ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នឹង​ជួយ​ជា​អង្ករ​ដល់​អ្នក​រង​គ្រោះ​រញ្ជួយ​ដី​នៅ​នេ​ប៉ា​ល់

8 ឆ្នាំ មុន

បាងកក ៖ នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ច័ន្ទ​អ៊ូ​ឆា បាន​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​តែ​ពិនិត្យ​យ៉ាង​ដិត​ដល់​ក្នុង​ស្ថានភាព​គ្រោះ​ធម្មជាតិ​រញ្ជួយ​ផែនដី​នៅ​ប្រទេស​នេ​ប៉ា​ល់ ខណៈ​ពេល​កិច្ច

បាងកក ៖ នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ច័ន្ទ​អ៊ូ​ឆា បាន​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​តែ​ពិនិត្យ​យ៉ាង​ដិត​ដល់​ក្នុង​ស្ថានភាព​គ្រោះ​ធម្មជាតិ​រញ្ជួយ​ផែនដី​នៅ​ប្រទេស​នេ​ប៉ា​ល់ ខណៈ​ពេល​កិច្ចសង្គ្រោះ​ក្នុង​កម្រិត​មួយ​អាច​ផ្ដល់​ឱ្យ​ដល់​ប្រជាជាតិ​ថៃ ។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បែប​នេះ​មុន​នឹង​ចាក​ចេញពី​អាកាសយានដ្ឋាន​យោធា​នៅ​Don Muang ក្រុង​បាងកក​ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៦ ឆ្នាំ​២០១៥ នៅ​ក្រុង​គូ​ឡ​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​សី​ុ ។

មួយវិញទៀត លោក​ប្រា​យុទ្ធ បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​ត្រៀម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​រាប់​បញ្ចូល​សមាជិក​វិទ្យាស្ថាន​កណ្ដាល​ផ្នែក​វិទ្យាសាស្ត្រ​ដើម្បី​ជួយ​ដល់​អ្នក​នៅ​រស់រាន​មានជីវិត​ក្នុង​គ្រោះ​មហន្តរាយ​នោះ ។ លើស​ពី​នេះ​ទៅ​ទៀត​រដ្ឋាភិបាល​ថៃ​នឹង​ជួយ​ថវិកា និង​អង្ករ​ប្រហែលជា​៣០០​ទៅ​៥០០​តោន​ដល់​ជន​រង​គ្រោះ​ក្នុង​គ្រោះ​ធម្មជាតិ​នោះ ។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ តាម​ទិន្នន័យបឋម​ពី​ក្រសួងការបរទេស​បានឱ្យ​ដឹង​ថា និស្សិត​និង​អ្នកធ្វើការ​ប្រមាណ​ជា​៣០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សុវត្ថិភាព​នៅ​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ ៕