ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ជាង​៧​ពាន់​ខ្នង ពលរដ្ឋ​ជាង​៨​រយ​គ្រួសារ​ត្រូវ​ជម្លៀស​ចេញ​ដោយសារ​ទឹកជំនន់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្រុក​-​ក្រុង​ចំនួន​៩​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧,០៣៤​ខ្នង និង​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព​មាន​ចំនួន​៨៤៧​គ្រួសារ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ។ យោង​តាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានឱ្យ​ដឹង​ថា…

ខេត្តបន្ទាយមានជ័យ ៖ ស្រុក​-​ក្រុង​ចំនួន​៩​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧,០៣៤​ខ្នង និង​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព​មាន​ចំនួន​៨៤៧​គ្រួសារ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ។

យោង​តាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានឱ្យ​ដឹង​ថា មាន​៩​ស្រុក​-​ក្រុង ស្មើ​៣៥​ឃុំ​-​សង្កាត់​ដែល​កំពុង​តែ​រង​គ្រោះ​ដោយសារ​តែ​ទឹកជំនន់ បណ្តាល​ឱ្យ​ពលរដ្ឋ​លង់ទឹក​ស្លាប់​៥​នាក់ និង​ប៉ះពាល់​លំនៅ​ដ្ឋា​ន​សរុប​ចំនួន​៧,០៣៤​ខ្នង​ផ្ទះ មនុស្ស​មាន​ចំនួន​២៩,៨២១​នាក់ ក្នុង​នោះ ស្រី​១៣,៩៤៧​នាក់ និង​ពលរដ្ឋ​ត្រូវ​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព​មាន​ចំនួន​៨៤៧​គ្រួសារ ស្មើនឹង​ចំនួន​៣,១៧៣​នាក់ ក្នុង​ស្រី​១,៦៣៧​នាក់​។

ចំណែកឯ​ដំណាំ​កសិកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយ​លិច​ស្រែ​ស្រូវ​ចំនួន​១១,៣១៧​ហិ​កតា លិច​ដំឡូង​មី​មាន​ផ្ទៃដី​១,៨៩៤​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​៣៧៩​ហិ​កតា លិច​សាលារៀន​មាន​ចំនួន​៣៩​សាល ត្រូវ​បាន​ផ្អាក​ការ​សិក្សា​ជា​បណ្តោះអាសន្ន លិច​មណ្ឌល​សុខភាព​៦​កន្លែង លិច​វត្ត​ចំនួន​២៥​វត្ត លិច​សាលាឃុំ​២​កន្លែង ទឹក​ហូរ​កាត់​ផ្លូវ និង​ច្រោះ​ដាច់​មាន​ចំនួន​២៧៣​កន្លែង ស្មើនឹង​ប្រវែង​១៥៥.៤៦៥​ម៉ែត្រ​។

ក្នុង​ចំណោម​៩​ស្រុក​-​ក្រុង​ដែល​រង​គ្រោះ ដោយ​ទឹកជំនន់​ប៉ះពាល់​ធ្ងន់ធ្ងរ​មាន ៖
១-​ស្រុក​មង្គល​បូ​រី ប៉ះពាល់​លិច​លំនៅ​ដ្ឋា​ន​៤,៧៥៩​ខ្នង​ផ្ទញ មនុស្ស​មាន​ចំនួន​១៧,៤១៣​នាក់ ក្នុង​ស្រី​ចំនួន​៩,១៨០​នាក់ និង​ត្រូវ​ជន្លៀស​ទៅ​ទីទួល​សុវត្ថិភាព​២៣៨​គ្រួសារ ស្មើនឹង​៧៨១​នាក់ ក្នុង​នោះ​ស្រី​៣៦៧​នាក់ ហើយ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ម្នាក់​។

២-​ស្រុក​ម៉ា​ឡៃ ប៉ះពាល់​លិច​លំនៅ​ដ្ឋា​ន​១,៨៥២​ខ្នង​ផ្ទះ មនុស្ស​មាន​ចំនួន​៦,៣២៩​នាក់ ស្រី​ចំនួន​៣,២១៦​នាក់ និង​ជន្លៀស​ទៅ​ទីទួល​សុវត្ថិភាព​២០០​គ្រួសារ ស្មើនឹង​៩៣៦​នាក់ ក្នុង​នោះ​ស្រី​៥១៦​នាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ម្នាក់​។

៣-​ក្រុង​សិរី​សោភ័ណ ប៉ះពាល់​លិច​លំនៅ​ដ្ឋា​ន​៤៨០​ខ្នង​ផ្ទះ មនុស្ស​មាន​ចំនួន​១,៧៧១​នាក់ ស្រី​ចំនួន​៨៩៥​នាក់ និង​ជន្លៀស​ដាក់​ទីទួល​សុវត្ថិភាព​៣៦៨​គ្រួសារ ស្មើនឹង​១,២៨៧​នាក់ ក្នុង​នោះ​ស្រី​៦៧៤​នាក់ ។

៤-​ស្រុក​អូរ​ជ្រៅ ប៉ះពាល់​លិច​លំនៅ​ដ្ឋា​ន​២៨១​ខ្នង​ផ្ទះ មនុស្ស​មាន​ចំនួន​១,១០៩​នាក់ ស្រី​ចំនួន​៨៩៥​នាក់ និង​ជន្លៀស​ដាក់​ទីទួល​សុវត្ថិភាព​៤១​គ្រួសារ ស្មើនឹង​១៦៩​នាក់ ក្នុង​នោះ​ស្រី​៨០​នាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ម្នាក់​។

៥- ស្រុក​ថ្មពួក ប៉ះពាល់​លិច​លំនៅ​ដ្ឋា​ន​៤៦​ខ្នង​ផ្ទះ មនុស្ស​មាន​ចំនួន​១៩៩​នាក់ ក្នុង​នោះ​ស្រី​ចំនួន​១០៤​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ