ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata ត្រូវបានប្រកាសសម្រាប់អតិថិជនរបស់ខ្លួនដើម្បីជួយដល់ពលរដ្ឋរងគ្រោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ខែតុលា ឆ្នាំ ២០២០ ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិ…

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ខែតុលា ឆ្នាំ ២០២០ ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិ បត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនបានបង្កើតមូលនិធិជួយសង្គ្រោះពលរដ្ឋរងគ្រោះទឹកជំនន់ ដើម្បីផ្ដល់ឱកាសដល់អតិថិជនរបស់ខ្លួន អាចចូលរួមបរិច្ចាគថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងទទួលរងការបំផ្លិចបំផ្លាញពីគ្រោះទឹកជំនន់នៅទូទាំងប្រទេសនាពេលថ្មីៗនេះ ។

គ្រាន់តែចុច *2020*50# ហើយចុចបញ្ចូនលើទូរស័ព្ទដៃរបស់ពួកគេ អតិថិជន Smart អាចបរិច្ចាគ 50សេន ឬពួកគេអាចបរិច្ចាគ ១ដុល្លារដោយចុចគ្រាន់តែចុច *2020*100 # និង ចុចបញ្ចូន ។ ចំពោះជំនួយបរិច្ចាគប៉ុន្មានដែលនឹងទទួលបានពីអតិថិជន ក្រុមហ៊ុន Smart ក៏នឹងចូលរួមបរិច្ចាគថវិកាស្មើចំនួនប៉ុណ្ណោះផងដែររហូតដល់ចំនួនទឹកប្រាក់ 20ម៉ឺនដុល្លារ ។ ថវិកាបរិច្ចាគទាំងនោះនឹងត្រូវចែកចាយជាសម្ភារចំបាច់ដល់ជនរងគ្រោះតាមរយៈអជ្ញាធរខេត្ត នៅតាមបណ្ដាខេត្តដែលរងគ្រោះខ្លាំងជាងគេបំផុត ។ យ៉ាងហោចណាស់មនុស្សចំនួន ១៦នាក់បានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅកម្ពុជា ចាប់តាំងពីដើមខែតុលា ដែលបណ្តាលមកពីព្យុះត្រូពិច ដែលបានបោកបក់ជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រ សាសន៍ថា ៖ «ដោយប្រទេសកម្ពុជាកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រុម ហ៊ុន Smart នឹងបន្តផ្តល់ជំនួយទៅកាន់ទីកន្លែងដែលទទួលរងទុក្ខខ្លាំងជាងគេបំផុត ។ ការ ផ្តល់ឱកាសដល់អតិថិជនរបស់យើង ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្នបែប នេះនឹងបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់ប្រទេសកម្ពុជាជារួម ។ យើងជឿជាក់យ៉ាងមុតមាំក្នុង ការប្រើប្រាស់ស្មារតីសហគមន៍ និងចិត្តសប្បុរសធម៌របស់អតិថិជនរបស់យើង ដើម្បីផ្តល់ជំ នួយសង្គ្រោះបន្ទាន់ដល់អ្នកដែលត្រូវការបំផុតនៅគ្រាលំបាកនេះ» ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Smart Axiata បានប្រកាសអំពីការបង្កើត មូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ ១៩ ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុ ទៅកាន់ដំណោះ ស្រាយផ្សេងៗដែលអាចជួយដោះស្រាយតម្រូវការបន្ទាន់បំផុតរបស់កម្ពុជាក្នុងកំឡុងពេលមានវិបត្តិជាសកលនេះ ។ កំណើននៃកម្រិតទឹក គឺជាបាតុភូតធម្មជាតិប្រចាំឆ្នាំមួយនៅក្នុង ប្រទេសកម្ពុជា ហើយភាគច្រើននៃកសិករ និងអ្នកនេសាទរបស់ប្រទេសពឹងផ្អែកលើ ទឹក លំនាច និងលំហូររបស់ទឹកបឹង និងទឹកទន្លេ ។ ប៉ុន្តែ នៅឆ្នាំនេះការកើនឡើងនៃកម្រិតទឹក ទទួលរងសម្ពាធធ្ងន់ធ្ងរ ដោយសារភ្លៀងមូសុង ដែលបង្កឱ្យមានការខូចខាតនៅទូទាំង ប្រទេស ។

ដោយមានរាជរដ្ឋាភិបាល និងទីភ្នាក់ងារសង្គ្រោះបន្ទាន់ចូលរួមប្រមូលធនធាន ដើម្បីទប់ ទល់នឹងផលប៉ះពាល់ដោយសារទឹកជំនន់នេះ ឥទ្ធិពលរួមផ្សំពីការបរិច្ចាគជាលក្ខណៈបុគ្គ លតាមលទ្ធភាព ពីអតិថិជនចំនួន ៨ លាននាក់របស់ក្រុមហ៊ុន Smart នឹងផ្ដល់ការគាំទ្រ យ៉ាងខ្លាំងដល់កិច្ចខិតខំនេះ ដើម្បីនាំយកជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងទុក្ខនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពី ក្រុមហ៊ុន Smart Axiata សូមតាមដាន ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart ៖
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះ រាជាណាចក្រកម្ពុជា ។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន មេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំ ជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី ។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមាន ភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជា ណាចក្រកម្ពុជា ។

ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេក វិទ្យា ជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧ ។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បាន រៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី ៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយ បង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត ។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវ បច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន ៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស ។ Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវ សេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន ។ នេះរួម បញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា ៖ ក្រុមហ៊ុន Universal Music ក្រុម ហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន ៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន «លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដ ស្រលាញ់ពេញចិត្ត បំផុត» នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់ លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១,០០០ (មួយពាន់) នាក់ ក្នុង នោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែង ឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង ។ Smart ជីវិតរស់រវើក ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ