ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯកជន​ថៃ​នឹង​ផ្តល់​ឥណទាន​4​ពាន់​លាន​បាត​ដល់​ប្រទេស​ជិតខាង

8 ឆ្នាំ មុន

បាងកក ៖ សារព័ត៌មាន​ថៃ​ផ្សាយ​ថា ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បណ្តា​ប្រទេស​ជិតខាង (NEDA) បាន​និង​កំពុង​ត្រៀម​ផ្តល់​ឥណទាន​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ

បាងកក ៖ សារព័ត៌មាន​ថៃ​ផ្សាយ​ថា ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បណ្តា​ប្រទេស​ជិតខាង (NEDA) បាន​និង​កំពុង​ត្រៀម​ផ្តល់​ឥណទាន​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ជិតខាង​ចំនួន​៣ ។

អគ្គនាយក​ទីភ្នាក់ងារ NEDA លោក Newin Sinsiri បាន​ថ្លែង​ថា គម្រោង​នេះ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ឥណទាន​ពី​សំណាក់​ប្រទេស​ឡាវ​, មី​យ៉ា​ន់​ម៉ា និង​វៀតណាម ។ លោក Newin ជឿជាក់​ថា តាម​រយៈ​ការ​ផ្តល់​នូវ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​បណ្តា​ប្រជាជាតិ​ទាំងនេះ ថៃ​ដើរតួ​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ភាគ​ខាងជើង​អាស៊ី​អាគ្នេយ៍ ក៏​ដូច​ជា​ការ​បោះទីតាំង​ព្រះរាជាណាចក្រ​របស់​ខ្លួន​នៅ​ជុំវិញ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ទាំងអស់​ក្នុង​តំបន់​អាស៊ាន ។ ចំពោះ​គម្រោង​ដែល​ស្ថិត​ក្រោម​ការ​ចរចា​គ្នា​នោះ​រួម​មាន គម្រោង​វិនិយោគ​ទំហំ​ទឹកប្រាក់​១,១​ពាន់​លាន​បាត (៣៣,៦៨​លាន​ដុល្លារ​) លើ​បណ្តាញ​ថាមពល និង​ស្ថានីយ​ថាមពល​ក្នុង​ប្រទេស​ឡាវ និង​គម្រោង​១,៧​ពាន់​លាន​បាត (៥២,០៥​លាន​ដុល្លារ​) ក្នុង​ការ​កែសម្រួល​ថ្មី​នូវ​បណ្តាញ​ថាមពល​ក្នុង​ក្រុង​រ៉​ង់​ហ្គូ​ន​របស់​មី​យ៉ា​ន់​ម៉ា ។ ក្នុង​នោះ​គម្រោង​ថាមពល​នៅ​ឡាវ​ប្រហែលជា​អាច​ត្រូវ​បាន​ពន្យារពេល​នៅ​ឱកាស​ក្រោយ​ដើម្បី​ធ្វើការ​ត​ភ្ជាប់​បណ្តាញ​ថាមពល​នៅ​ក្នុង​ប្រទេស​ថៃ ។

ចំណែកឯ​គម្រោង​ថាមពល​នៅ​មី​យ៉ា​ន់​ម៉ា​បច្ចុប្បន្ន​កំពុង​តែ​ទន្ទឹងរង់ចាំ​ការ​អនុម័ត​ពី​រដ្ឋាភិបាល ហើយ​គេ​រំពឹង​ថា នឹង​ប្រកាស​នៅ​ចុងឆ្នាំ​២០១៥ នេះ ។

ទោះជា​យ៉ាងណា លោក​អគ្គនាយក NEDA ក៏​បាន​បញ្ជាក់​ថា គម្រោង​ដទៃ​ទៀត​ដែល​កំពុង​ចរចា​នោះ គឺ​ការ​សាងសង់​ផ្លូវទឹក​នៅ​ក្នុង​ក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ក្នុង​ទំហំ​ទឹកប្រាក់​១,១​ពាន់​លាន​បាត (៣៣,៦៨​លាន​ដុល្លារ​) ៕