ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលបំណងធំៗ ២ ដែលយើងគួរតែចេះរកស៊ីចូលគ្នា!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជាធានីភ្នំពេញ ៖ មនុស្សម្នាក់ៗកើតមក តែងតែមានចិត្តគំនិត ការគិតពិចារណា ប្រាជ្ញា ការឆ្លាតវៃមិនដូចគ្នានោះទេ បើទោះបីមនុស្សខ្លះកើតមកក្នុងផ្ទៃម្តាយតែមួយក៏ដោយ។ ដូចនេះ ការប្រាស្រ័យទាក់ទងគ្នា…

រាជាធានីភ្នំពេញ ៖ មនុស្សម្នាក់ៗកើតមក តែងតែមានចិត្តគំនិត ការគិតពិចារណា ប្រាជ្ញា ការឆ្លាតវៃមិនដូចគ្នានោះទេ បើទោះបីមនុស្សខ្លះកើតមកក្នុងផ្ទៃម្តាយតែមួយក៏ដោយ។ ដូចនេះ ការប្រាស្រ័យទាក់ទងគ្នា ឬការធ្វើការជាមួយគ្នាតែងតែមានការប៉ះទង្កិចបន្តិចបន្តួចហើយ ហើយវាបង្ករឱ្យទៅជាបញ្ហាតូច ឬធំ ឬគ្មានក៏អាស្រ័យទៅលើមនុស្សម្នាក់ទៅនឹងម្នាក់ទៀតដែរ។

មិនខុសអ្វីទៅនឹងការរកស៊ី ដែលចូលហ៊ុនគ្នា ការរកស៊ីជាមួយដៃគូរ និងការសហការគ្នា សុទ្ធតែសឹងតែជាការងារតម្រូវឱ្យបុគ្គលជាដៃគូរគ្នាមានចិត្តគំនិត និងមានភាពស្មោះត្រង់ជាមួយគ្នាទើបអាចដំណើរអាជីវកម្មណាមួយដែលមានដៃគូរ ឬអ្នកមានហ៊ុនជាមួយច្រើន។

លោក ង៉ែត ជូ ដែលជាអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុ និងជាអ្នកជំនាញខាងអចលទ្រព្យ បានចែករំលែកបទពិសោធន៍ដូចនេះថា «កាលពីចាប់ផ្តើមរកស៊ីដំបូង (ពេលរៀនចប់ មហាវិទ្យាល័យ) ខ្ញុំយល់ឃើញដូចមនុស្សជាច្រើនដែរគឺមិនចង់រកស៊ីចូលគ្នាជាមួយមិត្តភក្តិ ឬបងប្អូនទេព្រោះខ្លាចមានជម្លោះពិបាកមើលមុខគ្នា។ ក្រោយមកឃើញសង្គមយើងមិនមានសុខដុម ហើយចេះតែមានជម្លោះរវាងបុគ្គលកំពូលៗ ក៏ចេះតែយល់ថាដើម្បីអោយមានការរីកចំរើន គឺចៀសមិនផុតពីការរៀនធ្វើការជាមួយគ្នានោះទេ»។

លោក ង៉ែត ជូ បានបន្ថែម ដូច្នេះថា ក៏ចាប់ផ្តើមបើកគំនិតរៀនរកស៊ី ជាមួយមិត្តភក្តិ ក្នុងគោលបំណងធំៗ២៖

១) – បណ្តុះវប្បធម៌ខ្មែរចេះធ្វើការជាមួយគ្នា រៀនដោះស្រាយបញ្ហារួមគ្នាប្រកបដោយភាពយោគយល់។ ខ្ញុំតែងលើកឡើងថាបើក្រុមយើងតូចប៉ុណ្ណឹងមិនចេះសាមគ្គីធ្វើការជាមួយគ្នា តើមានអ្វីទៅរំពឹងថាអ្នកនយោបាយមិនឈ្លោះគ្នានោះ? នេះជាសារមួយសង្កត់ចិត្ត និងអាចយកទៅគិតឡើងវិញសំរាប់អ្នកមានស្មារតីសាមគ្គី។

នេះជាចំណុចសំខាន់ ដែលយើងត្រូវជ្រើសរើស អ្នកដែលនឹងមកធ្វើជាដៃគូសហការនេះឯង ត្រូវពិចារណាខ្លាំងបន្តិចមុនការសម្រេចចិត្ត។ ធម្មតាមនុស្សគ្រប់រូប ពិតជាចង់មានដៃគូរសហការល្អ ចង់បានមនុស្សមានសីលធម៌ មនុស្សដឹងខុសដឹងត្រូវ ប៉ុន្តែស្របពេលគ្នានោះផងដែរ ក៏អាចមានការថ្លោះធ្លយដែរ។ យើងក៏ត្រូវដឹងដែរថា ធម្មតាចិត្តមនុស្សក៏មិនដូចអ្វី ដែលយើងបានគិតទាំងស្រុងនោះដែរ ក្នុងការជ្រើសរើស ជួនកាលអាចមិនដូចអ្វីដែលយើងប៉ងប្រាថ្នា ប៉ុន្តែប្រសិនជាការជ្រើសរើសបានមនុស្សល្អច្រើនជាងមនុស្សមិនល្អ ក៏វាអាចនឹងមិនជាបញ្ហានោះទេ។

ម្យ៉ាងវិញទៀត ត្រូវមានការចាត់ចែងឱ្យច្បាស់លាស់ពីនិតិវិធី ក្នុងការសម្រេចចិត្តអ្វីមួយ ដែលត្រូវតែមានការយល់ព្រម ឬការព្រមព្រៀងទាំងគ្រប់ភាគីដែលពាក់ព័ន្ធ និងភាគីដែលមានហ៊ុនជាមួយគ្នានេះឯង។ វាគឺដើម្បីកុំឱ្យមានការវែកជែក ឬការសម្រេចចិត្តដែលគ្មានក្បួន គ្មានកិច្ចសន្យាត្រឹមត្រូវ ដែលអាចទៅជាបង្ករ ឱ្យមានជំលោះទៅថ្ងៃក្រោយ ឬមើលមុខគ្នាមិនចំ បើទោះបីជាសាច់ញាតិក្តី។

២) – ការចេះធ្វើការជាមួយគ្នាដើម្បីភាពរីកចំរើនទាំងអស់គ្នា គឺបានបើកឱកាសអោយខ្ញុំ និងក្រុមការងារអាចជួយបណ្តុះបណ្តាលយុវជន ផ្តល់ឱកាស និងផ្តល់ជាគំរូល្អ។ យើងចេះតែកសាងចឹងទៅ អ្នកចូលរួមរកស៊ីបន្ថែមទៀត ដូចនេះយើងត្រូវកសាងក្រុមគំរូមួយ ដូចក្រុមគំរូនឹងវានឹងទៅជាមានតែមនុស្សល្អៗ ដើម្បីបញ្ចៀសបញ្ហាទៅថ្ងៃអនាគតទៀត។ ឧទាហរណ៍មានសមាជិកក្រុមចំនួន ១០នាក់ ប៉ុន្តែមានមនុស្សមិនល្អត្រឹមតែម្នាក់ឬពីរនាក់ ដោយពួកគាត់មានបំណងចង់កេន្តប្រវ័ញ ឬចង់បានផលប្រយោជន៍រយៈពេលខ្លី គាត់មានទស្សនៈផ្សេងពីអ្នកដទៃដែលជាមតិភាគច្រើន ឬក៏មានទំនាស់ផលប្រយោជន៍នៅក្នុងនឹង ដែលគាត់មិនអនុវត្តន៍ទៅតាមកិច្ចសន្យាព្រមព្រៀងរកស៊ីចូលគ្នានឹង គឺអាចប្រើមតិភាគច្រើននៅក្នុងការសម្រេចចិត្ត ថាត្រូវឱ្យគាត់បន្ត ឬសុំឱ្យបញ្ឈប់តែត្រឹមនឹង។ ធ្វើបែបនេះ នឹងធ្វើឱ្យអ្នកដទៃផ្សេងទៀតនឹង គេនឹងទុកចិត្តយើង ប្រសិនបើយើងជាអ្នកផ្តួចផ្តើមគំនិតចូលរួមគ្នារកស៊ី៕

អត្ថបទសរសេរ ដោយ