ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទឹកជំនន់​ទូ​ទាំង​ប្រទេស​ឆក់​យក​ជីវិត​១២​នាក់ ជម្លៀស​​ជាង​១​ម៉ឺ​ន​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ៖ ទិន្នន័យ​ផល​ប៉ះពាល់​ខូចខាត ដោយ​ជំនន់​ទឹកភ្លៀង និង​បណ្តាល​ឲ្យ​មនុស្ស​ចំ​នួ​១២​នាក់ គិត​ពី​ថ្ងៃ​ទី​១ ខែកញ្ញា ដល់…

​រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ៖ ទិន្នន័យ​ផល​ប៉ះពាល់​ខូចខាត ដោយ​ជំនន់​ទឹកភ្លៀង និង​បណ្តាល​ឲ្យ​មនុស្ស​ចំ​នួ​១២​នាក់ គិត​ពី​ថ្ងៃ​ទី​១ ខែកញ្ញា ដល់ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០(​ព្រឹក​) ។

ក្នុង​នោះ​ខេត្តបន្ទាយមានជ័យ​ចំនួន​៥​នាក់​ស្រី​៤​នាក់​(​ក្មេង​២​នាក់​), ខេត្ត​ព្រះ​សីហ​នុ​ចំនួន​ស្រី​២​នាក់​(​ក្មេង​១​នាក់​),​ ខេត្តពោធិ៍សាត់​ចំនួន​៣​នាក់​(​ក្មេង​ប្រុស​១​នាក់​),​ខេត្ត​ប៉ៃលិន​ស្រី​១​នាក់​,​ខេត្តកំពង់ធំ​ក្មេង​ប្រុស​១​នាក់ ។

ដោយឡែក​រាជធានី​និង​ខេត្ត​ដែល​រង​ផល​ប៉ះពាល់​១៩ រាជធានី​-​ខេត្ត ស្មើ ៦៨​ក្រុង ស្រុក ខណ្ឌ ២៣៤​ឃុំ​-​សង្កាត់ រួម​មាន​៖ ១.​ខេត្តពោធិ៍សាត់​, ២-ខេត្ត​ប៉ៃលិន​,៣. ខេត្តបន្ទាយមានជ័យ​, ៤-​ភ្នំពេញ​, ៥-ខេត្តបាត់ដំបង​, ៦-ខេត្តស្វាយរៀង​, ៧-ខេត្តឧត្តរមានជ័យ​, ៨-ខេត្តសៀមរាប​, ៩-ខេត្តតាកែវ ,១០-ខេត្តកំពង់ស្ពឺ ,១១-ខេត្តមណ្ឌលគិរី ,១២-ខេត្ត​ព្រះ​សីហ​នុ ,១៣-ខេត្តកោះកុង ,១៤-ខេត្តព្រះវិហារ​, ១៥-ខេ​ត្រ​ស្ទឹង​ត្រែង​, ១៦-ខេត្តកំពង់ចាម​, ១៧-ខេត្តកណ្តាល​, ១៨-ខេត្តកំពង់ឆ្នាំង​, ១៩-ខេត្តកំពង់ធំ​។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បន្ត​ថា ប៉ះពាល់​ប្រជាជន​ប្រមាណ ៣៩,៧០២​គ្រួសារ ស្មើ​ប្រមាណ ១៥៨,៨០៨​នាក់​។ ប្រជាជន​ជម្លៀស​ប្រមាណ ២,៨៥៣​គ្រួសារ ស្មើ​ប្រមាណ ១១,៤១២​នាក់​។ ប្រជាជន​ស្លាប់ ១២​នាក់ (​ក្មេង ៥​នាក់​)​។

ផ្ទះ​ប៉ះពាល់​ប្រមាណ ៣៩,៤៨៥​ខ្នង -​ផ្ទះ​ខូចខាត ៣០​ខ្នង និង​សាលារៀន​លិច​ទឹក ៤០២​កន្លែង -​ស្រូវ​លិច​ទឹក​ប្រមាណ ១១៦,៧៦៤​ហិ​កតា ក្នុង​នេះ -​ខូចខាត​ប្រមាណ ៤,៩៤៦​ហិ​កតា ដំណាំ​រួម​ផ្សំ​លិច​ទឹក ៥៥,៣៣៥​ហិ​កតា ក្នុង​នេះ ខូចខាត​ប្រមាណ ៦,២៨៦​ហិ​កតា -​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួ​ស​ក្រហម​ប៉ះពាល់​ប្រមាណ​១៩៧,១៧១​ម៉ែត្រ -​ផ្លូវលំ​លិច​ទឹក​ប្រមាណ ២៦២,៥២០​ម និង ៣១​ខ្សែ -​ស្ពាន​លិច​ទឹក​ប្រមាណ ២៤​កន្លែង -​ទំនប់​ប៉ះពាល់​ប្រមាណ ២១,១៤២​ម ប្រឡាយ​មេ​ប្រឡាយ​រង ប្រឡាយ​ស្រោចស្រព ប៉ះពាល់​ប្រមាណ ៣៤៤,៣១៣​ម៉ែត្រ​ ៕ (​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ