ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ប្រើប្រាស់​ប្រព័ន្ធ​Bluetooth​ក្នុង​រថយន្ត​Range Rover សេ​រ៊ី​ថ្មី

8 ឆ្នាំ មុន

គ្រប់​ម៉ូ​ដែល​ស៊េរី​ថ្មី​របស់ Range Rover មាន​បំពាក់​មក​ជាមួយ​ដោយ​ឧបករណ៍​ដែល​មាន​សមត្ថភាព​អាច​ប្រើប្រាស់​បណ្តាញ Bluetooth បាន ។ Bluetooth ក្នុង​រថយន្ត​វា​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ

គ្រប់​ម៉ូ​ដែល​ស៊េរី​ថ្មី​របស់ Range Rover មាន​បំពាក់​មក​ជាមួយ​ដោយ​ឧបករណ៍​ដែល​មាន​សមត្ថភាព​អាច​ប្រើប្រាស់​បណ្តាញ Bluetooth បាន ។ Bluetooth ក្នុង​រថយន្ត​វា​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ Sync ដែល​អាច​ភ្ជាប់ Bluetooth ពី​ទូរស័ព្ទ​ដៃ​ជាមួយនឹង Bluetooth របស់ Rang Rover ។ នៅ​ពេល​ដែល​អ្នក​ហៅ​ឬ​ទទួល​ទូរស័ព្ទ ស្តាប់​ឮ​និង​និយាយ​សន្ទនា​តាម​រយៈ​ប្រព័ន្ធ​បំពង​សំ​ទ្បេ​ង (Speaker) ក្នុង​រថយន្ត​បាន ។

ព័ត៌មាន​ពី​អត្តសញ្ញាណ (ID) របស់​អ្នក​ហៅ​ទូរស័ព្ទ​ចូល​មក​ត្រូវ​បាន​លោត​បង្ហាញ​នៅ​លើ​អេ​ក្រង់​តាប់​ទ្បូ​រថយន្ត ហើយ​អ្នក​អាច​ហៅ​ទូរស័ព្ទ​ចេញ ឬ​ក៏​ទទួល​ដោយ​ប្រើប្រាស់​ប៊ូ​តុង​ដែល​ស្ថិត​នៅ​លើ​ចង្កូតរថយន្ត ដោយ​ពុំ​ចាំបាច់​ពន្លែង​ដៃចង្កូត​ចោល​ទ្បើ​យ ។

សេចក្តីណែនាំ​ពី​វិធី​ប្រើប្រាស់​ប្រព័ន្ធ Bluetooth ក្នុង​រថយន្ត Range Rover ៖

១-​ដាក់​ភ្ជាប់​ទូរស័ព្ទ​អ្នក​ឱ្យ​ស្គាល់​ជាមួយ​រថយន្ត Range Rover នោះ​ដោយ​បើក Locate mode នៃ​គ្រឿង​ទទួល​ទាំង​ពីរ ហើយ​ទុក​ឱ្យ​វា​ស្គាល់គ្នា ។   

២-​ធ្វើការ​ហៅ​ទូរស័ព្ទ​ចេញ​ដោយ​ចុច​ប៊ូ​តុង​នៅ​លើ​ដៃចង្កូត​រថយន្ត​ដែល​មាន​សញ្ញា​រូប​ទូរស័ព្ទ​នោះ​រថយន្ត​នឹង​និយាយ​ថា «Phone» លេខ​ប៉ុន្មាន​ដែល​អ្នក​ហៅ​ចេញ ហើយ​បញ្ចូល​លេខ​ឬ​ឈ្មោះ​អ្នក​ដែល​ចង់​ហៅ​ទូរស័ព្ទ​ចេញ​ទៅ​នោះ​។ ប្រសិនបើ​មនុស្ស​ដែល​អ្នក​ចង់​ហៅ​ចេញ​ទៅ​តម្រូវ​ឱ្យ​ចុច​លេខ ព្រោះ​ពុំ​មាន​ក្នុង​ប​ញ្ចី​ដែល​ថត​ទុក​អ្នក​ចាំបាច់ ត្រូវ​តែ​និយាយ​ថា «Area Code» ហើយនឹង​លេខ​ទូរស័ព្ទ​តែ​ម្តង ។

៣-​ផ្តាច់​ការ​ហៅ​ចេញ​ដោយ​ធ្វើ​ទ្បើ​ង​នៅ​ពេល​អ្នក​ចុច​លើ​ការ​គ្រប់គ្រង​ចង្កូត​ម្តងទៀត​ជាមួយនឹង​រូប​ទូរស័ព្ទ​នៅ​លើ​នោះ ។

៤-​ឆ្លើយ​តប​នឹង​ការ​ហៅ​ចេញ​(​សន្ទនា​) ដោយ​ដំបូង​ទ្បើ​យ​ក្រ​ទ្បេ​ក​មើលទៅ​លើ ID អ្នក​ហៅ​ចូល​លើ​អេ​ក្រង់​តាប់​ទ្បូ ។ នៅ​ពេល​អ្នក​សម្រេចចិត្ត​ឆ្លើយ​តប ឬ​លើក​ទូរស័ព្ទ​ចុច​ប៊ូ​តុង​លើ​ចង្កូត​ដែល​មាន​សញ្ញា​រូប​ទូរស័ព្ទ​លើ​នោះ​ជា​ការ​ស្រេច ៕