ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ចំនួន​៤​នៅ​ស្រុក​ថ្មគោលកំពុង​រង​​​គ្រោះ​កាន់តែ​ធ្ងន់​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ស្រប​ពេល​ដែល​នៅ​តាម​បណ្ដា​ស្រុក​នានា និងនៅ​ក្នុង​ក្រុង​បាត់ដំបង បាន​ធូរស្រាល​នៃ​ជំនន់​ទឹកភ្លៀង បែរជា​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​០៤ នៅ​ស្រុក​ថ្មគោល បាន​និង​កំពុង​លិចលង់​កាន់តែ​ធ្ងន់ធ្ងរ រហូត​អាជ្ញាធរ​និង​សមត្ថកិច្ច​ត្រូវ​បង្ខំចិត្ត​បន្ត​ជួយ​ដឹក​ជ​ម្លៀស​​ពលរដ្ឋ​រាប់​សិប​គ្រួសារ​ទៀត​ ទៅ​កាន់​ទី​ទូល​សុវត្ថិភាព​។…

ខេត្តបាត់ដំបង​ ៖ ស្រប​ពេល​ដែល​នៅ​តាម​បណ្ដា​ស្រុក​នានា និងនៅ​ក្នុង​ក្រុង​បាត់ដំបង បាន​ធូរស្រាល​នៃ​ជំនន់​ទឹកភ្លៀង បែរជា​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​០៤ នៅ​ស្រុក​ថ្មគោល បាន​និង​កំពុង​លិចលង់​កាន់តែ​ធ្ងន់ធ្ងរ រហូត​អាជ្ញាធរ​និង​សមត្ថកិច្ច​ត្រូវ​បង្ខំចិត្ត​បន្ត​ជួយ​ដឹក​ជ​ម្លៀស​​ពលរដ្ឋ​រាប់​សិប​គ្រួសារ​ទៀត​ ទៅ​កាន់​ទី​ទូល​សុវត្ថិភាព​។ នេះ​បើ​តាម​សឹ​ច​ក្ដី​រាយ​ការ​ណ៍​បឋម​ពី​សមត្ថ​កិ​ច្ចដែល​កំពុង​មមារ​ញឹក​ជួយ​សង្គ្រោះ​ពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា​ ​នេះ​។

អធិការ​នគរបាល​ស្រុក​ថ្មគោល លោក ផង់ សុភាព បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​ព្រឹក​​នេះ​ថា ប្រជា​ពល​រដ្ឋ​ចំនួន​០៤នៅ​ស្រុក​របស់​លោក​ នៅ​តែ​បន្ត​ការ​​លិច​លង់ ខណ​:​តាម​បណ្ដា​ឃុំ​ផ្សេង​ទៀត​ បាន​ធូរស្រាល​ពី​គ្រោះ​ទឹកជំនន់​នេះ​ ។ លោក​បាន​ប្រាប់​ថា ឃុំ​ចំនួន​០៤​ដែល​កំពុង​ប្រឈម​ធ្ងន់ធ្ងរ​ខាងលើ​នេះ គឺឃុំ​ជ្រៃ ឃុំ​អន្លង់​រុន ឃុំ​តា​ពូ​ង និងឃុំ​អូរ​តា​គី ​។ ទឹកជំនន់​ដែល​កំពុង​បន្ត​ជាន់​.​ក​លំនៅ​ឋាន​ និង​ផលដំណាំ​របស់​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ខាងលើ​នេះ គឺជា​ទឹក​ដែល​មន្ត្រី​ជំនាញ​បើក​ទម្លាយ​ចេញពី​អាង​កំពីងពួយ​។

សូម​រំលឹក​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៤ តុលា មន្ត្រី​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត បាន​ចុះ​ទៅ​បិទ​​ទ្វារ​ទឹក​នានា​នៅ​សំណង់​អាង​កំពីងពួយ​ម្ដង​ហើយ ដោយ​មន្ត្រី​ទាំងនោះ​អះអាង​ថា កំ​សូល​ទឹក​នៅ​ប៉ែ​ខាងលើ ដែល​ជា​ប្រភព​ទឹកធំ​ហូរ​ចូល​អាង​កំពីងពួយ​ហាក់​បាន​ធូរស្រាល ខណ​:​ទឹក​ដែល​ទម្លាយ​ចេញ​អាង​នេះ ហូរ​ឆ្ពោះទៅ​ពន្លិច​លំនៅ​ឋាន និង ផលដំណាំ​របស់​កសិករ​នៅ​ផ្នែក​ខាងក្រោម​កាន់តែ​ធ្ងន់​។ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់​ស្រាប់តែ​មាន​សេចក្ដី​រាយ​ការ​ណ៍​​ថា មន្ត្រី​ជំនាញ​បាន​បើកទ្វារ​ទឹក​នោះ​ឡើង​វិញ ទើប​ធ្វើ​ឲ្យ​លិចលង់​កាន់តែ​ខ្លាំង​ទ្វេ​ដង​រហូត​ដល់​ពេល​ន​នេះ​។

លោក ផង់ សុភាព អធិការ​ស្រុក​ថ្មគោល បាន​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា នេះ គេ​ឃើញ​ផ្លូវលំ​ជា​ច្រើន​ខ្សែ​នៅ​ក្នុង​មូលដ្ឋាន​លិចលង់​ស្ទើរ​ទាំងស្រុង ខណ​:​ផ្លូវជាតិ​លេខ​៥ ជា​ច្រើន​កំណាត់​ត្រូវ​ទឹក​ហូរ​កាត់​ជា​បណ្ដើរ​ៗ​ ។ លោក​ថា កម្លាំង​របស់​លោក​បាន​បែងចែក​ជា​ច្រើន​ក្រុម​តាម​គោលដៅ​សំខាន់​ៗ ដែល​ភ្ជាប់​ជាមួយ​នូវ​កាណូត​ជា​ច្រើន​គ្រឿង រួម​ទាំង​សម្ភារ​​សម្រាប់​សង្គ្រោះ​ផង ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​កំពុង​លិច​លង់​ដោយសារ​ទឹក​អាង​កំពីងពួយ​នេះ​។ ពេល​នេះ​ កម្លាំង​របស់​លោក​បាន​និង​កំពុង​មមារ​ញឹក​ក្នុង​ការ​ដឹក​ជ​ញ្ជូន​​ពលរដ្ឋ​ចេញពី​លំនៅ​ឋាន​ដែល​លិច​ធ្ងន់ធ្ងរ​នៅឡើយ ដើម្បី​ជម្លៀស​​ទៅ​កាន់​ទី​ទូល​សុវត្ថិភាព​។

គេ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ធនធាន​ទឹកបាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​តុលា នេះ ពាក់​ព័ន្ធ​នឹង​ជំនន់​ទឹក​ដែល​បើក​ទម្លាយ​ចេញពី​អាង​កំពីងពួយ​នាំ​ឱ្យ​លិចលង់​នៅ​ឋាន​ពលរដ្ឋ​នៅ​ខាងក្រោម​ៗ រហូត​ដល់​ពេល​នេះ​។ គេ​សង្កេត​ឃើញ​ពលរដ្ឋ​នៅ​អូរ​តា​គី និង ឃុំ​អ​ន្លង់​​រុន ហាក់​កំពុង​រង​គ្រោះ​ធ្ងន់​.​ក​ជាងគេ​នៅ​ពេល​នេះ​។ ទឹកបាន​ហក់​ឡើង​ខ្លាំង​លិច​ផ្លូវ​រថភ្លើង លំនៅ​ឋាន​បាន​លិច​ស្ទើរ​គ្រប់កន្លែង ខណ​:​ដំណាំ​នានា​លិចលង់​ស្ទើរ​ទាំង​ស្រុង​នៅ​ព្រឹក​នេះ​។

បើ​តាម​ការ​ពិនិត្យ​ស្ថានភាព​រង​គ្រោះ​ជាក់ស្ដែង គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​នៅ​តែ​បន្ត​ដឹក​ជម្លៀស​​ពលរដ្ឋ​រួម​ទាំង​សម្ភារ​​​នានា​ផង ចេញពី​លំនៅ​ឋាន ទី​កាន់​កន្លែង​មាន​សុវត្ថិភាព​។ ជា​ពិសេស ជម្លៀស​​យក​ទៅ​ដាក់​ពង្រាយ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ តែ​ម្ដង​។ ប្រជាពល​រដ្ឋ​បាន​បោះ​តង់​ធ្វើ​ជម្រក​តាម​ដងផ្លូវ រីឯ​សត្វ​គោ ជ្រូក មាន់​ទា វិញ ក៏​ត្រូវ​ជម្លៀស​​ទៅ​នៅ​លើ​ដងផ្លូវ​ជា​បណ្ដោះអាសន្ន​ជាមួយ​ម្ចាស់​ដែរ ខណ​:​ទឹកជំនន់​កំពុង​យារ​យី​ទី​ទូល​សុវត្ថិ​ភាព​នេះ​យ៉ាង​ប្រផុតប្រផើយ​( ដងផ្លូវ​ជាតិ )​។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ សមត្ថកិច្ច​បាន​វាយតម្លៃ​​ថា បើ​ទ្វារ​ទឹក​អាង​កំពីងពួយ​មិន​អាច​បន្ធូ​របន្ថយ​ទឹក​ខ្លះ​ទេ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ចំនួន​០៤​ឃុំ ប៉ែក​ខាងក្រោម​អាច​រង​គ្រោះ​កាន់តែ​ធ្ងន់​ទៅ​ៗ រលាយ​ហិនហោច​ទាំង​ផ្ទះ ទាំង​ដំណាំ​កសិកម្ម​គ្មាន​សល់​ឡើយ​។ សូ​ម្បី​តែ​ទី​ទូល​សុ​វត្ថិ​ភាព​ក៏​គ្មាន​សម្រាប់​បោះ​តង់​ស្នាក់​នៅ​ដែរ​។ ព្រោះ​ពេល​នេះ​អ្នក​ភូមិ​កំពុង​បោះ​តង់​ស្នាក់​នៅ​លើ​ដងផ្លូវ​ព្រោងព្រាត ដែល​ប្រឈម​នឹង​ទឹកជំនន់​ផង ប្រឈម​នឹង​យានយន្ត​កំពុង​ធ្វើ​ដំណើរ​ផង​៕ ​

អត្ថបទសរសេរ ដោយ