ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​​​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣​នៅ​ថ្ងៃ​ស្អែក​នេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​សម្រាប់ថ្ងៃទី១៥ តុលា នេះ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោស​នា បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ ។ ក្នុង​រយៈពេល​កន្លង​មកនេះ គេ​បាន​សង្កេត​ឃើញ​នូវ​ក្តី​ស្រឡាញ់…

រាជធានី​ភ្នំពេញ ៖ ​សម្រាប់ថ្ងៃទី១៥ តុលា នេះ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោស​នា បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ ។

ក្នុង​រយៈពេល​កន្លង​មកនេះ គេ​បាន​សង្កេត​ឃើញ​នូវ​ក្តី​ស្រឡាញ់ និង​ទទួល​ការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​ថ្នាក់ដឹកនាំ អតីត​ប្រធាន​គណៈមេធាវី​ទាំងអស់ និង​ប្រធាន​គណៈមេធាវី​ដែល​កំពុង​ត្រៀមខ្លួន​ផុត​អាណត្តិ​ គឺ​លោក (​សួន វិសាល​) ព្រមទាំង​មេធាវី​សហ​ភាតា ។

ក្នុង​នោះ​ដែរ​ លោក លី ច័ន្ទ​តុលា ដែល​និង​ត្រូវ​ឡើង​ទទួល​តំណែង​ជា​ប្រធាន​គណៈ​មេ​ធាវី​អាណត្តិ​ទី​១៣ បាន​ថ្លែង​អំណរ គុណ​ចំពោះ​ការ​ស្រឡាញ់ ​និង​ការ​គាំទ្រ​រូប​លោក ហើយ​បាន​អំពាវនាវ​ដល់​បងប្អូន​សហ​ភាតា​មេធាវី​ទាំងអស់ អញ្ជើញ​ចូលរួម​មហា​សន្និ​បាត​គណៈមេធាវី​នៅ​ថ្ងៃ​១៦ ខែតុលា នេះ​ឲ្យ​គ្រប់​គ្នា ដើម្បី​បោះ​ឆ្នោត​គាំទ្រ​បេក្ខភាព​រូប​លោក ដែល​មាន​ឧត្តមភាព និង​កិត្យានុភាព នៃ​វិជ្ជាជីវៈ​មេធាវី​យ៉ាង​ពិតប្រាកដ ឡើង​ធ្វើ​ជា​ប្រធាន​គណៈមេធាវី​អាណ​ត្តី​ទី​១៣ នេះ ៕

ព័ត៌មានបន្ថែមកោះសន្តិភាព​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ