ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវជាតិ​លេខ​៤​ចាប់ពី​ផ្សារ​ថ្នល់ទទឹង​ដល់​រង្វង់​មូល​ចោម​ចៅ​ត្រូវ​ទឹក​ជន់​លិច​៤​កន្លែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​+​ខេត្តកណ្ដាល ​៖ កំណាត់​ផ្លូវជាតិ​លេខ​៤​ប្រវែង​ប្រមាណ​ជិត​២០​គីឡូ ម៉ែត្រ​ត្រូវ​បាន​ទឹក​ជន់​លិច​ចំនួន​៤​កន្លែង ក្នុង​នោះ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ចំនួន​៣​កន្លែង និង​នៅ​ក្នុងភូមិ​សាស្ត្រ ខណ្ឌ​កំ​បូល​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​១​កន្លែង…

រាជធានី​ភ្នំពេញ​+​ខេត្តកណ្ដាល ​៖ កំណាត់​ផ្លូវជាតិ​លេខ​៤​ប្រវែង​ប្រមាណ​ជិត​២០​គីឡូ ម៉ែត្រ​ត្រូវ​បាន​ទឹក​ជន់​លិច​ចំនួន​៤​កន្លែង ក្នុង​នោះ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ចំនួន​៣​កន្លែង និង​នៅ​ក្នុងភូមិ​សាស្ត្រ ខណ្ឌ​កំ​បូល​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​១​កន្លែង ប៉ុន្តែ​ទោះបីជា​មានការ​លិច​បែប​នេះ​ក្ដី​ក៏​ការ​ធ្វើ​ចរាចរ​ទៅ​មក​បានជា​ធម្មតា​មិន​មាន​បញ្ហា​ឡើយ​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវជាតិ​លេខ​៤​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ត្រូវ​បាន​ទឹក​ជន់​លិច​ចំនួន​៣​កន្លែង​រួម​មាន​ទី​១,​ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង លិច​ប្រវែង​ប្រមាណ​២​គីឡូម៉ែត្រ​។​ទី​២,​លិច​ត្រង់​ចំណុច​ចាប់ពី​ផ្សារ​អង្គស្នួល ភូមិ​អង្គស្នួល ឃុំ​ព​ពើក រហូត​ទៅ​ដល់​ត្រង់​ចំណុច​មុខ​រោងចក្រ​ឃ្យូ អឹ​ម អាយ ស្ថិត​នៅ​ក្នុងភូមិ​ត្រ​យឹ​ង​និង​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ប្រវែង​ប្រមា​ន​២​គីឡូម៉ែត្រ​។​ចំណុច​ទាំង​២​ខាងលើ​នេះ​លិច​វែង​ជម្រៅ​ត្រឹម​ស្មងជើង​និង​ជង្គង់ បើ​កៀន​ខាង​ត្រឹម​ភ្លៅ ចំណែក​ទី​៣,​លិច​នៅ​ផ្សារ​ថ្នល់ទទឹង ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ទឹក​មិន​ត្រឹមតែ​ជន់​លិច​ផ្លូវ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​លិច​ចូល​ដល់​ផ្ទះសម្បែង​អ្នក​ភូមិ​ផង​ដែរ ហើយ​ទឹក​នេះ​ពុំ​មែន​ហូរ​ចេញពី​ស្ទឹង​ព្រែក​ត្នោត​នោះ​ទេ គឺ​ទឹកជំនន់​ទឹកភ្លៀង​ដែល​មេឃ​បាន​ធ្លាក់​ភ្លៀង​ជាប់​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ហើយ​ទឹកជំនន់​ទឹកភ្លៀង​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​ជន់​លិច​នៅ​តំបន់​ផ្សេង​ៗ​មួ​ចំនួន​ទៀត​នៅ​ក្នុងស្រុក​ផង​ដែរ ប៉ុន្តែ​ដោយ​បានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ខេត្តកណ្ដាល​និង​ស្រុក​អង្គស្នួល​កាយ​ស្ដារ​ប្រឡាយ​នានា​មួយ​ចំនួន​បើកផ្លូវ​ទឹក​ទើប​រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែតុលា ទឹក​ហាក់​ស្រក​ទៅ​វិញ​បន្តិច​ហើយ​ក៏​គួប​ផ្សំ​និង​គ្មាន​ភ្លៀង​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៤ ខែតុលា​ផង​ដែរ​។

ចំណែក​កំណាត់​ផ្លូវជាតិ​លេខ​៤​នៅ​ក្នុងភូមិ​សាស្ត្រ ខណ្ឌ​កំ​បូល​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​វិញ ត្រូវ​ទេ​ក​ជន​លិច​ខ្លាំង​ប្រវែង​ប្រមាណ​៣​គីឡូម៉ែត្រ​ដែរ​គឺ​ចាប់ពី​ត្រង់​ចំណុច​ផ្សា​រកំ​បូល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ដល់​មុខ​បុរី​ញូ​វ​ថោ​ន ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី
១៥ ខែតុលា ឆ្នាំ​២០២០ កំណាត់​ផ្លូវជាតិ​ត្រង់​ចំណុច​ខាងលើ​នេះ​ត្រូវ​បាន​ទឹក​ជន់​លិច​កាន់តែ​ខ្លាំង​ថែម​ទៀត​ហើយ ដោយសារ​តែ​ទឹក​ហូរ​បុក​ខ្លាំង​ពី​ខំ​ណុ​ច​ខាងលើ​ៗ​មក​ផង​និង​មេឃ​ចេះ​តែ​ធ្លាក់​ភ្លៀង​បន្ត​ថែម​ទៀត​ផង​។​រីឯ​ម៉ូតូ​ដែល​ជិះ​កាង់​កន្លែង​ទឹ​កើ​ិ​ច​ផ្លូវត្រង់​ចំណុច​ខាងលើ​បាន​ឈ្លក់ទឹក​រលត់​ម៉ា​ស៊ី​ន​បញ្ឆេះ​អត់​ឆេះ​ក្នុង​១​ថ្ងៃ​ៗ​រាប់​សិប​គ្រឿង ហើយ​មាន​ម៉ូតូ​ខ្លះ​ត្រូវ​ទឹក​ហូរ​ចះ​ល​ប្រេង​ម៉ា​ស៊ី​ន​ថែម​ទៀត​ផង​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ជំនន់​ទឹកភ្លៀង​ពេល​នេះ​មាន​ទំហំ​ធំ​ជាង​និង​លិច​ខ្លាំង​ជាង​ព្រមទាំង​យូរ​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​តែ​មេឃ​បាន​ធ្លាក់​ភ្លៀង​រាល់ថ្ងៃ ហើយ​ទឹក​ស្ទើរតែ​គ្រប់​ទិស​ទី​បាន​ហូរ​ចាក់​ចូល​មក​តំបន់​ខាងលើ​នេះ ចំណែក​ផ្លូវ​សម្រាប់​ឲ្យ​ទឹក​ហូរ​មិន​សម្បូរ​ច្រើន​ដូច​ជា​ពេល​មុន​ឡើយ ព្រោះ​ជា​តំបន់​អភិវឌ្ឍន៍​ប្រឡាយ ថ្លុក​ត្រពាំង​ជា​ច្រើន​ត្រូវ​បាន​ចាក់​ដី​លុប​សាងសង់​សំណង់​ផ្សេង​ៗ​រួម​និង​ការ​ពុះ​ដី​ឡូ​ត៌​ផង​ដែរ​។​

សម្រាប់​ពួក​គាត់​ដែល​រស់នៅ​តំបន់​ទឹក​លិច​បែប​នេះ​ពិតជា​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​មិន​ត្រឹមតែ​លិច​ផ្លូវថ្នល់​ប៉ុណ្ណោះ​ទេ តែ​ទឹកបាន​លិច​ចូល​ដល់​ក្នុងផ្ទះ​តែ​ម្ដង ពួក​គាត់​ព្រួយបារម្ភ​ចំពោះ​កូន​តូច​និង​គ្រោះថ្នាក់​ផ្សេង​ៗ​ទៀត​ដូច​ជា​ចរន្តអគ្គិសនី​ជាដើម ហើយ​ក៏​លំបាក​ក្នុង​ការ​ដេក​ពួន​ការ​ចំអិន​និង​បរិភោគ​អាហារ​និង​ការ​ធ្វើ​ដំណើរ​គ្រប់​បែប​យ៉ាង​តែ​ម្ដង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ