ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វដ្ត​ទាំង​បួន​របស់​លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស

3 ឆ្នាំ មុន

លោក​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Amazon និង​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក​ទទួល​បានការ​គោរព​ពី​មនុស្ស​ជា​ច្រើន​ព្រោះតែ​ភាព​ជោគជ័យ​របស់​លោក​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​។ ជាក់ស្តែង គំនិត​ពីក្រោយ​អាជីវកម្ម​របស់​លោក​មិន​មាន​លក្ខណៈ​ខុស​ពី​អ្នក​ដទៃ​ប៉ុន្មាន​ទេ​ក្នុង​ពេល​ដែល​លោក​ចាប់ផ្តើម​ដំបូង​។ ប៉ុន្តែ​ចក្ខុវិស័យ…

លោក​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Amazon និង​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក​ទទួល​បានការ​គោរព​ពី​មនុស្ស​ជា​ច្រើន​ព្រោះតែ​ភាព​ជោគជ័យ​របស់​លោក​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​។ ជាក់ស្តែង គំនិត​ពីក្រោយ​អាជីវកម្ម​របស់​លោក​មិន​មាន​លក្ខណៈ​ខុស​ពី​អ្នក​ដទៃ​ប៉ុន្មាន​ទេ​ក្នុង​ពេល​ដែល​លោក​ចាប់ផ្តើម​ដំបូង​។ ប៉ុន្តែ​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​ច្នៃប្រឌិត​របស់​លោក​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​លោក​ឈានមុខ​អ្នក​ដទៃ​ដាច់​ក្នុង​វិស័យ​នេះ​។

ភាព​ជោគជ័យ និង​អាជីវកម្ម​របស់​លោក​មិនកើត​ឡើង​ដោយ​ចៃដន្យ​ទេ​។ ផ្ទុយ​មក​វិញ វា​កើត​ចេញពី​ការ​ឆ្លងកាត់​វដ្ត​ចំនួន​បួន​ដែល​ត្រូវ​បាន​សង្ខេប​ក្នុង​សៀវភៅ The Bezos Letters​។

១. វដ្ត​ទី​១៖ ការ​សាកល្បង
នរណា​ៗ​ក៏​អាច​មានគំនិត​ល្អ​ដែរ តែ​មុន​ពេល​អ្នក​សម្រេចចិត្ត​លាឈប់​ពី​ការងារ និង​លក់​ផ្ទះ​លក់​រថយន្ត​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម អ្នក​ត្រូវ​តែ​ធ្វើការ​សាកល្បង​ផលិតផល​ឬ​សេវាកម្ម និង​ទីផ្សារ​ជា​មុន​សិន​។ ក្នុង​ដំណាក់កាល​នេះ អ្នក​នឹង​បរាជ័យ​ជា​ច្រើន​ដង ប៉ុន្តែ​អ្នក​មិន​ត្រូវ​ចុះចាញ់​ទេ​។ តែ​សម្រាប់​អ្វី​ដែល​ជោគជ័យ អ្នក​គួរតែ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ជឿ​ទុកចិត្ត​វា​។ មិន​ថា​អាជីវកម្ម​អ្នកមាន​ហាង​ផ្ទាល់ ឬ​គ្រាន់តែ​មាន​វត្តមាន​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ទេ អ្នក​ត្រូវ​តែ​មាន​ប្រព័ន្ធ​អាជីវកម្ម​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​បាន​ព័ត៌មាន​ងាយ​ៗ​។

២. វដ្ត​ទី​ពីរ​៖ ការ​កសាង​ស្ថាបនា
ពេល​ដែល​អ្នកបញ្ជា​ក់ថា​គំនិត​របស់​អ្នក​អាច​ក្លាយជា​អាជីវកម្ម​មួយ​ពិតប្រាកដ​ហើយ អ្នក​ត្រូវ​ចាប់ផ្តើម​សាងសង់​មូលដ្ឋាន​អា​ចីវ​កម្ម​របស់​អ្នក​។ អ្នក​ត្រូវ​កសាង​ប្រព័ន្ធ​ដែល​អនុញ្ញាត​ឲ្យ​អ្នកឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​បច្ចុប្បន្ន មើលឃើញ​តម្រូវការ​នៅ​ថ្ងៃ​អនាគត និង​មាន​កន្លែង​ដែល​អនុញ្ញាត​ឲ្យ​អ្នក​បង្កើត​អ្វី​ដែល​ថ្មី​ៗ​។
ក្នុង​ដំណាក់កាល​នេះ អ្នក​ត្រូវ​តែ​ផ្តោត​ស្មារតី​លើ​អតិថិជន​របស់​អ្នក​។ មិន​ថា​ផលិតផល​របស់​អ្នក​ល្អ​ប៉ុនណា​ទេ ប្រសិនបើ​អតិថិជន​មិន​ចង់​ទិញ​ពី​អ្នក​ទេ អ្នក​នឹង​បរាជ័យ​។ បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​។ តើ​អ្នក​ចង់​មើលឃើញ​អ្វី​ក្នុង​រយៈពេល ៥ ឬ ១០​ឆ្នាំ​ខាង​មុខ?

៣. វ​ដ្ឋ​ទី​៣៖ ការ​ព​ន្លឿ​ន
សូម​អបអរ​សារ​ទរ​ប្រសិនបើ​អ្នក​ទទួល​បាន​គំរូ​អាជីវកម្ម និង​ក្រុម​អតិថិជន​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរការ​អាជីវកម្ម​បាន​នឹងនរ​ហើយ​។ ដំណាក់កាល​មួយ​នេះ​ផ្តោត​លើ​ការ​ព​ន្លឿ​ន​ការ​លូតលាស់​របស់​អាជីវកម្ម​។ វា​ជា​ពេល​ល្អ​ក្នុង​ការ​វាយតម្លៃ​លើ​អ្នកដឹកនាំ​ឡើង​វិញ​។ ស្ថាបនិក​ទាំងអស់​មិន​ប្រាកដ​ថា​ជា​អ្នកដឹកនាំ​ល្អ​ទេ​។ ជ​ឫ​មួយ​គ្នា​នេះ​ដែរ អ្នក​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​ស្មុគស្មាញ​និង​ធ្វើ​ឲ្យ​វា​ងាយស្រួល​វិញ​។ បើ​មាន​សមត្ថភាព ចាប់ផ្តើម​វិនិយោគ​លើ​បច្ចេកវិទ្យា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​។

៤. វដ្ត​ទី​៤៖ ពង្រីក
មិន​ចាំបាច់​ត្រូវ​បង្កើត Amazon ទី​ពីរ​ដើម្បី​ជោគជ័យ​ទេ ប៉ុន្តែ​អ្នក​អាច​ពង្រីក​អាជីវកម្ម​របស់​អ្នក​ឲ្យ​កាន់តែ​ធំ និង​អាច​ផ្គត់ផ្គង់​កាន់តែ​ច្រើន​ដល់​អតិថិជន​របស់​អ្នក​។ ដើម្បី​ពង្រីក​អាជីវកម្ម​អ្នក​បាន អ្នក​ត្រូវ​តែ​ពង្រឹង​ស្តង់ដារ​ការងារ​។ ចម្ងាយ និង​ល្បឿន​អាច​ប៉ះពាល់​ដល់​លទ្ធផល​ការងារ​បាន ហើយ​ប្រព័ន្ធ​បែងចែក​ការងារ​មិនល្អ​ក៏​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដែរ​។

ជា​ចុង​ក្រោយ អ្នក​គួរតែ​ចាត់​ទុក​រាល់​ថ្ងៃជា​ថ្ងៃ​ដំបូង​របស់​អាជីវកម្ម​អ្នក​។ ក្រុមហ៊ុន​ដែល​អាច​មើលឃើញ​អនាគត​ជា​ក្រុមហ៊ុន​ដែល​តែងតែ​កែសម្រួល​ខ្លួនឯង និង​ជំរុញ​ដល់​ការ​ផ្លាស់​ប្តូរ និង​បង្កើត​ថ្មី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ