ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BlackBerry ត្រៀម​បញ្ចេញ​ស្មា​ត​ហ្វូ​ន​3​ម៉ូ​ដែល

8 ឆ្នាំ មុន

ក្រុមហ៊ុន​កា​ណា​ដា​ស្លាក​យីហោ BlackBerry ត្រៀម​ផលិត​ស្មា​ត​ហ្វូ​ន​៣​ម៉ូ​ដែល​ទៀត​ដែល​មាន​រាង​ទ្រវែង ។ ក្រុមហ៊ុន BlackBerry អះអាង​ថា ស្មា​ត​ហ្វូ​ន​៣​ម៉ូ​ដែល​នេះ​នឹង​លេច​រូបរាង​ក្នុង​រយៈ

ក្រុមហ៊ុន​កា​ណា​ដា​ស្លាក​យីហោ BlackBerry ត្រៀម​ផលិត​ស្មា​ត​ហ្វូ​ន​៣​ម៉ូ​ដែល​ទៀត​ដែល​មាន​រាង​ទ្រវែង ។ ក្រុមហ៊ុន BlackBerry អះអាង​ថា ស្មា​ត​ហ្វូ​ន​៣​ម៉ូ​ដែល​នេះ​នឹង​លេច​រូបរាង​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​ដោយ​បញ្ចេញ​ជា​លក្ខណៈ​ផលិតផល​ដែល​ត្រៀម​ទុក​ប្រកួតប្រជែង​ជាមួយ​ផលិតផល​របស់​ក្រុមហ៊ុន​២​ផ្សេង​ទៀត​លើ  ទីផ្សារ ។

ក្នុង​ពេល​បណ្តោះអាសន្ន​នេះ​ពុំ​មាន​របាយការណ៍​បង្ហាញ​ពី​លក្ខណៈ​ពិសេស​របស់​ស្មា​ត​ហ្វូ​ន​៣​ម៉ូ​ដែល​នេះ​ទេ ប៉ុន្តែ​វា​មាន​ប៊ូ​តុង​ចុច​នៅ​ផ្នែក​ខាងក្រោម​អេ​ក្រង់ ហើយ​អាច​ប៉ះ​ផ្ទាល់​លើ​ផ្ទៃ​អេ​ក្រង់​បាន​ទៀតផង ។ លើស​ពី​នេះ ស្មា​ត​ហ្វូ​ន​៣​ម៉ូ​ដែល​មាន​រាង​ទ្រវែង​ខុស​ប្លែក​ពី​ស៊េរី មុន​ៗ ។

ក្នុង​ឆ្នាំ​២០១៥ ក្រុមហ៊ុន BlackBerry បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន BlackBerry Leap ហើយ​បាន​ដាក់​លក់​ទៅ​កាន់​ទីផ្សារ​ពិភពលោក​យ៉ាង​គ​គ្រឹ​គ​គគ្រេង ៕