ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាវិថី​ឈ្នះ​ឈ្នះ​​និង​ផ្លូវជាតិ​លេខ​៣ មិន​ធ្លាប់​លិច​​សោះ តែ​ឥឡូវ​ទឹក​ជន់​លិច​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​មហាវិថី​ឈ្នះ​ឈ្នះ​ហៅ​ផ្លូវ​អូ​ដឹ​ម​កប់​ស្រូវ​ដែល​កាលពី​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​មិន​ដែល​ជួប​បញ្ហា​លិច​ទឹក​សោះ​នោះ ស្រាប់តែ​ចូល​មក​ដល់​ក្នុង​ឆ្នាំ​២០២០​នេះ ត្រូវ​បាន​ទឹកជំនន់​ទឹកភ្លៀង​វាយ​លុប​ណ្ដា​ល​ឲ្យ​ជន់​លិច​ប្រវែង​ជិត​២​គីឡូម៉ែត្រ​ដោយ​កន្លែង​ខ្លះ​លិច​ជ្រៅ​ត្រឹម​ភ្លៅ​និង​កន្លែង​ខ្លះ​លិច​ត្រឹម​ជង្គង់ ហើយ​ជា​ហេតុ​ធ្វើ​ឲ្យ​មាម​ការ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​។ តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​នេះ​ត្រូវ​បាន​ទឹក​ជន​លិច​រយៈពេល​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ គឺ​ចាប់ពី​ត្រឹម​ចំណុច​ជិត​រោងចក្រ​ផលិត​ស្បែកជើង ស្ថិត​នៅ​ក្នុងភូមិ​ជង្រុក…

រាជធានី​ភ្នំពេញ​ ៖ ​មហាវិថី​ឈ្នះ​ឈ្នះ​ហៅ​ផ្លូវ​អូ​ដឹ​ម​កប់​ស្រូវ​ដែល​កាលពី​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​មិន​ដែល​ជួប​បញ្ហា​លិច​ទឹក​សោះ​នោះ ស្រាប់តែ​ចូល​មក​ដល់​ក្នុង​ឆ្នាំ​២០២០​នេះ ត្រូវ​បាន​ទឹកជំនន់​ទឹកភ្លៀង​វាយ​លុប​ណ្ដា​ល​ឲ្យ​ជន់​លិច​ប្រវែង​ជិត​២​គីឡូម៉ែត្រ​ដោយ​កន្លែង​ខ្លះ​លិច​ជ្រៅ​ត្រឹម​ភ្លៅ​និង​កន្លែង​ខ្លះ​លិច​ត្រឹម​ជង្គង់ ហើយ​ជា​ហេតុ​ធ្វើ​ឲ្យ​មាម​ការ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​។

តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​នេះ​ត្រូវ​បាន​ទឹក​ជន​លិច​រយៈពេល​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ គឺ​ចាប់ពី​ត្រឹម​ចំណុច​ជិត​រោងចក្រ​ផលិត​ស្បែកជើង ស្ថិត​នៅ​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ដល់​ត្រង់​ចំណុច​អតីត​ប្លុក​ក្រសាំងផ្អែម កែ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ផ្លូវ​នេះ​មាន​ចរាចរ​ណ៍​មមា​ញឹក​ខ្លាំង​ណាស់​ ហើយ​សម្បូរទៅ​ដោយ​រថយន្ត​ធន់​ធ្ងន់​បើក​ឆ្លងកាត់​ទៅ​មក​ជាប់​មិន​ដាច់​ ជា​ពិសេស​រថយន្ត​ដឹក​កុងតឺន័រ​តែ​ម្ដង ជា​ហេតុ​នាំ​ឲ្យ​មានការ លំបាក​ដល់​អ្នក​ជិះ​ម៉ូតូ​គ្រប់​ៗ​គ្នា​។

ប្រភព​ដដែល​បាន​បន្ត​ថា ច្រើន​ឆ្នាំ​មក​ហើយ​កំណាត់​មហាវិថី​ខាងលើ​មិន​ដែល​ទទួល​រង​នូវ​ការ​លិច​ទឹក​បែប​នេះ​ទេ ដោយ​កាល​ណោះ​នៅ​សល់​ស្រែ ថ្លុក​ត្រពាំង​ច្រើន​ដែល​ចាត់​ទុក​ថា​ជា​អាង​ទឹកធម្មជាតិ​សម្រាប់​ស្តុក​ទឹក​នៅ​រដូវវស្សា​បាន ។​ ប៉ុន្តែ​ក្រោយមក​តំបន់​ដែល​មាន​ស្រែ ថ្លុក ត្រពាំង​ទាំងនោះ​ត្រូវ​បាន​ចាក់​ដី​លុប​ក្លាយទៅជា​បុរី​ផ្ទះល្វែង ឬ​ទីតាំង​ពុះ​ដី​ឡូ​ត៌​អស់​បាត់​ទៅ​ហើយ សូ​ម្បី​តែ​ប្រឡាយ​មួយ​ចំនួន​ត្រូវ​បាន​ជំនួស​ដោយ​លូ​ដែរ​ព្រោះ​នេះ​គឺជា​ការ​អភិវឌ្ឍន៍​។

សូម​បញ្ជាក់​ថា ក្រោយ​ពី​ភ្លៀង​បាន​ធ្លាក់​រាល់​ថ្ងៃជា​ពិសេស​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលា មិន​ត្រឹមតែ​នៅ​មហាវិថី​ឈ្នះ​ឈ្នះ​ហៅ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​នេះ​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​ទឹក​លិច​ជា​នោះ​សូ​ម្បី​តែ​នៅ​តាម​តំបន់​ជា​ច្រើន​ទៀត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំ​បូល​និង​ដង្កោ​ក៏​ត្រូវ​បាន​ទឹក​ជន​លិច​ដែរ ។​កន្លែង​ខ្លះ​មិន​ធ្លាប់​លិច​ឬ​ក៏​លិច​បន្តិចបន្តួច​កាលពីមុន​នោះ​ស្រាប់តែ​ឥឡូវ​ឆ្នាំ​២០២០​នេះ​បាន​ជន់​លិច​និង​លិច​ខ្លាំង​ទៀត​ផង​។

​ដោយឡែក​កំណាត់​ផ្លូវជាតិ​លេខ​៣​ត្រង់​ចំណុច​ស្ថា​នីយ​​ប្រេងឥន្ធនៈ​​មួយកន្លែង​ ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ត្រូវ​បាន​ទឹក​ជន់​លិច​វែង​ដែរ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរ ហើយ​មាន​អ្នក​ជិះ​ម៉ូតូ​ខ្លះ​បាន​ដួល​និង​ម៉ូតូ​មួយ​ចំនួន​បាន​រលត់​ម៉ា​ស៊ី​ន​ថែម​ទៀត​ផង ហើយ​ប្រសិនបើ​មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​មិន​ឈប់​រាល់ថ្ងៃ​ទៀត​នោះ​ទឹក​មិន​ត្រឹមតែ​អត់​ស្រក​ទៅ​វិញ​ប៉ុណ្ណោះ​ទេ តែ​ធ្វើ​ឲ្យ​មានការ​លិចលង់​ក៏​កាន់តែ​កើនឡើង​ខ្លាំង​ថែម​ទៀត​មិន​ខាន​ឡើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ