ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ម្នាក់​​ធ្លាក់​ពី​លើ​អគារ​ជាន់​ទី​៧​បោក​ក្បាល​ស្លា.ប់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​សំណង់​ម្នាក់​បាន​​​ធ្លាក់​ពីលើ​អគារ​ផ្ទះ​ជួលកំពុង​សាង​សង់​​ជាន់​ទី​៧មក​ដី​បោក​ក្បាល​ស្លា.ប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ដោយ​សារ​ដាច់​ខ្សែ​យោង​ពាក់​ចង្កេះ ខណៈ​ពេល​កំពុង​វាយ​ក្តារ​ពុម្ព​ដើម្បី​ចាក់​សរសឡើង​ទៅជាន់​ទី​៨ ។

រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​សំណង់​ម្នាក់​បាន​​​ធ្លាក់​ពីលើ​អគារ​ផ្ទះ​ជួលកំពុង​សាង​សង់​​ជាន់​ទី​៧មក​ដី​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ដោយ​សារ​ដាច់​ខ្សែ​យោង​ពាក់​ចង្កេះ ខណៈ​ពេល​កំពុង​វាយ​ក្តារ​ពុម្ព​ដើម្បី​ចាក់​សរសឡើង​ទៅជាន់​ទី​៨ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៨ មេសា ២០១៥ នៅ​ចំណុច​ការ​ដ្ឋាន​សំណង់​ផ្ទះ​ជួល​នៅ​អគារ​លេខ​៤១ ស្ថិត​ក្នុង​ភូមិ​ទី​៣ ផ្លូវ​លេខ​៣៧២ សង្កាត់​បឹង​សាឡាង​។

ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ហួន ពេទ្យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ដូន​ទៃ​ ឃុំ​ទ្រា ស្រុក​សំរោង ខេត្ត​តាកែវ​ ។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​​កម្មករ​សំណង់​រង​គ្រោះ​បានវាយ​ក្តា​រ​ពុម្ព​ដើម្បី​ចាក់​សរស​ឡើង​ជាន់​ទី​៨​ ខណៈ​ពេល​កំពុង​ធ្វើ​ការ​ស្រាប់​តែ​ដាច់​ខ្សែយោង​ពាក់​ចង្កេះ​ធ្លាក់​មក​ក្រោម​បោក​ក្បាល​ស្លាប់​តែ​ម្តង​។

គួរ​បញ្ជាក់​ថា សំណង់​ខាង​លើ​នេះសាង​សង់​បាន​៧​ជាន់​ហើយ​ ហើយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវឡើយ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព