ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ឆ្ដោ​ស៊ី​កូន​ឯង តាំងពី​៥​ឆ្នាំ​មុន ថ្មី​ៗ​នេះ​ធ្វើ​រឿង​ដដែល​លើ​កូនស្រី​បង្កើត​ទៀត ជាប់​ឃុំឃាំង

3 ឆ្នាំ មុន

ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ស្រុក​សំបូរ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង ក្រោយ​ពី​ទទួល​ប​ណ្ដឺ​ង​ពី​ម្ដាយ​ជន​រង​គ្រោះ ហើយ​បាន​បញ្ជូន​ជនសង្ស័យ​ជា​ឪពុក ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ…

ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ស្រុក​សំបូរ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង ក្រោយ​ពី​ទទួល​ប​ណ្ដឺ​ង​ពី​ម្ដាយ​ជន​រង​គ្រោះ ហើយ​បាន​បញ្ជូន​ជនសង្ស័យ​ជា​ឪពុក ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ។

ជនសង្ស័យ​ជា​ឪពុក​មានឈ្មោះ ណៃ ច​ន្ថា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ។ ចំណែក​កូនស្រី​រង​គ្រោះ​ឈ្មោះ ម.ព.ជ.រ អាយុ​២០​ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយ​គ្នា ។

យោង​តាម​របាយការណ៍​នគរបាល​បាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ តុលា ២០២០ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កោះ​ខ្ញែរ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ឈុ​ន តឿន អាយុ​៥៤​ឆ្នាំ មាន​ទី​លំ​ភូមិ​ស្វាយចេក ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ ដោយ​បាន​ប្ដឹង​បុរស​ជា​ប្តី​ឈ្មោះ ណៃ ច​ន្ថា អាយុ​៥៧​ឆ្នាំ ថា​បាន​រំលោភ​កូនស្រី​របស់​ខ្លួន អាយុ​២០​ឆ្នាំ ច្រើន​ដង ។

ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​នគរបាល​ស្រុក​សំបូរ បាន​សួរនាំ​បំភ្លឺ​ពី​ជន​រង​គ្រោះ​បន្ថែម និង​នាំ​យក​ទៅ​ពិនិត្យ​នៅ​មណ្ឌល​សុខភាព​សំបូរ បន្ទាប់​មក​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ តែ​ម្ដង ។

លោក ណូ​យ ស៊ី​ថា​ច អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ការ​សួរនាំ ជន​រង​គ្រោះ​បាន​ឆ្លើយ​បំភ្លឺ​ថា អំឡុង​ខែកក្កដា ឆ្នាំ​២០១៥ វេលា​ម៉ោង​៣​រសៀល ខណៈ​នាង​កំពុង​អង្គុយ​រៀន​លើ​ផ្ទះ​ម្នាក់ឯង ស្រាប់តែ​ឪពុក​របស់​ខ្លួន បាន​លើ​មក​ចាប់​ខ្ទប់មាត់ និង​គំរាម​ថា បើ​ស្រែក​អញ​នឹង​សម្លាប់​ចោល បន្ទាប់​មក​ឪពុក​ឈ្មោះ ណៃ ច​ន្ថា បាន​សម្រាត​ខោអាវ រួច​ចាប់រំលោភ​ជន​រង​គ្រោះ​បាន​សម្រេច​ម្តង ហើយ​នាង​សម្រេចចិត្ត​ឈប់​រៀន លុះដល់​អំឡុង​ខែកក្កដា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​ចាក់​ចេញពីផ្ទះ​ទៅ​រៀន​អ៊ុតសក់​នៅ​ក្រុងភ្នំពេញ ។

ក្រោយមក​នាង​បាន​មក​ផ្ទះ​វិញ ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ ស្រាប់តែ​ដល់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២​រសៀល ខណៈ​ជន​រង​គ្រោះ​កំពុង​បញ្ចូល​ភ្លើង​ទូរស័ព្ទ​ក្នុង​បន្ទប់ ស្រាប់តែ​ឈ្មោះ ណៃ ច​ន្ថា បាន​ចូល​ទៅ​ក្នុង​បន្ទប់ ក៏​ចាប់​ខ្ទប់មាត់ ហើយ​គំរាម​ថា បើ​ស្រែក​ឲ្យ​គេ​ដឹង​អញ​នឹង​សម្លាប់​ចោល ។ បន្ទាប់​មក ក៏​ចាប់រំលោភ​កូនស្រី​បាន​សម្រេច​មួយ​ដង​ទៀត​។

បច្ចុប្បន្នករណី​នេះ ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ