ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេស​ចរណ៍​ជា​មាស​បៃ​តង ​និង​ជួយឱ្យ​ប្រជាពលរដ្ឋ​មានជីវ​ភាព ​ប្រសើរ​ឡើង

13 ឆ្នាំ មុន

ខេត្តកោះកុង ៖ លោករស់ រ៉េន រដ្ឋ​លេខា​ធិការ​​ តំណាងឱ្យ​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ បានអញ្ជើញ​​ចូល​រួមជា​អធិបតី​ក្នុង​ពិធី​មិទ្ទិញអប​អរសា​ទរ ទិវា​ទេសចរណ៍​ពិភព​លោក​លើក​ទី៣១ ​កាល​ពីថ្ងៃទី២៨ កញ្ញា ឆ្នាំ​២០១០ នៅ​សហគមន៍​ពាម​ក្រសោម ខេត្ត​កោះ​កុង ​ដែល​​មាន​សមាជិក សមា​ជិកា សហគមន៍​ចូល​រួម​ចំនួន​៤៧៩​នាក់ ។ លោកជុត ទិត ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ និង​ជា​ប្រធាន​សហគមន៍​ពាមក្រសោម​ បានឱ្យ​ដឹង​ថា សហគមន៍​គំរូ

ខេត្តកោះកុង ៖ លោករស់ រ៉េន រដ្ឋ​លេខា​ធិការ​​ តំណាងឱ្យ​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ បានអញ្ជើញ​​ចូល​រួមជា​អធិបតី​ក្នុង​ពិធី​មិទ្ទិញអប​អរសា​ទរ ទិវា​ទេសចរណ៍​ពិភព​លោក​លើក​ទី៣១ ​កាល​ពីថ្ងៃទី២៨ កញ្ញា ឆ្នាំ​២០១០ នៅ​សហគមន៍​ពាម​ក្រសោម ខេត្ត​កោះ​កុង ​ដែល​​មាន​សមាជិក សមា​ជិកា សហគមន៍​ចូល​រួម​ចំនួន​៤៧៩​នាក់ ។ លោកជុត ទិត ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ និង​ជា​ប្រធាន​សហគមន៍​ពាមក្រសោម​ បានឱ្យ​ដឹង​ថា សហគមន៍​គំរូ​របស់លោកជាកន្លែង​ទាក់​ទាញ​ទេស​ចរ ​បាន​យ៉ាង​ច្រើន​ ជាក់​ស្តែង​នៅ​៨​ខែដើមឆ្នាំ​២០១០នេះ មាន​ភ្ញៀវ​ទេសចរចំនួន៣១.៨៥២​នាក់ ដែល​ធ្វើ​ឱ្យ​សហ​គមន៍​បាន​ទទួល​ចំណូល សរុប​ចំនួន​៩៩.៤៧១.០០០រៀល ធ្វើឱ្យ​សហ​គមន៍​ពាម​ក្រសោមមាន​ការ​​អភិវឌ្ឍ​លឿន​ទៅ​មុខ និងមាន​ការ​ចូល​រួម​ពី​ប្រជា​​សហគមន៍​ទាំង​មូល​ដោយ​កាត់បន្ថយ​ភាព​ក្រីក្រ​ក្នុង​សហ​គមន៍​ រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​ ព្រម​ទាំង​​បាន​លើកស្ទួយ​ការ​ការ​ពារ​ប្រព័ន្ធ​អេកូឡូហ្ស៊ី ថែ​រក្សា​​ជីវ​ចំរុះ​ព្រៃភ្នំ  ទឹកជ្រោះ​​ សមុទ្រ កោះ​ ស្ទឹង ព្រែក ព្រៃកោង​កាង ផ្កា​ថ្ម​ ស្មៅ​សមុទ្រ សត្វព្រៃ មច្ឆជាតិ​ ដែល​ជាទីពឹង​ អាស្រ័យ​របស់​មនុស្ស​ជាតិផង​ដែរ ។

លោក​រស់ រ៉េន​ បាន​អាន​សារ​លិខិត​របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​អប​អរ​សាទរ​ទិវា​ទេស​ចរណ៍​ពិភពលោក​លើក​ទី៣១ ក្រោម​ប្រធានបទ «ទេស​ចរណ៍​ និង ជីវ​ចំរុះ» ដែល​ជា​និច្ច​កាលសម្តេច​​អគ្គមហាសេ​នា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បាន​ចាត់​ទុក​វិស័យ​ទេស​ចរណ៍​កម្ពុជា ជា​វិស័យ​អា​ទិ​ភាព​មួយក្នុង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី២ ក្នុង​អាណត្តិ​ទី៤នេះ ។ ដោយ​ចាត់​ទុក​វិស័យទេសចរណ៍​ជា​មាស​បៃ​តង​ មាន​តួ​នាទីដ៏​សំខាន់​ក្នុង​ការ​ធ្វើឱ្យ​ប្រសើរ​រឡើង​នូវ​កំរិត​ជីវ​ភាពរស់នៅ​របស់ប្រជាពលរដ្ឋ​ ជាពិសេស​សហគមន៍​មូល​ដ្ឋាន​នៅ​តាម​គោល​ដៅ​ទេស​ចរណ៍ ។​ ការ​អភិវ​ឌ្ឍវិស័យទេស​ចរណ៍​ប្រកប​ដោយ​និរន្ត​រ​ភាព និងការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដែល​មានការ​គិត​គូរ​ដល់​ការការពារ​ជីវចំរុះ​​និង​បរិស្ថាន​ មាន​សារសំខាន់​ក្នុង​ការធានា​ឱ្យ​បាន​អភិ​វឌ្ឍន៍​រយៈ​ពេល​យូរ​អង្វែង ។

យើង​ត្រូវបន្ត​ការ​ចូល​រួម​យ៉ាង​សកម្ម​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ ​​ក្នុង​ការ​ថែរក្សា​សម្បត្តិ​វប្ប​ធម៌ ការ​ពារ​បរិស្ថាន​ ជំរុញ​បង្កើន​ គុណ​ភា​ពផលិត​ផល និងសេវាកម្មទេសចរ​ណ៍​រក្សា​សន្តិ​សុខ​ សុវត្ថិ​ភាព​ទេ​សចរណ៍​ រក្សា​ភាព​ញញឹម​រួស​រាយ​រាក់​ទាក់​ជា​ប្រពៃណី​របស់​ប្រជា ពល​រដ្ឋ​យើង ធ្វើ​បដិសណ្ឋារកិច្ច​ភ្ញៀវ​យ៉ាងកក់ ក្តៅ​ក្នុង​ស្មារតី​សហប្រតិបត្តិ​ការ​ល្អ​ ពិសេស​ចូល​រួម​ឱ្យ​បាន​កាន់​តែ​ខ្លាំង​ក្លា ​ដល់​ចលនា​ប្រឡង​ប្រណាំង «ទី​ក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ» ដើម្បី​ធ្វើឱ្យ​កម្ពុជា​ស័ក្តិ​សម​ជា​ព្រះ​រា​ជាណាចក្រ​អច្ឆរិយៈ​ ​និង​ក្លាយ​ជាគោលដៅ​ទេ​សចរណ៍ ​ដ៏​ទាក់​ទាញ​មួយ​ក្នុងតំបន់ និង​សាកលលោកប្រកប​ដោយ​លក្ខណៈអន្តរជាតិ ហើយ​ផ្តល់​រូប​ភាព​កក់​ក្តៅ​បំផុត​​ដល់ទេសចរ ។ ​លោក​តំណាង​ឱ្យ​សាលា​ខេត្ត លោក​តំណាង​ឱ្យ​មន្ទីរ​បរិស្ថាន​ និងលោកប៊ុន បៀវ ប្រធាន​មន្ទីរ​​ទេស​ចរណ៍​ខេត្ត​កោះ​កុង​ ធ្វើ​ចំណាប់​អារ​ម្មណ៍​ប្តេជ្ញា​​ជំរុញសហគមន៍​ពាម​ក្រសោម ខេត្ត​កោះ​កុង ដោយ​អនុវត្ត​តាម​គោលនយោ​បាយ​របស់​រាជរដ្ឋា​ភិបាល​​ជំរុញ​ការ​ងារ​សហគមន៍​ឱ្យ​បាន​កាន់​តែ​ខ្លាំង​ក្លា «ទេសចរណ៍​ដើម្បី​យើង​ទាំង​អស់​គ្នា​យើង​ទាំង​អស់​គ្នា​ដើម្បី​ទេ​សច​រណ៍» ​ក្នុងបំណង​ការពារ​ជី​វចំរុះ​ក្នុងតំបន់​ពាម​ក្រសោម ខេត្ត​កោះ​កុងដ៏​ប្រណីត​យើង​នេះ ៕