ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​កីឡាករ​ប្រដាល់​មាន​អ្នក​តាមដាន​លើ​បណ្តាញ​សង្គម​ច្រើន​ជាងគេ​បំផុត

3 ឆ្នាំ មុន

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ក្លាយជា​ឧបករណ៍​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​អត្ត​ព​លិ​ក ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​របស់​ពួក​គេ ទៅ​នឹង​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​គឺ​ការ​លក់​ផលិតផល​របស់​ពួក​គេ​ផ្ទាល់ និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ផ្សេង​ៗ រួម​ជាមួយ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។ ជាក់ស្តែង​នៅ​ក្នុង​ពិភព​កីឡាប្រដាល់ កីឡាករ​ទាំងនោះ​ក៏​បាន​ប្រើប្រាស់​ទំព័រ Twitter និង…

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ក្លាយជា​ឧបករណ៍​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​អត្ត​ព​លិ​ក ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​របស់​ពួក​គេ ទៅ​នឹង​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​គឺ​ការ​លក់​ផលិតផល​របស់​ពួក​គេ​ផ្ទាល់ និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ផ្សេង​ៗ រួម​ជាមួយ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។

ជាក់ស្តែង​នៅ​ក្នុង​ពិភព​កីឡាប្រដាល់ កីឡាករ​ទាំងនោះ​ក៏​បាន​ប្រើប្រាស់​ទំព័រ Twitter និង Instagram ដើម្បី​ដោះ​ពាក្យ​សម្តី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​ដូច​ជា​បង្ហាញ​ពី​ការ​រស់​បែប​ស៊ី​វី​ល័យ​របស់​ពួក​គេ​។

ខាងក្រោម​នេះ​ជាតា​រាង​កីឡាប្រដាល់ ដែល​មាន​អ្នក​តាមដាន​ច្រើន​ជាងគេ​បំផុត នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​៖

កីឡាករ Vasiliy Lomachenko: IG: ១,៨​លាន​នាក់​, Twitter: ១៨២,២​ម៉ឺន​នាក់
កីឡាករ Deontay Wilder: IG: ២,៨​លាន​នាក់​, Twitter: ៦៩២,៤​ម៉ឺន​នាក់
កីឡាករ Tyson Fury: IG: ៣,៨​លាន​នាក់​, Twitter: ១,៦​លាន​នាក់
កីឡាករ Gennadiy Golovkin: IG: ៣,៩​លាន​នាក់​, Twitter: ៥៩៦,៣​ម៉ឺន​នាក់
កីឡាករ Ryan Garcia: IG: ៧,៤​លាន​នាក់​, Twitter: ៤៤៤,៦​ម៉ឺន​នាក់
កីឡាករ Manny Pacquiao: IG: ៥,៩​លាន​នាក់​, Twitter: ២,៦​លាន​នាក់
កីឡាករ Canelo Álvarez: IG: ៦,៩​លាន​នាក់​នៅ​, Twitter: ១,៥​លាន​នាក់
កីឡាករ​ ​Anthony Joshua: IG: ១១,៥​លាន​នាក់​, Twitter: ៣,១​លាន​នាក់
កីឡាករ Mike Tyson: IG: ១៣,១​លាន​នាក់​, Twitter: ៥,៥​លាន​នាក់
កីឡាករ Floyd Mayweather: IG: ២២,៣​លាន​នាក់​, Twitter: ៧,៨​លាន​នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ