលរដ្ឋ​ខ្មែរ​បញ្ចេញមតិ​គាំទ្រ​ថា លោក​គឺជា​អ្នក​ន​យោ​យ​បា​យដែល​បាន​ចូលរួម​ដោះស្រាយ​វិបត្តិ​ជាមួយ​រដ្ឋាភិបាល ​។ ដូច្នេះ​លោក​កឹ​ម សុខា គឺជា​អ្នកនយោបាយ​គំរូ​តំកល់​ប្រយោជន៍​ជាតិ​ជា​ធំ​។

ងាក​ទៅ​លោក សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ឯណោះ​វិញ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៦ ខែតុលា​នេះ មិនឃើញ​លោក​បង្ហាញ​នូវ​ចេតនា​ណាមួយ​ក្នុង​ការ​ចូលរួម​បរិច្ចាគ​ថវិកា​ជួយ​ជន​រង​គ្រោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​លោក​បាន​បង្ហោះ​នូវ​សារ​ជា​ច្រើន​ជុំវិញ​រឿង​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​វាយលុក​យ៉ាង​ហោច​ណាស់ ១៩ ខេត្ត​-​រាជធានី និង​មាន​អ្នក​ស្លាប់ និង​ពលរដ្ឋ​ត្រូវ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​ទៅ​ទីទួល​សុវត្ថិភាព ។

លោក សម រ​ង្ស៊ី បាន​សរសេរ​ថា «​នៅ​ប្រទេស​កម្ពុជា ប្រមាណ ២០ ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ទឹកជំនន់ កាន់តែ​ញឹកញាប់ និង​កាន់តែ​ធ្ងន់ធ្ងរ ​។ បាតុភូត​នេះ មិនមែន​ជា​គ្រោះ​ធម្មជាតិ​ទេ តែ​គឺជា​គ្រោះ​ដែល​បណ្តាល​មក​ពី​មនុស្ស ដែល​កាប់​បំផ្លាញ​ព្រៃឈើ កាន់តែ​ច្រើន​ទៅ​ៗ​ ។ ការ​កាប់​បំផ្លាញ​ព្រៃឈើ នាំ​ឲ្យ​ទឹកភ្លៀង​ហូរ​ច្រោះ កាន់តែ​ច្រើន និង​កាន់តែ​លឿន ទៅ​ក្នុង​បឹង ស្ទឹង និង​ទន្លេ ដោយសារ​តែ​អស់​មាន​ព្រៃឈើ ជួយ​ទប់ស្កាត់ និង​ពន្យឺតការ​ហូរ​ច្រោះ​នេះ​។ ទឹកភ្លៀង ដែល​ហូរ​ច្រោះ កាន់តែ​ច្រើន និង​កាន់តែ​លឿន ទៅ​ក្នុង បឹង ស្ទឹង និង​ទន្លេ​នេះ​ហើយ ដែល​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ