ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ​អ្នកគ្រូ​ស្ម័គ្រចិត្ត និង​​សិស្ស​​ជិត​៥០០​នាក់​ទទួល​ការ​បំប៉ន​ត្រៀម​ប្រឡង​​បាក់​ឌុ​ប

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តមណ្ឌលគិរី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្ត និង​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ជិត​៥០០​នាក់ ដែល​ទទួល​ការ​បំប៉ន សម្រាប់​ត្រៀមប្រឡង​បាក់​ឌុ​ប ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរ​អប់រំ​យុវជន…

ខេត្តមណ្ឌលគិរី ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តមណ្ឌលគិរី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្ត និង​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ជិត​៥០០​នាក់ ដែល​ទទួល​ការ​បំប៉ន សម្រាប់​ត្រៀមប្រឡង​បាក់​ឌុ​ប ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តមណ្ឌលគិរី។

លោក ឈឹ​ម កាន ប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត បានឱ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត ជា​រៀង​រាល់​ឆ្នាំ ស​.​ស​.​យ​.​ក​ខេត្ត តែងតែ​សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត និង​មានការ​គាំទ្រ​ពី​សប្បុរសជន​នានា ដើម្បី​រៀបចំ​វគ្គ​បំប៉ន់​ដល់​សិស្សានុសិស្ស ឲ្យ​មានការ​យល់​ដឹង​បន្ថែម ដើម្បី​ជា​មូលដ្ឋាន ក្នុង​ការ​ប្រឡង​ទទួល​បាន​ជោគជ័យ​។

លោក ឈឹ​ម កាន បញ្ជាក់​ថា ក្នុង​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មកនេះ ដែល​រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាតិ​ឲ្យ​សិស្ស​រៀន​នៅ​សាលា ព្រោះ​ប្រទេស​កម្ពុជា កំពុង​រង​នូវ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​១៩ តែ​ទោះជា​យ៉ាងនេះ​ក៏​ដោយ ក៏​សាលា និង​សិស្ស នៅ​តែ​ទាក់ទង​គ្នា​ជា​ប្រចាំ តាម​រយៈ​ការ​រៀន​តាម​អន​ឡាញ និង​ការ​ផ្ដល់​មេរៀន​រៀង​រាល់​ស​ប្ដា​ហ៍​ឲ្យ​សិស្ស​រៀន​នៅផ្ទះ​។

លោក ឈឹ​ម កាន បាន​ជំរុញ​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ត្រៀមប្រឡង​បាក់​ឌុ​ប​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ និង​ចូល​រៀន​វគ្គ​បំប៉ន​នេះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា និង​ជូនពរ​ដល់​ប្អូន​ៗ ប្រឡង​ជាប់​ទទួល​​បាន​និទ្ទេស​ល្អ​គ្រប់​ៗ​គ្នា សម្រាប់​មុខមាត់​ខេត្ត សាលារៀន ក៏​ដូច​ជា​ក្រុម​គ្រួសារ និង​ចូល​រួម​​បង្ការ ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

តាម​ការ​បញ្ជាក់​របស់​លោក ទឹម សង្វាត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជាង​១​ខែ​កន្លង​មកនេះ ដែល​សាលារៀន​នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី បាន​ដំណើរការ​ឡើង​វិញ បន្ទាប់​ពី​ខកខាន​ផ្ដល់​ការ​រៀនសូត្រ ដោយ​ផ្ទាល់​ក្នុង​សាលា​ជា​ច្រើន​ខែ ហើយ​ការ​បើក​ដំណើរការ​ឡើង​វិញ​នេះ គឺ​ផ្ដោត​លើ​សិស្ស​ថ្នាក់​ទី​១២ និង​សិស្ស​ថ្នាក់​ទី​៩ ដែល​ត្រៀម ប្រឡង​នៅ​ចុងឆ្នាំ​នេះ​។

លោក បន្ថែម​ថា ចំពោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២១ ខែធ្នូ ឆ្នាំ​២០២០ មាន​បេក្ខជន បេ​ក្ខ​នារី សរុប​ចំនួន​៤៧១​នាក់ ស្រី​២៥៧​នាក់ ក្នុង​នោះ មាន​ពីរ​មណ្ឌល​ប្រឡង មណ្ឌល​ថ្នាក់​វិទ្យាសាស្ត្រ ចំនួន ២​បន្ទប់ សិស្ស​សរុប​ចំនួន ៤៨​នាក់ ស្រី​៣០​នាក់ និង​មណ្ឌល​វិទ្យាសាស្ត្រ​សង្គម​ចំនួន ១៧​បន្ទប់ សិស្ស​សរុប ៤២៣​នាក់ ស្រី ២២៧​នាក់ ហើយ​សិស្សានុសិស្ស​ដែល​មក​តាម​បណ្តា​ស្រុក គឺ​តម្រូវ​ឲ្យ​ប្រឡង​នៅ​វិទ្យាល័យ​ហ៊ុន​សែន​មណ្ឌលគិរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ