ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រឿង​ទៅ​​ដោះ​អំពើ​មួយក្លាយ​ជា​ចំណី​ រួច​រាល់​អស់​​​ទើប​ហ៊ាន​ប្រាប់​​ម្តាយ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គ្រូ​ដោះ​អំពើ​ម្នាក់​ហៅ «​គ្រូ​ប៉ោក​» ​ត្រូវ​បាន​នគរបាល​ស្រុក​លើក​ដែក​ចាប់​វាយ​ខ្នោះ ខណៈ​ដែល​ម្តាយ​នារី​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ចោទ​ថា គ្រូ​ដោះ​អំពើ​រូប​នេះ​បានប្រើ​ល្បិច​ពេល​ដោះ​អំពើ​កូនស្រី​របស់​គាត់ ដោយ​ធ្វើ​សកម្មភាព​រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច ។ ហេតុការណ៍​នេះ​…

ខេត្តកណ្តាល ៖ គ្រូ​ដោះ​អំពើ​ម្នាក់​ហៅ «​គ្រូ​ប៉ោក​» ​ត្រូវ​បាន​នគរបាល​ស្រុក​លើក​ដែក​ចាប់​វាយ​ខ្នោះ ខណៈ​ដែល​ម្តាយ​នារី​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ចោទ​ថា គ្រូ​ដោះ​អំពើ​រូប​នេះ​បានប្រើ​ល្បិច​ពេល​ដោះ​អំពើ​កូនស្រី​របស់​គាត់ ដោយ​ធ្វើ​សកម្មភាព​រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១១​ ខែតុលា ឆ្នាំ​២០២០ វេលា​ច​ម៉ោង​៨​ព្រឹក ​រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ នៅផ្ទះ​ជនសង្ស័យ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល និង​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ ។

ជន​រង​គ្រោះជា​យុវតី​អាយុ​១៥​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យ​ជា​គ្រូ​ដោះ​អំពើ​ឈ្មោះ យឿ​ន យឿ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល ។ មន្ត្រី​នគរបាល​ស្រុក​លើក​ដែក​បានឱ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ ស្ត្រី​ជា​ម្តាយ​បាន​នាំ​កូន​មក​ដោះ​អំពើ​នៅផ្ទះ​ជនសង្ស័យ ។

បន្ទាប់​មក ​ជនសង្ស័យ​បាន​ប្រាប់​ស្ត្រី​ជា​ម្តាយ​ឱ្យ​នាំ​កូនស្រី​ដែល​ជា​ជន​រង​គ្រោះ​មក​ដោះ​អំពើ​ដោយ​ផ្ទាល់ ដើម្បី​ឱ្យ​ខ្លួន​ជា​គ្រូ​ប៉ោក​ប្រសិទ្ធី ។ ពេល​នោះ​ស្ត្រី​ជា​ម្តាយ ក៏​នាំ​ក្មេង​ស្រី​ជា​កូន​មក​ផ្ទះ​ជនសង្ស័យ​ដែល​ជា​គ្រូ​ដោះ​អំពើ ។ ពេល​មក​ដល់​ជនសង្ស័យ​ក៏​នាំ​ក្មេង​ស្រី និង​ម្តាយ​ឡើង​លើ​ផ្ទះ​ហើយ​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ដោះ​អាវ​ចេញ​ឱ្យ​ស្លៀក​សារុង ហើយ​ឱ្យ​ម្តាយ​នៅ​ឱ្យ​ឆ្ងាយ​ប្រហែល​៤​ទៅ​៥​ម៉ែត្រ ដោយ​ឱ្យ​ម្តាយ​អង្គុយ​តាំងសមាធិ​និង​ឱ្យ​បែរមុខ​ចេញ​កុំ​ងាក​ឱ្យ​សោះ ។

ពេល​នោះ​ ជនសង្ស័យ​ដែល​ជា​គ្រូ​ដោះ​អំពើ​ធ្វើ​សកម្មភាព​ស្ទាបអង្អែល​កេរ្តិ៍​ភេទ​និង​ច្របាច់​សុដន់​ក្មេង​ស្រី​ម៉ា​សេរី​ហើយ​រំលោភ​ទៅ​លើ​នាង​យ៉ាង​ត្រេកត្រអាល​រហូត​បាន​សម្រេច​តែ​ម្ដង និង​គំរាម​មិន​ឱ្យ​ស្រែក បើ​មិន​ដូច្នោះ​ទេ អំពើ​នឹង​កាច់​ឱ្យ​ស្លាប់​ទាំង​គ្រួសារ ។ ក្រោយ​ពី​កើតហេតុ​រួច​ជន​រង​គ្រោះ​ពុំ​បាន​ប្រាប់​ម្តាយ​ខ្លួន​ឱ្យ​ដឹង​ទេ ។

រហូត​ដល់​ថ្ងៃ​១៣ ខែតុលា ឆ្នាំ​២០២០ ម៉ោង​១១​ព្រឹក ពេល​ស្ត្រី​ជា​ម្តាយ​ចេញពី​ធ្វើការ​រោងចក្រ ជន​រង​គ្រោះជា​កូន​បាន​ប្រាប់​នូវ​រឿងរ៉ាវ​ដែល​គ្រូ​ដោះ​អំពើ​បាន​ចាប់រំលោភ​មក​លើ​រូបរាង​កាយ ហើយ​នាង​ពិបាកចិត្ត​ខ្លាំង​ពេក ព្រោះ​ខ្លាច​មានកូន ទើប​ដាច់​ចិត្ត​ប្រាប់​ហេតុការណ៍​ខាងលើ​ឱ្យ​ម្តាយ​ដឹង ។ ក្រោយ​ពី​ម្តាយ​ជន​រង​គ្រោះ​បានដឹង​ភ្លាម​ក៏​បាន​នាំ​កូនស្រី​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក ។

ក្រោយ​ពី​សាកសួរ​ជន​រង​គ្រោះ​រួច​មក​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ព្រែក​ដាច់​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក​ភ្លាម​ៗ និង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ