ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​កងពលតូច​លេខ​៧០ បញ្ជា​ឲ្យ​កងទ័ព​ទាំងអស់​ចុះ​ជួយ​សង្គ្រោះ​​ពលរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ កម្លាំង​ជា​ច្រើន​នាក់​បំពាក់​ដោយ​ឧបករណ៍​សម្ភារៈ​បច្ចេកទេស​របស់​កងទ័ព​ទាំងអស់ និង​កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​៧១១ នៃ​កងពលតូច​លេខ​៧០ បាន​ចេញ​ប្រតិបត្តិការ​អន្តរាគមន៍…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ កម្លាំង​ជា​ច្រើន​នាក់​បំពាក់​ដោយ​ឧបករណ៍​សម្ភារៈ​បច្ចេកទេស​របស់​កងទ័ព​ទាំងអស់ និង​កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​៧១១ នៃ​កងពលតូច​លេខ​៧០ បាន​ចេញ​ប្រតិបត្តិការ​អន្តរាគមន៍ និង​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង រស់នៅ​ក្បែរ​តាម​បណ្តោយ​ស្ទឹង​ព្រែក​ត្នោត ។

ក្រោយ​ពី​មានការ​ជូនដំណឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ អំពី​ស្ថានភាព​កំពស់​ទឹក​កើនឡើង ហើយ​បញ្ជាក់​ថា ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត បាន​និង​កំពុង​ប្រឈម​ការ​បាក់​ដោយ​សារ​ជំនន់​ទឹកភ្លៀង​នៅ​តាម​ស្ទឹង​ព្រែក​ត្នោត ហើយ​បើសិន​មានការ​បាក់​ធ្លាយ​នោះ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​តាម​សង្កាត់​មួយ​ចំនួន​របស់​ខណ្ឌដង្កោ នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ