ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​កងទ័ព និង​អាជ្ញាធរ បាន​ជម្លៀស​ប្រជាពលរដ្ឋ​មក​កាន់​ទីទួល​សុវត្ថិភាព

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១ សហ​ការណ៍​ជាមួយ បញ្ជាការដ្ឋាន​ទ័ព​ពិសេស និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន រួម​គ្នា​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ…

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១ សហ​ការណ៍​ជាមួយ បញ្ជាការដ្ឋាន​ទ័ព​ពិសេស និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន រួម​គ្នា​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុងស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ និង​ស្រុក​សិរី​សោភ័ណ ដែល​ទទួល​រង​ឥទ្ធិពល​ព្យុះ​ភ្លៀង បាន​បង្ក​ឱ្យ​មានការ​ជន់​លិច បណ្តាល​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ប៉ះពាល់​ដល់​អាយុជីវិត សត្វពាហនៈ លំនៅ​ដ្ឋា​ន ខូចខាត​ទ្រព្យសម្បត្តិ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​ក្នុងស្រុក​ផង​ដែរ​។

តាម​របាយការណ៍ គ្រាន់តែ​នៅ​ក្នុងស្រុក​មង្គល​បូ​រី ទឹកជំនន់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៤​ពាន់​ខ្នង ដែល​នៅ​ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ផល​ប៉ះពាល់​ខ្លាំង និង​ប្រឈម​ជាមួយ​ហានិភ័យ​ត្រូវ​បាន​កងកម្លាំង​សង្គ្រោះ ជម្លៀស​មក​កាន់​ទីទួល​សុវត្ថិភាព ប្រមាណ​២៨៣​គ្រួសារ ដែល​ស្មើនឹង​៧៨១​នាក់​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ