ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! ​បន្ត​ជម្លៀសពលរដ្ឋ​​នៅ​ផ្លូវ​ចំការ​ដូង​​ទៅ​​កាន់​ទីទួល​សុវត្ថិ​ភាព​(វីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​១៥ ​តុលា​នេះ​កំណាត់​ផ្លូវ​ចំការ​ដូង​២១៧ ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​គំរាមកំហែង​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅឡើយ​ទេ ហើយ​ពេល​នេះ​លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​បញ្ជា​កម្លាំង​ចម្រុះ និង​មធ្យោបាយ​នានា​ទៅ​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​មក​កាន់​ទីទួល​សុវត្ថិភាព នៅ​មុខ​ផ្សារ​ព្រែក​ជ្រៃ…

រាជធានី​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​១៥ ​តុលា​នេះ​កំណាត់​ផ្លូវ​ចំការ​ដូង​២១៧ ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​គំរាមកំហែង​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅឡើយ​ទេ ហើយ​ពេល​នេះ​លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​បញ្ជា​កម្លាំង​ចម្រុះ និង​មធ្យោបាយ​នានា​ទៅ​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​មក​កាន់​ទីទួល​សុវត្ថិភាព នៅ​មុខ​ផ្សារ​ព្រែក​ជ្រៃ ខណៈ​ដែរ​លំនៅ​ដ្ឋា​ន​របស់​គាត់​ត្រូវ​បាន​លិចលង់ ទទួល​រង​នូវ​ហានិភ័យ​ខ្ពស់​។
ក្នុង​នោះ​ដែរ គេ​ឃើញ​កង​រាជធានី​ភ្នំពេញ បាន​ប្រើ​គ្រឿងចក្រ​និង​អូ​ប័​រ ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ដែល​ងាយ​រង​គ្រោះ​នៅ​លើ​កំណាត់​ផ្លូវ​នេះ ។

លោក​ឃួ​ង ស្រេង​បញ្ជា​ថា ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ជម្លៀស​ពួក​គាត់​មក​កាន់​ទីទួល​សុវត្ថិភាព រដ្ឋបាល​រាជធានី​រៀបចំ​រោង​តង់ សុំ​ផ្ទះល្វែង​គេ​២​ល្វែង ជូន ជា​មូ​យ​និង​ការ​ឧបត្ថម្ភ​គ្រឿង ហូប​ចុក​ដូច​ជា ទឹក មី​ជាដើម ។ លោក​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ចេញពី​លំនៅ​ដ្ឋា​ន​មក​កាន់​ទីទួល​សុវត្ថិភាព ដោយ​កម្លាំង​យើង​ជា​អ្នក​ជួយ​ដឹក​ជញ្ជូន ប្រកបដោយ​សុវត្ថិភាព បើ​ប្អូន​កុំ​ស្តាយទ្រព្យ​សម្បត្តិ គិត​ពី​អាយុជីវិត​ជា​ធំ ។

អាជ្ញាធរ​បញ្ជាក់​ថា ប្រជា​ពលរ​ដ្ខ​រង​គ្រោះ​នៅ​ក្នុង​តំបន់​ខាងលើ​មាន​ចំនួន​២៨០០​នាក់ ហើយ​១​យប់​ពេញ យប់​ម៉ិ​ញ​នេះ​កម្លាំង​យើង​ជម្លៀស​ប្រជាពលរដ្ឋ​បាន​ជាង​៥០០​នាក់ ហើយ​ព្រឹក​នេះ​បាន​បន្តសកម្មភាព​ជួយ​សង្គ្រោះ​យ៉ាង​ជាប់ដៃ​បន្ត​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ