ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ស្ពាន​ព្រែក​ជ្រៃ​ដល់​រង្វង់​មូល​កួរស្រូវត្រូវឲ្យពលរដ្ឋចេញមកទាំងអស់មិនឲ្យនៅបន្តទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​អន្តរាគមន៍​នៅ​តែ​បន្ត​ជួយ​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ចេញពី​តំបន់​លិចលង់ យក​មក​ដាក់​នៅ​ទីទួល​តំបន់​ផ្សារ​ព្រែក​ជ្រៃ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ ។…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​អន្តរាគមន៍​នៅ​តែ​បន្ត​ជួយ​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ចេញពី​តំបន់​លិចលង់ យក​មក​ដាក់​នៅ​ទីទួល​តំបន់​ផ្សារ​ព្រែក​ជ្រៃ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ ។

អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​មក​ទាំងអស់ មិន​ឲ្យ​នៅ​បន្ត​ទៀត​ទេ ដោយ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ទៅ​ជួយ​សង្គ្រោះ​ពលរដ្ឋ​នៅ​ខាងក្នុង​ឲ្យ​ចេញ​មក ដោយ​កុំ​ស្តាយ​ព្រ​ទ្យ​សម្បត្តិ​អ្វី​ទាំងអស់ ។

ការ​រំដោះ​ពលរដ្ឋ​ចល័ត​នេះ​ចេញពី​បុរី VIP បុរី​វឌ្ឍន និង​បុរី​២​ទៅ​៣ ទៀត ដែល​ហួស​ស្ពាន​ព្រែក​ជ្រៃ​ទៅ​រង្វង់​មូល​កួរស្រូវ ហើយ​កំពុង​តែ​បន្ត​រំដោះ និង​មានការ​ចែក​ជួយ​អំណោយ​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ