ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើប្រាស់​មាស​របស់​ចិន​កើនឡើង​1,1%

8 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ សមាគម​មាស​របស់​ចិន​បានឱ្យ​ដឹង​ថា ប្រទេស​ចិន​គឺជា​ទីផ្សារ​ប្រើប្រាស់​មាសធំ​ជាងគេ​បំផុត​លើ​ពិភពលោក​ជាមួយនឹង​កំ​ណើ​ន‌​១,១% ក្នុង​ត្រីមាស​ទី​មួយ​នេះ ស្រប​ពេល​

ប៉េ​កាំ​ង ៖ សមាគម​មាស​របស់​ចិន​បានឱ្យ​ដឹង​ថា ប្រទេស​ចិន​គឺជា​ទីផ្សារ​ប្រើប្រាស់​មាសធំ​ជាងគេ​បំផុត​លើ​ពិភពលោក​ជាមួយនឹង​កំ​ណើ​ន‌​១,១% ក្នុង​ត្រីមាស​ទី​មួយ​នេះ ស្រប​ពេល​ដែល​តម្រូវការ​ក្នុងស្រុក​រើប​ឡើង​វិញ ។

តាម​សេចក្តីថ្លែងការណ៍​នៅ​លើ​គេហទំព័រ​របស់​សមាគម​បង្ហាញ​ថា គ្រឿងអលង្ការ​បង្កើន​ការ​ប្រើប្រាស់​សរុប​បាន​២២៦​តោន ខណៈ​បរិមាណ​៧៣,៤​តោន​ត្រូវ​បាន​ប្រើប្រាស់​ចំពោះ​មាស​ដុំ និង​កាក់​មាស ។ ចំណែក​ផលិតកម្ម​មាស​របស់​ចិន​បាន​កើនឡើង​១៤,៧% ឬ​ស្មើនឹង​១១០,៧​តោន ។

គួរ​រំឭក​ថា កាលពី​ឆ្នាំទៅ​ការ​ប្រើប្រាស់​មាស​នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​២៤,៧% ធៀប​នឹង​ឆ្នាំ​មុន ឬ​ស្មើនឹង​បរិមាណ​៨៨៦​តោន​ដែល​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​នៅ​ក្នុងអំឡុងពេល​ជាង​មួយ​ទស​វត្ស​នេះ ៕