ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នត់គំនិត​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ទំនាក់ទំនង​នៅ​កន្លែង​ការងារ

3 ឆ្នាំ មុន

ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស និង​ក្នុង​ការ​ប្រកបការងារ​ងាយ​នឹង​បង្ក​ជា​ជម្លោះ​រវាង​មនុស្ស​និង​មនុស្ស​ណាស់​។ ប៉ុន្តែ​ការ​កសាង និង​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ទាំង​ក្នុង និង​ក្រៅ​ស្ថាប័ន​ការងារ​របស់​អ្នកមាន​សារៈ​សំំ​ខាន់​ណាស់​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ ឬ​ក្លាយជា​អ្នក​មាននៅ​ថ្ងៃ​មុខ​។ កត្តា​សំខាន់​ក្នុង​ការ​ឆ្លង​ផុត​ឧបសគ្គ​ទាំងនេះ​ចាប់ផ្តើម​ពី​ការ​មាន​ផ្នត់គំនិត​ដែល​ត្រឹមត្រូវ និង​ជៀសវាង​ផ្នត់គំនិត​ដែល​អាច​បំផ្លាញ​ទំនាក់ទំនង​របស់​អ្នក​បាន​។ ខាងក្រោម​គឺជា​ផ្នត់គំនិត​ដែល​អ្នក​ត្រូវ​តែ​ជៀសវាង​៖ ១….

ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស និង​ក្នុង​ការ​ប្រកបការងារ​ងាយ​នឹង​បង្ក​ជា​ជម្លោះ​រវាង​មនុស្ស​និង​មនុស្ស​ណាស់​។ ប៉ុន្តែ​ការ​កសាង និង​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ទាំង​ក្នុង និង​ក្រៅ​ស្ថាប័ន​ការងារ​របស់​អ្នកមាន​សារៈ​សំំ​ខាន់​ណាស់​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ ឬ​ក្លាយជា​អ្នក​មាននៅ​ថ្ងៃ​មុខ​។

កត្តា​សំខាន់​ក្នុង​ការ​ឆ្លង​ផុត​ឧបសគ្គ​ទាំងនេះ​ចាប់ផ្តើម​ពី​ការ​មាន​ផ្នត់គំនិត​ដែល​ត្រឹមត្រូវ និង​ជៀសវាង​ផ្នត់គំនិត​ដែល​អាច​បំផ្លាញ​ទំនាក់ទំនង​របស់​អ្នក​បាន​។ ខាងក្រោម​គឺជា​ផ្នត់គំនិត​ដែល​អ្នក​ត្រូវ​តែ​ជៀសវាង​៖

១. មនុស្ស​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ដែល​ពួក​គេ​ចូល​ចិត្ត
ជាក់ស្តែង វា​ងាយ​ក្នុង​ការ​និយាយ​គ្នា​ជាមួយនឹង​មនុស្ស​ដែល​អ្នក​ចូល​ចិត្ត​ពិតមែន​។ ប៉ុន្តែ​ការ​ប្រកាន់​ផ្នត់គំនិត​នេះ​នឹង​ដាក់​កម្រិត​លើ​អ្នក​ទៅ​វិញ​ព្រោះ​ការ​រាប់អាន​តែ​មនុស្ស​ដែល​អ្នក​ចូល​ចិត្ត​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​រៀនសូត្រ និង​ធ្វើ​ឲ្យ​អ្នក​មិន​មានគំនិត​ទូលំទូលាយ​។ អ្នក​ត្រូវ​តែ​បញ្ឈប់​ខ្លួន​ក្នុង​ការ​វាយតម្លៃ​លើ​អ្នក​ដទៃ និង​ព្យាយាម​ធ្វើ​ជា​មនុស្ស​ដែល​ពូកែ​ឆ្ងល់ ជា​ពិសេស​គឺ​ឆ្ងល់​ពី​មនុស្ស​ដែល​ខុស​ពី​អ្នក​។
នរណា​ៗ​ក៏​មានរឿង​ផ្ទាល់ខ្លួន​ដែល​បាន​ឆ្លង​ផុត​កន្លង​មក​ដែរ​។ អ្នក​គួរតែ​ចាត់​ទុក​ពួក​គេ​ដូច​ជា​សៀវភៅ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ និង​ព្យាយាម​យល់​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ប្រកាន់ខ្ជាប់​នូវ​ជំនឿ​អ្វីមួយ និង​អ្វី​ដែល​ពួក​គេ​ភ័យ​ខ្លាច​។

២. ការ​វាយតម្លៃ​អ្នក​ដទៃ
មនុស្ស​មាន​ទម្លាប់​ក្នុង​ការ​វាយតម្លៃ​អ្នក​ដទៃ​ដោយ​យោង​តាមតែ​អ្វី​ដែល​ពួក​គេ​មើលឃើញ​ក្នុង​មួយ​ពព្រិច​ភ្នែក​។ ពួក​យើង​មើលទៅ​អ្នក​ដទៃ​តាម​អ្វី​ដែល​ខ្លួន​ចង់​មើលឃើញ និង​លាប​ពណ៌​ឲ្យ​ពួក​គេ​ទាំង​ដែល​ខ្លួន​មិន​ទាន់​ស្គាល់​ពួក​គេ​ច្បាស់​។
អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ​ការ​ព្យាយាម​ស្តាប់ និង​យល់​ពី​ចិត្ត​របស់​អ្នក​ដទៃ​។ អ្នក​ត្រូវ​តែ​ស្តាប់​អ្នក​ដទៃ​ដោយ​មាន​គោលបំណង​ក្នុង​ការ​យល់​ដឹង​បន្ថែម ឬ​គាំ​ត្រ​ពួក​គេ មិនមែន​ដើម្បី​វាយតម្លៃ​ពួក​គេ​ឡើយ​។

៣. ជម្លោះ​គឺ​មិនល្អ​ទេ
មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ជៀសវាង​ជម្លោះ​។ តាំងពី​តូច​មក ឪពុក​ម្តាយ​តែងតែ​ទូន្មាន​កូន​ៗ​ឲ្យ​ជៀសវាង​ការ​ឈ្លោះ​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ ប៉ុន្តែ​ជម្លោះ​មួយ​ចំនួន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ភាព​ជោគជ័យ​របស់​មនុស្ស​។ ជម្លោះ​ដែល​វិជ្ជមាន​គឺជា​ជម្លោះ​ដែល​ទាក់ទិន​នឹង​ការ​ទទួលស្គាល់​ពី​ការ​ពិត​ដែល​ប្រហែលជា​មិនល្អ និង​អារម្មណ៍មិនល្អ​មួយ​ចំនួន រួច​យក​វា​មក​និយាយ​ពិភាក្សា​គ្នា និង​សម្របសម្រួល​គ្នា​ទៅ​វិញ​ទៅ​មក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ