ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្ដែង​ អេ​ដ វីនស្រលាញ់គូស្នេហ៍ដោយមិនខ្វល់ពីអតីត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រិ​យ​មិត្ត​មួយ​ចំនួន​ប្រហែលជា​បានដឹង​ហើយ​ថា តារា​សម្តែង​ប្រុស​សង្ហា​សាច់ដុំ​កង់​ៗ លោក អេ​ដ វី​ន បាន​បង្ហាត់​ភ្លើង​ស្នេហ៍​ជាមួយនឹង​គូស្នេហ៍ ដែល​ធ្លាប់​ជា​អតីត​ភរិយា​ម្ចាស់​ផលិតកម្ម LD កាន់តែ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម…

រាជធានី​ភ្នំពេញ​៖ ប្រិ​យ​មិត្ត​មួយ​ចំនួន​ប្រហែលជា​បានដឹង​ហើយ​ថា តារា​សម្តែង​ប្រុស​សង្ហា​សាច់ដុំ​កង់​ៗ លោក អេ​ដ វី​ន បាន​បង្ហាត់​ភ្លើង​ស្នេហ៍​ជាមួយនឹង​គូស្នេហ៍ ដែល​ធ្លាប់​ជា​អតីត​ភរិយា​ម្ចាស់​ផលិតកម្ម LD កាន់តែ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម និង​បង្ហើប​ប្រាប់​មហាជន មាន​គម្រោង​សន្សំ​លុយរៀប​ការ​ជាមួយ​គ្នា​។

ដោយឡែក តារា​ប្រុស​លោក លោក អេ​ដ វី​ន ហាក់​មិន​ខ្វល់អំពី​ប្រ​វិត្ត​របស់​គូស្នេហ៍ បើ​ទោះបីជា នាង​ជា​មេម៉ាយ​កូន ២ ក៏​ដោយ ក៏​តារា​ប្រុស​រូប​នាង តែងតែ​បង្ហោះ​រូបថត​
ស្វី​ត​ៗ យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​គ្នា ដ្បិតតែ​ថ្ងៃ​រៀប​ការ​នៅ​មិន​ទាន់​មាន​ដំណឹង ថា​ពេល​ណា​នោះ​ទេ​។


យ៉ាងណាមិញ ប្រុស​ស្អាត អេ​ដ វី​ន បាន​បង្ហោះ​រូប​ជាមួយ​គូស្នេហ៍​សារ​ជា​ថ្មី ជាមួយនឹង​ការ​សរសេរ​រៀបរាប់​ពី​ទំនាក់ទំនង​ស្នេហ៍​របស់​អ្នក​ទាំង​២ ដែល​ស្រលាញ់​គ្នា​ស្មោះត្រង់ បែប​ចាស់ទុំ មិន​ចាំបាច់​មានផ្ទះ លុយ ឬ​ឡាន​ទំនើប​ថា « ស្រឡាញ់​គ្នា​ចាំបាច់​ទាល់តែ​មាន ផ្ទះ ឡាន មាសប្រាក់ ធ្វើ​អី​ឱ្យ​តែ​មានចិត្ត​ស្មោះត្រង់ យល់ចិត្ត​គ្នា ទុក​គ្នា​ចិត្ត​គ្នា មិន​ក្បត់គ្នា​ទៅ​វិញ​ទៅ​មក​ទៅ​បាន​ហើយ នៅ​មួយ​គ្នា​យក​ទៅ​ណា​អស់​រៀន​ស្រឡាញ់​គ្នា​បែប​ចាស់ចិត្ត​ចាស់​គំនិត​តិច​ទៅ​ណ៎​អូន​ៗ​ណ៎ ចាំ​ដល់​ពេល​ណា​ទៀត Panhchaka June»​។


បន្ទាប់​ពី​សរសេរ​សារ​រៀបរាប់​ពី​រឿង​ស្នេហា​របស់​ខ្លួន​រួច ក៏​មាន​ហ្វេ​ន​ៗ​ជា​ច្រើន លួច​ច្រណែន និង​តារាប្រុសរូបនេះ នៅតែ​បន្ត​រក្សា​ចំណង​ស្នេហ៍​មួយ​នេះ បើ​ទោះបីជា​មានការ​រិះគន់ ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​មេម៉ាយ​ក៏​ដោយ ក៏​អ្នក​ទាំង​២ នៅ​តែ​មាន​គម្រោង​សន្សំ​លុយរៀប​ការ​តាម​ប្រពៃណី​ដដែល ៕

កែសម្រួលដោយ